ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជាបានបន្ត រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៥១២នាក់ទៀត សុទ្ធតែជាករណីអូមីក្រុងទាំងអស់ ដោយចូលសហគមន៍៤៩៦នាក់ និងពីបរទេស១៦នាក់ ខណៈជាសះស្បើយចំនួន១៥៦នាក់ និងគ្មានអ្នកស្លាប់ ។ គិតត្រឹមព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២៣ ៩៥៥នាក់ អ្នកជាសះស្បើយចំនួន ១១៨ ៩៦០នាក់ និងអ្នកស្លាប់ចំនួន ៣ ០១៥នាក់៕
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំទូទៅស្តីពី ការប្រើប្រាស់ឱសថម៉ូលណាទ្រីស (ម៉ូលទូពីរ៉ាវា កាប់ស៊ុល ២០០ មីលីក្រាម) សម្រាប់ប្រើក្នុងការព្យាបាល ជំងឺឆ្លងបង្កឡើងដោយវីរុសកូរ៉ូណាកូវីដ-១៩ ចាប់ពីកម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យ (ចាប់ពីអាយុពី ១៨ឆ្នាំ ឡើងទៅ ៕
កូឡាឡំាពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ថា ប្រទេសម៉ាឡេស៊ី បានរាយការណ៍ពីការឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន២២.៨០២នាក់ គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃសៅរ៍ ដែលនាំឱ្យចំនួនសរុបទូទាំងប្រទេសកើនដល់៣,០១៩,១៦៣នាក់ នេះបើយោងតាមក្រសួងសុខាភិបាល ។ ទិន្នន័យដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងបានបង្ហាញថា មានករណីនាំចូលថ្មីចំនួន៩៤នាក់ និងការឆ្លងក្នុងស្រុកចំនួន២២.៧០៨នាក់ ។ ការស្លាប់ចំនួន១៥នាក់បន្ថែមទៀតត្រូវបានគេរាយការណ៍នាំឱ្យចំនួនអ្នកស្លាប់កើនដល់៣២.១១៤នាក់ ។ ក្រសួងបានរាយការណ៍ថា អ្នកជាសះស្បើយថ្មីចំនួន៥.៤៤២នាក់ដែលនាំឱ្យចំនួនអ្នកជាសះស្បើយ និងចេញពីមន្ទីរពេទ្យសរុបដល់២,៨៤៨.៧១៣នាក់ ។ មានករណីសកម្មចំនួន១៤០.៣៣៦នាក់ដែលក្នុងនោះ១៧៦នាក់កំពុងត្រូវបានដាក់ឲ្យនៅក្នុងអង្គភាពថែទាំដែលពឹងផ្អែកខ្លាំង...
កូឡាឡាំពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ថា ប្រទេសម៉ាឡេស៊ី បានរាយការណ៍ពីការឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ២០.៩៣៩នាក់ គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រ ដែលនាំឱ្យចំនួនសរុបទូទាំងប្រទេស កើនឡើងដល់ ២.៩៩៦.៣៦១នាក់ នេះបើយោងតាមក្រសួងសុខាភិបាល ។ ទិន្នន័យដែលចេញផ្សាយ ដោយក្រសួងបានបង្ហាញថា មានករណីនាំចូលថ្មីចំនួន ១២១នាក់ ដែលមាន២០.៨១៨នាក់ គឺជាការឆ្លងជំងឺនៅក្នុងស្រុក ។ ការស្លាប់ចំនួន...
អាប់ឌីស អាបាបា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ថា ចំនួនករណីដែលត្រូវបាន បញ្ជាក់ដោយជំងឺកូវីដ-១៩ នៅទ្វីបអាហ្រ្វិកបានកើនឡើងដល់ ១១,០០១,៣៤នាក់ គិតត្រឹមល្ងាចថ្ងៃសុក្រ ។ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺអាហ្វ្រិក ហៅកាត់ថា (Africa CDC) បានឲ្យដឹងដូច្នេះ ។ ទីភ្នាក់ងារថែទាំសុខភាពនៃ សហភាពអាហ្រ្វិកបានលើកឡើងថា ចំនួនអ្នកស្លាប់នៅទូទាំងទ្វីបនេះ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២៧៤នាក់ទៀត ជាករណីអូមីក្រុងទាំងអស់ ខណៈជាសះស្បើយចំនួន១០៥នាក់ និងក្មានអ្នកស្លាប់។ គិតត្រឹមព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២២ ៧៤២នាក់ អ្នកជាសះស្បើយចំនួន ១១៨ ៥២៥នាក់ និងអ្នកស្លាប់ចំនួន ៣ ០១៥នាក់៕
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ថា ក្រសួងសុខាភិបាលបានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃព្រហស្បតិ៍បានបញ្ជាក់ ពីករណីឆ្លងកូវីដ-១៩ថ្មី ចំនួន៤០.៦១៨ករណី ដែលបង្កើនចំនួនអ្នកឆ្លងដល់ ៤.៦៦៧,៥៥៤នាក់ ។ យោងតាមក្រសួងសុខាភិបាល ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសនេះបានកើនឡើង ៧៤នាក់ដល់ ១៤៤.៨៥៨នាក់ ខណៈមនុស្សចំនួន ១៨.១៨២នាក់ទៀត បានជាសះស្បើយពីជំងឺនេះ...
ភ្នំពេញ៖ ខណៈជំងឺកូវីដ១៩បំប្លែងថ្មី ប្រភេទអូមីក្រុង កំពុងតែផ្ទុះឡើងខ្លាំង ដោយមួយថ្ងៃ មានឆ្លងជិតដល់ ៣០០នាក់ហើយនោះ រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ឲ្យម្ចាស់ដើមការ បុណ្យ កន្លែងកម្សាន្ត និងការជួបជុំប្រមូលផ្តុំនានា អនុញ្ញាឲ្យអង្គុយត្រឹមគ្នា៧នាក់ប៉ុណ្ណោះ ក្នុងមួយតុ ដើម្បីរក្សាគម្លាតសុវត្ថិភាព ជៀសផុតពីជំងឺនេះ។ យោងតាមសេចក្តីណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងចំណុចទី២ ក្នុងចំណោម៤ចំណុច ដែលប្រកាសចេញផ្សាយ នៅថ្ងៃទី១០...
ញ៉ូវយ៉ក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមហ៊ុន Pfizer បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ខ្លួនរំពឹងថា ប្រាក់ចំណូល ៣២ពាន់លានដុល្លារ ពីវ៉ាក់សាំងកូវីដ-១៩នៅឆ្នាំ២០២២ ខណៈដែលក្រុមហ៊ុនបានរាយការណ៍ថា ប្រាក់ចំណេញប្រចាំឆ្នាំ បានកើនឡើងច្រើនទ្វេដង ដល់ទៅ២២ពាន់លានដុល្លារ ។ ក្រុមហ៊ុនផលិតឱសថយក្ស ដែលមានក្រុមហ៊ុនអាល្លឺម៉ង់...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ថា មជ្ឈមណ្ឌលតាមដាន និងឆ្លើយតបនៅថ្ងៃអង្គារថា ប្រទេសរុស្ស៊ី បានបញ្ជាក់ពីករណីឆ្លងកូវីដ-១៩ថ្មីចំនួន ១៦៥.៦៤៣នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនសរុបទូទាំងប្រទេស កើនឡើងដល់ ១៣.១៤៧.៦៦៦ករណី ។ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ទូទាំងប្រទេសកើនឡើង ៦៩៨ដល់៣៣៦.៧២១នាក់ ខណៈអ្នកជាសះស្បើយកើនឡើង ៨១.១៨៨ដល់១០.៧០៦.១៤២នាក់ ។ ទន្ទឹមនឹងនេះដែរ...