ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៤១៥នាក់ទៀត ខណៈជាសះស្បើយចំនួន៤៥០នាក់ និងគ្មានអ្នកស្លាប់។ គិតត្រឹមព្រឹក ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣១ ០០៤នាក់ អ្នកជាសះស្បើយចំនួន ១២៤ ៦២៧នាក់ និងអ្នកស្លាប់ចំនួន ៣ ០៣២នាក់៕
Breaking: លោក Biden និយាយថា សហរដ្ឋអាមេរិកនឹង “មិនទទួលយកការរស់នៅ ជាមួយកូវីដ១៩ នោះទេ” ខណៈដែលគាត់ព្យាយាម ប្រមូលផ្តុំជនជាតិអាមេរិក ដែលនឿយហត់ប្រឈមមុខ នឹងជំងឺរាតត្បាត ឆ្នាំទី៣ របស់ពួកគេ ទៅហើយនោះ។ នេះបើតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ “អរគុណចំពោះការរីកចម្រើន ដែលយើងបានធ្វើកាលពីឆ្នាំមុន,...
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈនេះថា ប្រទេសថៃឡង់ដ៏ នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ពីការកើនឡើង ប្រចាំថ្ងៃនៃករណីឆ្លងជំងឺកូវីដ-១៩ ចំនួន២៣.៥៥៧នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ខណៈដែលប្រភេទ Omicron បន្តរីករាលដាលពាសពេញប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ តួលេខនោះបាននាំឱ្យចំនួន អ្នកឆ្លងសរុបនៅក្នុងប្រទេសដល់ទៅ ២,៧៩លាននាក់ ខណៈដែលអ្នកស្លាប់មានដល់ ២២.៧៦៨ នេះបើយោងតាមមជ្ឈមណ្ឌល...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៥៩៨នាក់ទៀត ជាករណីអូមីក្រុងទាំងអស់ ខណៈជាសះស្បើយចំនួន៣៥៨នាក់ និងស្លាប់ចំនួន២នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២៧ ៥៧៥នាក់ អ្នកជាសះស្បើយចំនួន១២១ ១២៥នាក់ និងអ្នកស្លាប់ចំនួន ៣ ០២២នាក់៕
កូឡាឡាំពួរ៖ ម៉ាឡេស៊ីបានកត់ត្រាការឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ២៥,០៩៩ករណី គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃច័ន្ទ ដែលនាំឱ្យចំនួនសរុបកើនឡើងដល់ ៣,២៤៦,៧៧៩ករណី នេះបើយោងតាមក្រសួងសុខាភិបាល។ ករណីដែលបានរាយការណ៍ថ្មី គឺជាករណីនាំចូលចំនួន ៨៥ករណី និងការឆ្លងក្នុងស្រុកចំនួន ២៥,០១៤ករណី ដែលបានបង្ហាញទិន្នន័យដែលចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងនោះដែរ ត្រឹមរយៈពេល ២៤ម៉ោង ម៉ាឡេស៊ីបានកត់ត្រាការស្លាប់ថ្មីចំនួន ៤៣ នាក់បន្ថែមទៀតពីជំងឺរាតត្បាតត្រូវបានរាយការណ៍ ដែលនាំឱ្យចំនួនអ្នកស្លាប់កើនឡើងដល់...
ភ្នំពេញ៖ ស្របពេលប្រជាពលរដ្ឋ កំពុងបន្តសម្រុកទៅទិញថ្នាំព្យាបាល ជំងឺកូវីដ១៩ (MOLANTRIS Molnupiravir Capsules) នៅតាមឱសថស្ថាននានា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវថា កុំបង្កើនថ្លៃថ្នាំតាមចិត្តចង់ ដោយសារតែពលរដ្ឋ បន្តកន្ទុយគ្នាទិញ ។ កាលពីថ្ងៃ២១ កុម្ភៈ ម្សិលនេះ ប្រជាពលរដ្ឋកុះកុញ...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៤៨៨នាក់ទៀត ជាករណីអូមីក្រុងទាំងអស់ ខណៈជាសះស្បើយ ចំនួន៣០៥នាក់ និងស្លាប់ចំនួន៣នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២៦ ៩៧៧នាក់ អ្នកជាសះស្បើយចំនួន ១២០ ៧៦៧នាក់ និងអ្នកស្លាប់ចំនួន៣ ០២០នាក់៕
កូឡាឡាំពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នំា២០២២ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសម៉ាឡេស៊ី បានរាយការណ៍ពីការឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន២៨.៨២៥នាក់ ដែលជាការកើនឡើងប្រចាំថ្ងៃខ្ពស់បំផុតចាប់តាំងពីការផ្ទុះឡើង គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃសៅរ៍ ដែលនាំឱ្យចំនួនសរុបទូទាំងប្រទេសកើនឡើងដល់៣.១៩៤.៨៤៨នាក់ ។ ទិន្នន័យដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងបានបង្ហាញថា ក្នុងចំណោមករណីថ្មី៩១ត្រូវបាននាំចូលពីខាង ក្រៅ និង២៨.៧៣៤នាក់គឺជាអ្នកឆ្លងជំងឺក្នុងស្រុក ។ ការស្លាប់មានចំនួន៣៤នាក់ទៀតត្រូវបានគេរាយការណ៍ឲ្យដឹង បាននាំឱ្យចំនួនអ្នកស្លាប់កើនឡើងដល់៣២.៣១០នាក់ ។ ក្រសួងបានរាយការណ៍ថា អ្នកជាសះស្បើយថ្មីចំនួន១៨.៥១៤នាក់ដែលនាំឱ្យចំនួនអ្នកជាសះស្បើយ...
វ៉ាស៊ីនតោន៖ កុមារជាង ២,៩លាននាក់ នៃករណី ឆ្លងជំងឺកូវីដ-១៩ ត្រូវបានបន្ថែមនៅក្នុងសហរដ្ឋអាមេរិកក្នុងរយៈពេល ៤សប្តាហ៍ចុងក្រោយនេះ ហើយកុមារជាង ១២,៣លាននាក់នៅក្នុងប្រទេស បានឆ្លងជំងឺចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់បណ្ឌិតសភាអាមេរិក ពេទ្យកុមារ (AAP) និងសមាគមមន្ទីរពេទ្យកុមារ។ ករណីជំងឺកូវីដ-១៩ ក្នុងចំណោមកុមារបានកើនឡើងយ៉ាងខ្លាំងនៅទូទាំងសហរដ្ឋអាមេរិក អំឡុងពេលមានការកើនឡើងនៃការប្រែប្រួលទម្រង់ឆ្លងអូមីក្រុង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ករណីកុមារជិត ៤,៥ លាននាក់ ត្រូវបានរាយការណ៍ចាប់តាំងពីដើមខែមករា។...