Covid-19

កូវីដ១៩៖ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងថ្មី ៥២នាក់ ជាសះស្បើយ ២៨នាក់ និងស្លាប់ម្នាក់

ភ្នំពេញ៖រដ្ឋបាលខេត្តកំពង់ធំ នៅយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ចំនួន ៦២នាក់ថ្មី ខណៈមានករណីជាសះស្បើយ ២៨នាក់ និងស្លាប់ម្នាក់ ។

ផ្ទាំងពាណិជ្ជកម្ម

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១,៣៣៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៧៩៥នាក់ និងកំពុងសម្រាកព្យាបាល ៥២២នាក់ ស្លាប់២១នាក់៕

To Top
×