Covid-19

យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ឈ្មោះ ស៊ីណូវ៉ាក់ នឹងចាប់ផ្តើមនៅថ្ងៃស្អែកនេះ

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ប្រទេសចិន នឹងចាប់ផ្តើមយុទ្ធនាការចាក់ជាផ្លូវការ នៅថ្ងៃទី១ ខែមេសា ឆ្នាំ ២០២១ស្អែកនេះ ។ នេះបើតាមការចុះផ្សាយ របស់ទូរទស្សន៍ជាតិ។

វ៉ាក់សាំងស៊ីណូវ៉ាក់ ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីប្រទេសចិន ចំនួន១.៥លានដូស ចំណាយថវិកា១៥លានដុល្លារ បានមកដល់កម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ។ វ៉ាក់សាំងស៊ីណូវ៉ាក់ អាចចាក់ចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ដោយមានប្រសិទ្ធភាពការពារចន្លោះ ពី៧០ ទៅ៨០% ។ ចំណែកអាយុកាលវ៉ាក់សាំងនេះ មានរយៈពេល៣៦ខែ។

សូមបញ្ជាក់ថា ការចាក់វ៉ាក់សាំងនៅកម្ពុជា គិតត្រឹមល្ងាចថ្ងៃ៣០ មីនា គឺចាក់ឲ្យប្រជាពលរដ្ឋរួចរាល់ ចំនួន ៤០០ ៦៦៦នាក់។ ក្នុងនោះ ក្រសួងការពារជាតិ បានចំនួន១៣៨៥៣៦នាក់ និងក្រសួងសុខាភិបាល ចំនួន២៦២១៣០នាក់ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top