ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រកាសឲ្យម្ចាស់អាជីវកម្ម អភិវឌ្ឍដីឡូត៍(ពុះដីឡូត៍)ត្រូវដាក់ពាក្យស្នើសុំ លិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍដីឡូត៍ ពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទូទាំងរាជធានី-ខេត្ត សម្រាប់អាជីវកម្មដីឡូត៍ ដែលមានទំហំក្រោម ១០.០០០ម៉ែត្រការ៉េ(១ហិចតា) និងទំហំដីចាប់ពី១០.០០០ម៉ែត្រការ៉េ(១ហិចតា)ឡើង ត្រូវដាក់ពាក្យស្នើ សុំអាជ្ញាបណ្ណអភិវឌ្ឍដីឡូត៍ ទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឲ្យបានមុនថ្ងៃ ទី៣០ ខែមេសា ឆ្នាំ២០២០នេះ ជាកំហិត។ យោងតាមលិខិតជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ដីពី...
បរទេស៖ លោក BORIS JOHNSON នាយករដ្ឋមន្រ្តីអង់គ្លេស គួរតែស្វះស្វែងដើម្បីឱ្យប្រទេសចិន ផ្តល់សំណងជាកញ្ចប់សម្រាប់ជំងឺឆ្លងវីរុសកូរ៉ូណា ដែលមានតម្លៃ ៣៥១ ពាន់លានផោន។ នេះបើយោងតាមរបាយការណ៍ ឈានមុខគេ ក្នុងវិបត្តិសេដ្ឋកិច្ចពិភពលោក។ យោងតាមសារព័ត៌មាន EXPRESS ចេញផ្សាយកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ការស៊ើបអង្កេតមួយដោយ ក្រុមគោលនយោបាយ បរទេស...
ភ្នំពេញ៖ ក្រោយរដ្ឋាភិបាលជប៉ុន បានសម្រេចដាក់ទីក្រុងតូក្យូ និងខេត្តចំនួន៦ គឺខេត្ត Kanagawa, Saitama, Chiba, Osaka, Hyogo និងខេត្ត Fukuoka ក្នុងគ្រាមានអាសន្នសម្រាប់រយៈពេល១ខែ ចាប់ពីថ្ងៃទី៨ ខែមេសា ដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានអំពាវនាវប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការ ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ឆ្លងសេចក្តី ព្រាងច្បាប់ ស្តីពី ការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយ អាវុធមហាប្រល័យ និង សេចក្តីព្រាង វិសោធនកម្មច្បាប់...
ភ្នំពេញ៖ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដល់ចៅអធិការវត្ត នៅទូទាំងប្រទេស ផ្អាករៀបចំ កម្មវិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ នៅពេលខាងមុខ ដើម្បីទប់ស្កាត់ ការរីករាលដាល ជំងឺកូវីដ១៩។ យោងតាមលិខិតថេរដីការ របស់គណៈសង្ឃនាយកចេញផ្សាយ នៅថ្ងៃទី៧ខែមេសា ឆ្នាំ២០២០បានលើកឡើងថា ដោយយោងតាមអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងសន្នីសិទសារព័ត៌មានថ្ងៃទី៧ខែមេសា...
ប៉េកាំង៖ ក្នុងរយៈពេល ៧ ឆ្នាំកន្លងមកនេះប្រធានាធិបតីចិនលោក ស៊ីជិនពីង បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការ សុខភាពពិភពលោក បានសម្តែងការគាំទ្រ របស់ចិនចំពោះ អង្គការសុខភាពអន្តរជាតិ និងបានបង្ហាញ ការប្តេជ្ញាចិត្ត របស់ប្រទេសចិន ក្នុងការជួយលើកកម្ពស់ អភិបាលកិច្ចសុខភាពសកល។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា...