ព័ត៌មានអន្តរជាតិ

ទីបំផុត! មេដឹកនាំបង្កឲ្យមាន របបប្រល័យពូជសាសន៍ នៅ Rwanda ត្រូវបានចាប់ខ្លួន នៅក្នុងប្រទេសបារាំង

ប៉ារីស៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ថាបន្ទាប់ពី ការរត់គេចអស់រយៈពេល ២៦ឆ្នាំ លោក Felicien Kabuga ដែលត្រូវបានចោទប្រកាន់ថា ជាឥស្សរជនឈានមុខមួយ ក្នុងអំពើប្រល័យពូជសាសន៍ ប្រឆាំងនឹងជនជាតិតាតធី Rwanda ត្រូវបានចាប់ខ្លួន នៅទីក្រុងប៉ារីស ។ ការិយាល័យ រដ្ឋអាជ្ញាសាធារណៈ របស់បារាំងនិងប៉ូលិស បានប្រកាសឲ្យដឹង នៅថ្ងៃសៅរ៍ ក្នុងសេចក្តីថ្លែងការណ៍រួម ។

សេចក្តីថ្លែងការណ៍បានដាក់ថា លោក Kabuga បច្ចុប្បន្នមានអាយុ៨៤ ឆ្នាំដែលជាបុរសម្នាក់ ក្នុងចំណោម បុរសមានជាងគេបំផុត របស់ប្រទេស Rwanda និងត្រូវបានចោទប្រកាន់ ពីបទផ្តល់ហិរញ្ញប្បទាន ដល់អំពើប្រល័យ ពូជសាសន៍ បានរស់នៅក្រោមអត្តសញ្ញាណ មិនពិតប្រាកដ នៅក្នុងផ្ទះល្វែងមួយកន្លែង នៅតំបន់ Asnieres-Sur-Seine នៅជាយក្រុងប៉ារីស ។

លោក Kabuga ត្រូវបានចោទប្រកាន់ ដោយតុលាការព្រហ្មទណ្ឌ អន្តរជាតិ របស់អង្គការសហប្រជាជាតិ សម្រាប់ប្រទេស Rwanda ក្នុងឆ្នាំ១៩៩៧ ពីបទប្រល័យពូជសាសន៍ នៅក្នុងអំពើប្រល័យពូជសាសន៍ ដែលជាការញុះញង់ ដោយផ្ទាល់ និងជាសាធារណៈដើម្បីប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ការប៉ុនប៉ងប្រព្រឹត្តអំពើ ប្រល័យពូជសាសន៍ ការផ្សំគំនិតដើម្បី ប្រព្រឹត្តអំពើប្រល័យ ពូជសាសន៍ ការធ្វើទុក្ខបុកម្នេញ និងការសម្លាប់រង្គាល ទាក់ទងនឹងការ ប្រល័យពូជសាសន៍ ។ ឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តិ ក្នុងរបបប្រល័យពូជសាសន៍ ឆ្នាំ១៩៩៤ ប្រឆាំងនឹងជនជាតិតួកគីនៅ Rwanda ។

យន្ដការអន្ដរជាតិ នៃអង្គការសហប្រជាជាតិ សម្រាប់អង្គជំនុំជម្រះតុលាការព្រហ្មទណ្ឌ ហៅកាត់ថា (IRMCT) បានសាទរចំពោះការចាប់ខ្លួននេះ ។ អគ្គរដ្ឋអាជ្ញា របស់ខ្លួនគឺលោក Serge Brammertz បានថ្លែងថា “ ការចាប់ខ្លួន លោក Felicien Kabuga ថ្ងៃនេះគឺជាការរំពឹងថា អ្នកដែលទទួលខុសត្រូវ ចំពោះអំពើប្រល័យពូជសាសន៍ អាចត្រូវបានគេ គិតសូម្បីតែម្ភៃប្រាំឆ្នាំ បន្ទាប់ពីឧក្រិដ្ឋកម្មរបស់ពួកគេ” ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top