Covid-19

ការសិក្សា៖ អ្នកជំងឺកូវីដ ដែលឈឺយូរ គឺមានរោគសញ្ញាជាង ២០០ ពិសេស អស់កម្លាំង និងខ្សោយការចងចាំ

បរទេស៖ ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា អ្នកជំងឺដែលមានជំងឺកូវីដ យូរអង្វែង ត្រូវបានគេរាយការណ៍ថា មានរោគសញ្ញាជាង ២០០ ដែលធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធសរីរាង្គចំនួន ១០ ។

យោងតាមសារព័ត៌មាន Sky news ចេញផ្សាយ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមអ្នកស្រាវជ្រាវបានធ្វើការស្ទង់ មតិលើមនុស្សចំនួន ៣ ៧៦២ នាក់ មកពី ៥៦ ប្រទេស ដែលបានចូលរួមក្រុមគាំទ្រ តាមអ៊ិនធឺរណែត Body Politic ហើយបានរាយការណ៍អំពីរោគសញ្ញាដូចវីរុសកូរ៉ូណា នៅចន្លោះខែធ្នូ ឆ្នាំ ២០១៩ និងឧសភា ២០២០ ។

សរុបមកពួកគេបានរាយការណ៍ថា មានរោគសញ្ញាផ្សេងៗគ្នាចំនួន ២០៣ ដែលក្នុងនោះ ៦៦ ត្រូវបានកំណត់សម្រាប់រយៈពេល ៧ ខែទាំងមូល។

បញ្ហាទូទៅបំផុតគឺការអស់កម្លាំង ការវិវត្តទៅជាធ្ងន់ធ្ងរ (រោគសញ្ញាកាន់តែអាក្រក់ទៅ ៗ ) បន្ទាប់ពីការធ្វើលំហាត់ប្រាណឬផ្លូវចិត្ត) និងការខ្សោយមុខងារនៃការយល់ដឹងដែលភាគច្រើនត្រូវបានគេហៅថា អាប់ខួរក្បាល (ការចងចាំចុះខ្សោយ)។

ក្នុងចំណោមរោគសញ្ញាផ្សេងទៀតដែលត្រូវបានគេស្គាល់ គឺការមើលឃើញបែបមមើរមមាយ, រមាស់ស្បែក, ការផ្លាស់ប្តូរវដ្តរដូវ, បញ្ហាមុខងារផ្លូវភេទ, បញ្ហានៃការគ្រប់គ្រងប្លោកនោម, រាគ, ញ័រទ្រូង និង ហឹងត្រចៀក។

ការសិក្សានេះដឹកនាំដោយអ្នកវិទ្យាសាស្ត្រមកពី សាកលវិទ្យាល័យមហាវិទ្យាល័យ London (UCL) និងបោះពុម្ពផ្សាយក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ Lancet’s E គឺជាការស្រាវជ្រាវដែលមានលក្ខណៈដូចគ្នាទៅនឹងការស្រាវជ្រាវ ដែលមានលក្ខណៈធំជាងគេបំផុតរហូតមកដល់ពេលនេះ៕ ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top