ព័ត៌មានអន្តរជាតិ

តួកគី មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងជិត១៦ម៉ឺននាក់ ខណៈអ្នកស្លាប់ កើនឡើងលើសពី ៤.០០០នាក់

អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ថា លោក Fahrettin Koca រដ្ឋមន្ត្រីក្រសួងសុខាភិបាលតួកគី បានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសតួកគី បានកើនឡើងដល់១៥៧.៨១៤នាក់ គិតត្រឹមថ្ងៃចន្ទ ជាមួយគ្នានេះដែរ មានអ្នកឆ្លងជំងឺប្រចាំថ្ងៃថ្មី ចំនួន៩៨៧នាក់ ។

លោករដ្ឋមន្ត្រីបានលើកឡើងនៅក្នុងបណ្តាញសង្គម Twitter ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់៤.៣៦៩នាក់ បន្ទាប់ពីអ្នកស្លាប់ថ្មីក្នុងរយៈពេល២៤ម៉ោងចំនួន២៩នាក់ ។ លោកបានលើកឡើងថា តួកគី បានធ្វើតេស្តរកវីរុសកូរ៉ូណា ចំនួន២១.៤៩២នាក់ ក្នុងរយៈពេល២៤ម៉ោង ដែលនំាឲ្យតួលេខសរុបអ្នកធ្វើតេស្ត រកមេរោគកើនឡើង ដល់១.៨៥៣.៧៥៤នាក់ ។

លោករដ្ឋមន្ត្រីបានថ្លែងថា អ្នកជំងឺមួយចំនួន គឺ១.៣២១នាក់បានជាសះស្បើយ គិតក្នុងរយៈពេល២៤ ម៉ោងកន្លងមកនេះ ដែលនាំឲ្យតួលេខអ្នកជំងឺដែលបានជាសះស្បើយ ពីជំងឺកូវីដ១៩សរុបមានរហូតដល់ ១២០.០១៥នាក់ ៕

ដោយ៖ម៉ៅ បុប្ផាមករា

To Top