ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ៤៥នាក់ និងជាសះស្បើយចំនួន៣៦នាក់ ។ រដ្ឋបាលខេត្តត្បូងឃ្មុំ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា ផ្ដាសាយ...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៦៥នាក់ថ្មី និងមានករណីជាសះស្បើយចំនួន ២៤៦នាក់ ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា...
បរទេស៖ ក្រសួងសុខាភិបាលប្រទេសវៀតណាម បានប្រកាសពីការស្លាប់ដែល ទាក់ទងទៅនឹងជំងឺកូវីដ១៩ចំនួន ៦៩នាក់ថែមទៀត នៅក្នុងទីក្រុងហូជីមិញ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយបានបង្កើនចំនួនអ្នកស្លាប់ ដោយសារវីរុសនេះដល់ ២០៧ នាក់។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ការស្លាប់នេះបានកើតឡើងចាប់ពីថ្ងៃទី ៧ ខែមិថុនា ដល់ថ្ងៃទី...
បាងកក៖ កំណត់ត្រាប្រចាំថ្ងៃនៃការឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសថៃ បានកើនឡើងខ្ពស់បំផុតរហូតដល់ ៩៦៩២នាក់ ហើយករណីឆ្លងសរុបមានរហូតដល់ ៣៨១,៩០៧ ចាប់តាំងពីការចាប់ផ្តើម នៃការរាតត្បាតនេះ ខណៈដែលអាជ្ញាធរកំពុងព្យាយាម ដោះស្រាយរលកនៃការឆ្លង ដ៏ធំបំផុតរបស់ប្រទេស រហូតមកដល់ពេលនេះ។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន សិង្ហបុរីបានឲ្យដឹងថា ក្រុមការងារពិសេសទទួលបន្ទុកជំងឺកូវីដ-១៩ ក៏បានរាយការណ៍ថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នាក់បន្ថែមទៀតចំនួន ៦៧ នាក់...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១២០នាក់ ថ្មី និងមានករណីជាសះស្បើយ ចំនួន៤៩នាក់ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២៨៣១នាក់ បានព្យាបាលជាសះស្បើយចំនួន ១១០៩នាក់...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៥០នាក់ថ្មី ខណៈមានករណី ជាសះស្បើយចំនួន ៧០នាក់ និងស្លាប់ចំនួន ២នាក់ ។
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៨៨៩នាក់ទៀត ជាសះស្បើយ ចំនួន៨៤៩នាក់ និងស្លាប់ចំនួន២៧នាក់។ ក្នុងនោះករណីឆ្លងសហគមន៍ចំនួន៦៨២នាក់ និងអ្នកដំណើរពីបរទេសចំនួន២០៧នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៦៥៥០០នាក់អ្នកជាសះស្បើយចំនួន៥៧០២៧នាក់ និងចំនួន១០៥២នាក់៕
បរទេស៖ ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា អ្នកជំងឺដែលមានជំងឺកូវីដ យូរអង្វែង ត្រូវបានគេរាយការណ៍ថា មានរោគសញ្ញាជាង ២០០ ដែលធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធសរីរាង្គចំនួន ១០ ។ យោងតាមសារព័ត៌មាន Sky news ចេញផ្សាយ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមអ្នកស្រាវជ្រាវបានធ្វើការស្ទង់ មតិលើមនុស្សចំនួន ៣ ៧៦២...
បរទេស៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ការស៊ើបអង្កេតលើប្រភពដើមនៃជំងឺឆ្លងរាតត្បាតនៅប្រទេសចិន កំពុងត្រូវបានរារាំងដោយកង្វះទិន្នន័យសំខាន់ នៅថ្ងៃដំបូងនៃការរាលដាលនៅទីនោះ។ យោងតាមសារព័ត៌មាន New18 ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Tedros Adhanom Ghebreyesus អគ្គនាយករបស់អង្គការសុខភាពពិភពលោក បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា “យើងស្នើសុំឱ្យប្រទេសចិនមានតម្លាភាពនិងបើកចំហ និងធ្វើកិច្ចសហប្រតិបត្តិការ” ។...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាបច្ចុប្បន្នត្រូវការជាចាំបាច់ ក្នុងការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ឲ្យក្រុមយុវ័យ និងកុមារអាយុ១២ ទៅ១៧ឆ្នាំ ដែលមានចំនួន ប្រមាណ ១ លាន៩សែននាក់ ។ ក្នុងឱកាសថ្លែងសារពិសេស ទៅកាន់ជនរួមជាតិ នាព្រឹកថ្ងៃទី១៦ ខែកក្កដា...