ភ្នំពេញ ៖ អ្នកស្រី សំ វ៉ាន់ថាត ដែលមានស្វាមី ឈ្មោះ នួន រី ជាអាណិកជនខ្មែរ រស់នៅរដ្ឋវ៉ាស៊ីនតោនស្ទេត ទីក្រុងតាកូម៉ា សហរដ្ឋអាមេរិក រួមទាំងអ្នករស់នៅ រដ្ឋញូហ្សឺឡែន, រដ្ឋវេល្លីនតុន និងក្នុងស្រុក ក្រោមការដឹកនាំរបស់ក្រុមការងារមូលនិធិ លោក ងិន ពៅ និងអ្នកស្រី...
បរទេស៖ ប្រធានាធិបតីជិតផុតអាណត្តិ របស់សហរដ្ឋអាមេរិក លោក ដូណាល់ត្រាំ ប្រឈមនឹងការបាត់បង់អត្ថប្រយោជន៍ ដែលអតីតប្រធានាធិបតីមានសិទ្ធិ រាប់បញ្ចូល ទាំងប្រាក់សោធននិវត្តន៍ពេញមួយជីវិត និងរហូតដល់ ១ លានដុល្លារក្នុងមួយឆ្នាំ សម្រាប់អង្គរក្សការពារសន្តិសុខ និងការធ្វើដំណើរ ប្រសិនបើគាត់ ត្រូវបានដកចេញពីតំណែង ដោយការចោទប្រកាន់។ យោងតាមសារព័ត៌មាន Nikkei Asia ចេញផ្សាយកាលពីថ្ងៃទី១២ ខែមករា...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ថា លោក Saeed Khatibzadeh អ្នកនាំពាក្យ របស់ក្រសួងការបរទេស របស់ប្រទេសអ៊ីរ៉ង់ បានលើកឡើងកាលពីថ្ងៃសៅរ៍ថា ដោយបានប្រតិកម្ម ទៅលើពាក្យចចាមអារ៉ាម ដែលបានប្រកាសថា មានករណីចាប់ឃាត់ទូកចំនួន០១គ្រឿង របស់សាធារណរដ្ឋកូរ៉េ (ROK) នៅក្នុងឈូងសមុទ្ររបស់ប្រទេសអ៊ីរ៉ង់ ដោយបាននិយាយក្នុងសេចក្តីប្រកាសថា ពលរដ្ឋមិនមានពាក់ព័ន្ធនឹងបញ្ហា ដែលបានកើតឡើងនេះនោះទេ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ នៅថ្ងៃពុធម្សិលមិញនេះ បានអំពាវនាវដល់ជនជាតិអាមេរិកាំង កុំឲ្យចូលរួមក្នុងអំពើហឹង្សា នៅសប្តាហ៍ក្រោយ ដែលជាពេលពិធីបើកស្បថ ចូលកាន់តំណែងនឹងត្រូវធ្វើឡើង សម្រាប់ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន នៅថ្ងៃទី២០ ខែមករា។ ប្រធានាធិបតីបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយ ដោយការិយាល័យលេខាធិការ សារព័ត៌មានសេតវិមានថា“ សូមជួយបន្ធូរបន្ថយភាពតានតឹង និងភាពស្ងប់ស្ងាត់...
ហ្សឺណែវ៖ អគ្គនាយករង អង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានឲ្យដឹងថា ក្រុមការងារអង្គការសុខភាពពិភពលោកមួយ នៅប្រទេសចិន កំពុងធ្វើការជាមួយក្រុមហ៊ុន ផលិតវ៉ាក់សាំងស៊ីណូវាក់ និងស៊ីណូហ្វាម សម្រាប់ការចុះបញ្ជីប្រើប្រាស់បន្ទាន់ ដែលអាចកើតមាននាពេលឆាប់ៗ។ លោក Tedros បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន នាពេលថ្មីៗនេះថា“ ខ្ញុំរីករាយ ដែលក្រុមអង្គការសុខភាពពិភពលោក...
វ៉ាស៊ីនតោន៖ សភាសហរដ្ឋអាមេរិក បានបោះឆ្នោតគាំទ្រការចោទប្រកាន់ លើប្រធានាធិបតីលោក ដូណាល់ ត្រាំ ជុំវិញការញុះញង់ បង្កឲ្យមានការបះបោរ ដែលធ្វើឱ្យលោកក្លាយជា ប្រធានាធិបតីអាមេរិកដំបូងគេ ដែលត្រូវបានចោទប្រកាន់ពីរដង។ ខណៈដែលចំនួនអ្នកប្រជាធិបតេយ្យ ដែលគាំទ្រអត្ថបទចោទប្រកាន់នេះ បានបង្ហាញថា មានសន្លឹកឆ្នោតគ្រប់គ្រាន់ ដើម្បីចោទប្រកាន់ប្រធានាធិបតី នៅក្នុងថ្ងៃដែលឈានដល់ការបោះឆ្នោត ហើយសមាជិក គណបក្សសាធារណរដ្ឋចំនួន ១០ នាក់បានបោះឆ្នោតគាំទ្រផងដែរ។ នោះគឺជាភាពផ្ទុយស្រឡះមួយ...
បរទេស៖ សហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ បានចុះបញ្ជីខ្មៅស្ថាប័នអ៊ីរ៉ង់ចំនួនពីរ ដែលគ្រប់គ្រង ដោយមេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ គឺលោក Ayatollah Ali Khamenei និងក្រុមហ៊ុនសាខានានា ដោយនិយាយថា ស្ថាប័នទាំងនោះ បានធ្វើឲ្យឥស្សរជនអ៊ីរ៉ង់ អាចរក្សាបាននូវភាពជាម្ចាស់ នៃប្រព័ន្ធពុករលួយ លើផ្នែកដ៏ធំនៃសេដ្ឋកិច្ច។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo...
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអះអាងថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជា នៅតែអាចរក្សាបានយ៉ាងល្អ នូវស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ទោះបីកំពុងប្រឈមជាមួយ ការគំរាមកំហែងពីមេរោគកូវីដ-១៩ និងការរំខាន ពីសំណាក់ក្រុមជ្រុលនិយមមួយក្តាប់តូច។ សម្ដេចពិជ័យសេនា ទៀ បាញ់...
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ទើបតែបានរកឃើញ មានអ្នកប្រើប្រាស់មួយចំនួន បានទទួលសារ ជាភាសាអង់គ្លេស ដែលបន្លំធ្វើជាសារមកពីធនាគារកាណាឌីយ៉ា ដោយអះអាងថា គណនីធនាគាររបស់លោកអ្នក ត្រូវបានចូលប្រើជាមួយឧបករណ៍ផ្សេងទៀត ហើយថែមទាំងផ្ដល់នូវតំណភ្ជាប់ ដើម្បីឱ្យពួកគេបញ្ជាក់ អំពីអត្តសញ្ញាណ (Your Canadia bank account has been logged in through...
ភ្នំពេញ៖ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ទ្រង់យាងចូលព្រះទិវង្គត ក្នុងព្រះជន្មាយុ ៧៨ព្រះវស្សា នៅសហរដ្ឋអាមេរិក ដោយព្រះជរាពាធ នាយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ (ម៉ោងនៅប្រទេសកម្ពុជា)។ នេះបើយោងតាម ការចុះផ្សាយរបស់Royal du cambodge។ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ជាព្រះរាជបុត្រាច្បង នៃព្រះករុណា...