មូស្គ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ ទី១១ ខែមករានេះ បានសរសេរថា ដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu និងលោករដ្ឋមន្ត្រីការពារជាតិ នៃប្រទេសអាមេរិក បានពិភាក្សាគ្នាតាមទូរស័ព្ទ ពាក់ព័ន្ធទៅនឹងបញ្ហាសំខាន់ ស្តីអំពីស្ថានការណ៍នៅមជ្ឈឹមបូព៌ា។ អ្វីដែលយើងមើលឃើញនៅពេលនេះ ភាពតានតឹងបានកើនឡើងនៅមជ្ឈឹមបូព៌ា បន្ទាប់ពីការវាយប្រហារ តាមអាកាសរបស់អាមេរិក នៅជិតអាកាសយានដ្ឋានអន្តរជាតិបាកដាដ កាលពីថ្ងៃទី ៣...
បរទេស៖ ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃសៅរ៍ទី១១ ខែមករានេះ បានឲ្យដឹងថា នៅយប់ថ្ងៃដដែល យោធាអាមេរិកបានវាយប្រហារ សម្លាប់បានមេទ័បកំពូលអ៊ីរ៉ង់ លោក Qasem Soleimani ជាក់ស្តែងអាមេរិក ក៏មានគោលដៅ សម្លាប់មន្ត្រីយោធាជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ទៀត នៅយេម៉ែនដែរ តែបរាជ័យ។ ទោះបីជាយ៉ាងណាក្តី ប្រភពព័ត៌មានទាំងនោះ មិនបានផ្តល់ព័ត៌មានលម្អិត អំពីបេសកកម្ម ឬថាតើសហរដ្ឋអាមេរិក...
តេហេរ៉ង់៖ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ នៅថ្ងៃសៅរ៍ បានដកស្រង់សម្តីយោធាអ៊ីរ៉ង់ ដែលបាននិយាយថា ខ្លួនបានបាញ់ទម្លាក់យន្ដហោះ ដឹកអ្នកដំណើរអ៊ុយក្រែន កាលពីថ្ងៃពុធ ដែលក្នុងនោះអ្នកដំណើរ និងសមាជិកនាវិកទាំងអស់ ១៧៦ នាក់ត្រូវបានសម្លាប់។ កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បាននិយាយថា ពួកគេបានច្រឡំយន្ដហោះអ៊ុយក្រែននោះ ថាជាយន្ដហោះរបស់សត្រូវ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២០...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ នៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន Fox News បាននិយាយថា មេបញ្ជាការកំពូលអ៊ីរ៉ង់ លោក Qasem Soleimani បានរៀបចំផែនការ វាយប្រហារលើស្ថានទូតអាមេរិកចំនួន ៤ នៅតំបន់មជ្ឈឹមបូព៌ា មុនពេលដែលឧត្តមសេនីយ៍រូបនេះ ត្រូវបានធ្វើឃាត ដោយកងកម្លាំងអាមេរិក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១...
ភ្នំពេញ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី១១ មករានេះបានដឹកនាំមន្រ្តីពាក់ព័ន្ធ ចុះបង្រ្កាបទីតាំង បនល្បែងជល់មាន់មួយកន្លែង នៅភូមិគោហេ ឃុំព្រែកកុយ ស្រុកកងមាស។ ប្រជាពលរដ្ឋ បានសម្ដែងសេចក្ដីសប្បាយរីករាយយ៉ាងខ្លាំង ចំពោះប្រតិបត្តិការ បង្រ្កាបល្បែងស៊ីសងខុសច្បាប់នេះ។ បន្ថែមពីលើនេះ សាធារណជនអំពាវនាវ ដល់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ត្រូវធ្វើយ៉ាងណាតាមវែកមុខ អ្នកកាងបទល្មើសនៅពីក្រោយខ្នងឲ្យបាន...
បរទេស៖ កងនាវាចរអាមេរិក បាននិយាយថា នាវាកងទ័ពជើងទឹករុស្ស៊ីមួយគ្រឿង បានចូលមកជិតនាវាពិឃាតរបស់ខ្លួន នៅក្នុងសមុទ្រអារ៉ាប់ កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលខ្លួន កំពុងធ្វើប្រតិបត្តិការធម្មតា។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា នាវា USS Farragut បានផ្តល់ការព្រមាន ៥ លើក ដោយប្រើស៊ីផ្លេ...
កំពង់ចាម ÷ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានក្រើនរំលឹកដល់ មន្ត្រីអាជ្ញាធរឃុំ-សង្កាត់ ឱ្យខិតខំប្រឹង ប្រែងក្នុងការបម្រើសេវា ផ្ដល់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ។ លោកអភិបាលខេត្ត និងជាប្រធានគណ បក្សប្រជាជនខេត្តកំពង់ចាម បានថ្លែងក្រើនរំលឹកដូច្នេះ នៅព្រឹកថ្ងៃទី ១១ ខែ មករា ឆ្នាំ២០២០ ខណៈប្រារព្ធពិធីទទួលសមាជិកថ្មីចំនួន...
ភ្នំពេញ៖សាលាដំបូងរាជធានីភ្នំពេញ ប្រកាសថា នឹងបើក សវនាការជាសាធារណៈ នៅសាលសវនាការទី១ ដើម្បីជំនុំជម្រះ លើសំណុំរឿងព្រហ្មទណ្ឌលោក កឹម សុខា ដែលជាប់ចោទពីបទសន្និដ្ឋិភាព ជាមួយបរទេស តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ខាងមុ ខ នេះ។ យោងតាមសេចក្តីជូនដំណឹង របស់សាលាដំបូងរាជធានី ភ្នំពេញ នៅថ្ងៃ៨...
ភ្នំពេញ ៖ លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ ជួយទៅលើវិស័យសាធារណការ និងដឹកជញ្ជូន ជាពិសេសលើគម្រោងនានា ដែលអាមេរិកអាចចូលរួមចំណែក អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឲ្យកម្ពុជា ឆ្ពោះទៅរកភាពរីកចម្រើន មួយកម្រិតទៀត។ ក្នុងជំនួបពិភាក្សាការងាជាមួយ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ...