ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសឲ្យដឹងពីករណី រកឃើញអាជីវករ និងសន្តិសុខផ្សារច្បារអំពៅ ២០នាក់ វិជ្ជមានជំងឺកូវីដ១៩ ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់ថា ក្រោយរកឃើញ ក្រុម សន្តិសុខ ផ្សារ ៣ នាក់ មាន វិជ្ជមានកូវីដ១៩ គណៈកម្មការ គ្រប់គ្រង ផ្សារ បានអំពាវនាវ...
ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន កុំឲ្យធ្វើ ដំណើរត្រឡប់ទៅប្រទេសកំណើតវិញ ក្នុងអំឡុងពេលនេះប្រសិន បើពុំមានការចាំបាច់ ព្រោះអាចមានហានិភ័យខ្ពស់នៃការឆ្លងកូវី អំឡុងពេលធ្វើដំណើរ ។ យោងតាមសេចក្តីជូនដំណឹង របស់ទូតកម្ពុជា នៅថ្ងៃទី១៤ កក្កដា បានឲ្យដឹងថា បច្ចុប្បន្ននេះមានប្រទេសជា ច្រើនក្នុងសកលោកនៅបន្តរងគ្រោះយ៉ាងខ្លាំងដោយសារការរីករាលដាលជម្ងឺកូវីដ-១៩...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៧១នាក់ និងជាសះស្បើយ ចំនួន៧៩នាក់ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ដូចមានរាយនាមក្នុងតារាង។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណិរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ចំនួន ៨២នាក់ថ្មី តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១២ មកពីខេត្តកណ្ដាល ២នាក់ និងមកពីខេត្តស្វាយរៀង ១នាក់ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ។ ក្នុងនោះរួមមាន៖ ១- ក្រុងព្រៃវែង...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ បានសេចក្ដីជូនដំណឹង ស្ដីពីការបិទទីតាំងមួយចំនួន ជាបណ្តោះអាសន្ន នៅក្នុងស្រុកបារាយណ៍ ដូចជាតូបលក់បាយ យានដ្ឋានជួសជុលរថយន្ត ក្នុងភូមិទួលដំណាក់ ឃុំចុងដូង និងការដ្ឋានថ្ម ក្នុងភូមិវាលធំ ឃុំគគីធំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
ភ្នំពេញ៖រដ្ឋបាលខេត្តកំពង់ធំ នៅយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ចំនួន ៦២នាក់ថ្មី ខណៈមានករណីជាសះស្បើយ ២៨នាក់ និងស្លាប់ម្នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១,៣៣៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៧៩៥នាក់...
បរទេស៖ អាជ្ញាធរសុខាភិបាលប្រទេសថៃ បាននិយាយនៅព្រឹកថ្ងៃពុធថា មានអ្នកស្លាប់ដោយសារជំងឺ Covid-19 ចំនួន ៨៧ នាក់ទៀត និង បានរកឃើញអ្នកឆ្លងថ្មីចំនួន ៩ ៣១៧ នាក់ នៅក្នុងប្រទេសថៃ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ថ្មីនេះបានបង្កើនចំនួនអ្នកស្លាប់ដល់...
ភ្នំពេញ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន បានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ចំនួន ២លានដូស ទៅរដ្ឋាភិបាលវៀតណាម។ ចំណុចនេះ លោក សយ សុភាពប្រធានសមាគម អ្នកសារព័ត៌មានកម្ពុជា-ចិន បានហៅថា នេះជាវ៉ាក់សាំងនយោបាយ (វ៉ាក់សាំង BRI ជាគំនិតផ្ដួចផ្ដើមផ្លូវ និងខ្សែក្រវាត់របស់ចិន និង Indo pacific...
ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន៦៥នាក់ថ្មី និងមានករណីជាសះស្បើយចំនួន ៧២នាក់ផងដែរ។ រដ្ឋបាលខេត្តត្បូងឃ្មុំ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា ផ្ដាសាយ ក្អក...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៩១៥នាក់ទៀត ជាសះស្បើយ ចំនួន៨៧៦នាក់ និងស្លាប់ចំនួន៣៣នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ចំនួន៦៥៨នាក់ និងអ្នកដំណើរពីបរទេសចំនួន២៥៧នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៦៣៦១៥នាក់អ្នកជាសះស្បើយចំនួន៥៥៣៦៥នាក់ និងអ្នកស្លាប់ចំនួន៩៨៦នាក់៕