ព័ត៌មានអន្តរជាតិ

លោក ត្រាំ គម្រាមបិទក្រុមហ៊ុន បណ្ដាញសង្គម ក្រោយព្រមានតាមធ្វីតធ័រ

បរទេស៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធនេះ បានគម្រាមដាក់កំហិត ឬក៏បិទក្រុមហ៊ុនបណ្ដាញសង្គម ក្រោយមួយថ្ងៃបន្ទាប់ពី ក្រុមហ៊ុនបណ្ដាញសង្គម Twitter Inc ចេញការព្រមាន ជាលើកដំបូង ចំពោះសារធ្វីតធ័រខ្លះ របស់លោក បង្កឲ្យអ្នកអានពិនិត្យរក ការពិតនៃការអះអាង របស់លោកប្រធានាធិបតី។

ដោយមិនបានផ្តល់ឲ្យ នូវភស្តុតាងណាមួយ លោក ត្រាំ បានលើកឡើងជាថ្មី នូវការចោទប្រកាន់ របស់លោក ចំពោះភាពលម្អៀងផ្នែក នយោបាយតាមរយៈ ឆាកបច្ចេកវិទ្យាបែបនេះ ដោយលោកសរសេរថា “អ្នកបក្សសាធារណរដ្ឋ មានអារម្មណ៍ថា ឆាកប្រព័ន្ធផ្សព្វផ្សាយសង្គម បិទទាំងស្រុងនូវសម្លេងអភិរក្សនិយម។ យើងនឹងដាក់កម្រិតយ៉ាងខ្លំាងក្លា ឬក៏បិទពួកគេចោល មុនពេលយើងអាចអនុញ្ញាតឲ្យរឿងបែបនេះកើតមានឡើង”។

ប៉ុន្តែនៅពេលភ្លាមៗនេះ តាមសេចក្តីរាយការណ៍ តំណាងឲ្យក្រុមហ៊ុនធ្វីតធ័រ និងហ្វែសប៊ុក នៅមិនអាចទាក់ទង សុំការអត្ថាធិប្បាយបាន ស្តីពីសារធ្វីតធ័ររបស់លោក ត្រាំ នោះនៅឡើយទេ ចំណែកភាគហ៊ុន របស់ក្រុមហ៊ុន បានធ្លាក់ចុះ ក្នុងការធ្វើពាណិជ្ជកម្ម មុនទីផ្សារ ក្រោយសារបង្ហោះ របស់លោកប្រធានាធិបតី អាមេរិកនោះ៕

ប្រែសម្រួល៖ប៉ាង កុង

To Top