ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០ នេះបាននិងកំពុងអញ្ជើញ ជួបសំណេះសំណាល ជាមួយគ្រូពេទ្យស្ម័គ្រចិត្ត ប្រមាណជាង៣០០នាក់ មុននឹងពួកគេចេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19)។ ជំនួបរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៅព្រឹកនេះ គឺជាការផ្តល់ដំបូន្មាន និងកម្លាំងចិត្ត...
Currently, Cambodia has suffered from the spread of COVID-19, so far, according to a report by the Ministry of Health, 87 of...
ថ្មីៗនេះ ប្រទេសកម្ពុជា បានទទួលរងនូវការរីករាលដាលកូវីដ១៩ ដែលរហូតមកដល់ពេលនេះ យោងតាមសេចក្តីរាយការណ៍ របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា មានចំនួន៨៧នាក់ ក្នុងនោះភាគច្រើន ជាជនបរទេស។ ក៏ប៉ុន្តែក្រសួងក៏បានបង្ហាញអោយឃើញថា ចំនួនអ្នកផ្ទុកក៏បានជាសះស្បើយ ចំនួន២នាក់ហើយ ក្នុងនោះមានជនជាតិចិន មកពីទីក្រុងវូហាន និងជន ជាតិអង់គ្លេសម្នាក់ ដែលធ្វើដំណើរទេសចរ ចូលមកពីប្រទេសវៀតណាម ។ បើទោះបីជានៅពេលនេះ ពុំមានសេចក្តីរាយការណ៍ថា...
ភ្នំពេញ៖ ក្នុងចំណោមពលករជិត៦០០នាក់ ដែលបានធ្វើដំណើរចាកចញពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ត្រូវបានអាជ្ញាធរនិងក្រុមគ្រូពេទ្យពិនិត្យរកឃើញភាពមិន ប្រក្រតីចំនួន១០នាក់ ដោយមានអាការៈក្ដៅខ្លួន ហើយត្រូវបាន ក្រុមគ្រូពេទ្យ បញ្ជូនទៅមន្ទីរពេទ្យបង្អែកដីថ្មី ដើម្បីយកទៅពិនិត្យព្យាបាលបន្ត។ គិតត្រឹមម៉ោង៧យប់ថ្ងៃ ២៣ ខែមីនា ឆ្នាំ២០២០នេះពលករដែលត្រឡប់ពីប្រទេសថៃ ប្រមាណជិត៦០០នាក់ ទាំងនៅស្ថានីយ៍រថភ្លើង និងមណ្ឌលសំចត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានអាជ្ញាធរសម្រេច...
ដកស្រង់ចេញពី Facebook លោក Visoth Sean ៖ ខ្ញុំបានអានដោយរំភើបចិត្តនូវអត្ថបទរបស់លោក Moustapha Dahleb ដែលជាអ្នកនិពន្ធជាតិឆាដដ៏គួរអោយកោតសរសើរម្នាក់តាមរយ:មិត្តភក្តិម្នាក់នៅក្រៅប្រទេសដែលខ្ញុំអត់ទ្រាំមិនបាននិងបកប្រែសម្រួលតាមសមត្ថភាពដែលខ្ញុំមានដូចខាងក្រោម:” មនុស្សជាតិនិងសង្គមត្រូវដួលរលំដោយសារតែម៉ាសុីនតូចមួយ។ វត្ថុអតិសុខុមប្រាណដ៏តូចមួយហៅថាកូរ៉ូណាវីរុសឫកូវីដ១៩បានធ្វើអោយភពផែនដីយើងនេះក្រទ្បាប់ចាក់។ របស់ម្យ៉ាងដែលមិនអាចមើលឃើញបានមកត្រួតត្រាពិភពលោកយើងនេះ។ វាចោទជាសំនួរដល់គ្រប់អ្វីៗទាំងអស់ ហើយផ្លាស់ប្តូររបៀបរបបចាស់ដែលមានស្រាប់។ អ្វីៗទាំងអស់បានវិលត្រទ្បប់ទៅរកសភាពដើមវិញ ទោះបីតាមរបៀបផ្សេងក៏ដោយ។ អ្វីដែលមហាអំណាចលោកខាងលិចមិនអាចសម្រេចបាននៅប្រទេសសុីរី លីប៊ី និងយេមែន អាតូចល្អិតនឹងធ្វើបាន (បទឈប់បាញ់គ្នា...
ភ្នំពេញ៖ ម៉ាសចំនួន១០ម៉ឺន ដែលជាជំនួយរបស់សមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចអាស៊ី ដែលមានទីតាំងក្នុងប្រទេសចិនបានមកដល់រាជធានីភ្នំពេញ ហើយត្រូវបានទទួលដោយ ក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា។ យោងតាមហ្វេសប៊ុករបស់ស្ថានទូតចិនប្រចាំកម្ពុជា បានឲ្យដឹងថា “នាថ្ងៃទី២២ ខែមីនា ម៉ាសចំនួន១០ម៉ឺន ដែលជាជំនួយរបស់សមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចអាស៊ី ដែលមានទីតាំងក្នុងប្រទេសចិនបានមកដល់រាជធានីភ្នំពេញ ហើយត្រូវបានទទួលដោយ ក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា។ ក្រុមហ៊ុនអាកាសចរណ៍ឡាញម៉ី អ៊ែឡាញ បានផ្តល់សេវាកម្មក្នុងការដឹកជញ្ជូន សម្ភារៈទាំងនេះមកកាន់ប្រទេសកម្ពុជា ដោយឥតគិតថ្លៃ។”
ភ្នំពេញ៖ លោក អូស្មាន់ ហាសាន់ ទេសរដ្ឋមន្រ្តីទទូលបន្ទុកបេសកម្មពិសេស និងជាតំណាងឲ្យអ្នកដឹកនាំ សាសនាឥស្លាម នៅកម្ពុជា បានថ្លែងនៅក្នុងសន្និសិទ្ធិកាសែត នៅរសៀលថ្ងៃទី២១ មីនា នេះថា បងប្អូនខ្មែរឥស្លាមចំនួន៧៩នាក់ ដែលទើបត្រឡប់មក ពីចូលរួុមបុណ្យសាសនា នៅម៉ាឡេស៊ី បានមកអោយក្រុមគ្រូពេទ្យពិនិត្យអស់ហើយ នៅក្នុងចំណោមនោះ ២៣នាក់បានឆ្លងវីរុស កូវីដ១៩។ លោកបានបញ្ជាក់ថា “៧៩នាក់...