Covid-19

រកឃើញអាជីវករ និងសន្តិសុខផ្សារច្បារអំពៅ ២០នាក់ វិជ្ជមានកូវីដ១៩

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសឲ្យដឹងពីករណី រកឃើញអាជីវករ និងសន្តិសុខផ្សារច្បារអំពៅ ២០នាក់ វិជ្ជមានជំងឺកូវីដ១៩ ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់ថា ក្រោយរកឃើញ ក្រុម សន្តិសុខ ផ្សារ ៣ នាក់ មាន វិជ្ជមានកូវីដ១៩ គណៈកម្មការ គ្រប់គ្រង ផ្សារ បានអំពាវនាវ ដល់អាជីវក រ លក់ដូរ នៅផ្សារច្បារអំពៅ និងប្រជាពលរដ្ឋ ដែលដើរផ្សារច្បារអំពៅជាប្រចាំ ទៅធ្វើតេស្ត រកមេរោគកូវីដ១៩ នៅ ក្នុង សាលាបឋមសិក្សាច្បារអំពៅ ចាប់ពីពេលនេះតទៅ ។

ជាលទ្ធផល សម្រាប់ការធ្វើតេស្ដ នៅថ្ងៃ ទី ១៣ និង ថ្ងៃ ទី ១៤ ខែកក្កដា ឆ្នាំ ២០២១ បានរកឃើញអ្នកឆ្លងចំនួន ១៧ នាក់បន្ថែមទៀត ក្នុង នោះ ១៣ នាក់ ជា អាជីវករ លក់ដូរ ក្នុង ផ្សារ និង ៤ នាក់ លក់ដូរ នៅ ខាងក្រៅ ផ្សារ ៕

To Top