ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ថា ប្រទេសវៀតណាម បានកត់ត្រាករណីឆ្លងកូវីដ-១៩ថ្មីចំនួន៨.៧៤៤ ករណីគិតត្រឹមថ្ងៃពុធ ក្នុងនោះមាន ៨.៧២២ករណីឆ្លងក្នុងស្រុក និង២២ករណីនាំចូលពីខាងក្រៅ ។ រដ្ឋធានីហាណូយរបស់វៀតណាម នៅតែជាតំបន់ដែលមានចំនួនអ្នកឆ្លងខ្ពស់បំផុត គិតក្នុងថ្ងៃពុធនេះមាន ២.៧១៦ករណី បន្ទាប់មកទីក្រុង Da Nang មាន៧៧៨ករណី និងខេត្ត Thanh Hoa នៅភាគកណ្តាលមានចំនួន ៣៥៣ករណី ។ ការឆ្លងបាននាំឱ្យ ចំនួនសរុបកើនឡើងដល់ ២.២៩៥.៤៨៤នាក់ ជាមួយគ្នានេះដែរមាន ស្លាប់ចំនួន៣៧.៧៧៧នាក់ ។ រហូតមកដល់ពេលនេះ នៅទូទាំងប្រទេស អ្នកជំងឺកូវីដ-១៩មានចំនួន២,០៦៨.៨៥៣នាក់ បានជាសះស្បើយ ។ យោងតាមក្រសួងសុខាភិបាល បានឱ្យដឹងថា វ៉ាក់សាំងកូវីដ-១៩ចំនួន១៨១,៦លានដូស រួមទាំងការចាក់វ៉ាក់សាំងលើកទី៣ចំនួន២៨,៣លានត្រូវបានចាក់ ។ រហូតមកដល់ពេលនេះ ប្រទេសវៀតណាម បានឆ្លងកាត់រលកនៃមេរោគឆ្លងចំនួន៤ នៃការបង្កើនទំហំ ភាពស្មុគស្មាញ និងការឆ្លងមេរោគ ។ គិតត្រឹមថ្ងៃពុធនេះ ប្រទេសវៀតណាម បានចុះបញ្ជីករណីឆ្លងកូវីដ-១៩ ក្នុងស្រុកជិត២,២៩លានករណី ចាប់តាំងពីការចាប់ផ្តើមនៃរលកបច្ចុប្បន្ន នៅចុងខែមេសាឆ្នាំមុន។ ក្រសួងបានឲ្យដឹងថា ករណីទាំងនេះក៏បានបញ្ជាក់ ពីករណីវិជ្ជមានចំនួន១៨៦ ដែលជាប្រភេទវីរុសបំប្លែងខ្លួនថ្មី Omicron ផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
វ៉ាស៊ីនតោន៖ ទម្រង់អូមីក្រុង ឆ្លងខ្លាំងមានចំនួនរហូតដល់ទៅ ៩៩,៩ភាគរយនៃការឆ្លងមេរោគ កូវីដ-១៩ ប្រចាំសប្តាហ៍ថ្មីនៅក្នុងសហរដ្ឋអាមេរិក នេះបើយោងតាមទិន្នន័យ ដែលបានធ្វើបច្ចុប្បន្នភាពដោយមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) កាលពីថ្ងៃអង្គារ។ ទម្រង់ឆ្លង Delta ដែលបានកើនឡើងកាលពីរដូវក្តៅមុន មានតែ ០,១ ភាគរយប៉ុណ្ណោះ ដែលនៅសល់ក្នុងសប្តាហ៍ ដែលបញ្ចប់នៅថ្ងៃទី២៩ ខែមករា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ទិន្នន័យ...
ភ្នំពេញ៖ កម្ពុជាចាត់ទុកវ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ជាអាទិភាពយុទ្ធសាស្រ្ត និងវាយតម្លៃខ្ពស់ ចំពោះការជួយចែករំលែក វ៉ាក់សាំងគ្នាទៅវិញទៅមក និងជាហូរហែក្នុងគោលដៅ ពន្លឿនការចាក់វ៉ាក់សាំងនៅទូទាំងសាកលលោក។ ក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ចំនួន៣០ម៉ឺនដូសដែលជាជំនួយរបស់ប្រទេសប៉ូឡូញ នៅព្រឹកថ្ងៃអាទិត្យទី៣០ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថាក្នុងស្មារតីនេះ សម្ដេចតែងតែចំណាយពេលចូលរួម ទទួលជំនួយវ៉ាក់សាំងកូវីដ១៩...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអាទិត្យទី៣០ ខែមករា ឆ្នាំ២០២២ អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ចំនួន៣០ម៉ឺនដូស ជំនួយរបស់ប្រទេសប៉ូឡូញ ដែលពិធីនេះធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩...
ឡុងដ៍៖ ការដាក់កំហិតលើមេរោគឆ្លងភាគច្រើន រួមទាំងរបាំងមុខជាកាតព្វកិច្ច ត្រូវបានដកចេញនៅក្នុងប្រទេសអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីរដ្ឋាភិបាលរបស់ ចក្រភពអង់គ្លេសបានឲ្យដឹងថា ការចាក់ថ្នាំបង្ការរបស់ខ្លួន បានកាត់បន្ថយជំងឺធ្ងន់ធ្ងរ និងការសម្រាកព្យាបាល នៅមន្ទីរពេទ្យដោយជោគជ័យ។ ចាប់ពីថ្ងៃព្រហស្បតិ៍តទៅ ការបិទមុខមិនត្រូវបានតម្រូវ ដោយច្បាប់ទៀតទេនៅគ្រប់ ទីកន្លែងក្នុងប្រទេសអង់គ្លេស ហើយតម្រូវការផ្លូវច្បាប់ សម្រាប់ការឆ្លងកូវីដ-១៩ សម្រាប់ការចូលក្លឹបរាត្រី និងកន្លែងធំៗផ្សេងទៀត ត្រូវបានលុបចោល។ រដ្ឋាភិបាលកាលពី សប្តាហ៍មុនបានទម្លាក់ដំបូន្មានរបស់ខ្លួន...
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ថា មជ្ឈមណ្ឌលតាមដានស្ថានភាពជំងឺកូវីដ-១៩ បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសថៃឡង់ដ៏ បានរាយការណ៍ថាមាន៨.៤៥០ករណីនៃអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី និងមានអ្នកស្លាប់បន្ថែម២៨នាក់គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ ករណីឆ្លងសរុបប្រចាំថ្ងៃនៅក្នុងប្រទេសបានកើនឡើងសម្រាប់ថ្ងៃទី៣ ជាមួយគ្នានេះមានរដ្ឋធានីបាងកក សាមុតសាខន ណន់ថាបុរី ឈុនបុរី និងភូកេតដែលបានកត់ត្រាច្រើនជាងគេបំផុត ។ លោក Apisamai Srirangsan អ្នកនាំពាក្យមកពីមជ្ឈមណ្ឌលខាងលើ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៣៨នាក់ទៀត ជាករណីអូមីក្រុងទាំងអស់ ខណៈជាសះស្បើយ ចំនួន១៧នាក់ និងគ្មានអ្នកស្លាប់។ គិតត្រឹមព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២១ ១៨៨នាក់ អ្នកជាសះស្បើយចំនួន ១១៧ ៣០៣នាក់ និងអ្នកស្លាប់ចំនួន ៣ ០១៥នាក់៕
ហាណូយ៖ វៀតណាមបានរាយការណ៍ករណីឆ្លង ថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១៥,៧២៧ករណី កាលពីថ្ងៃព្រហស្បតិ៍ ដែលក្នុងនោះមាន ១៥,៦៧២ករណីឆ្លងក្នុងស្រុក និង ៥៥ករណីត្រូវបាននាំចូល នេះបើយោងតាម ក្រសួងសុខាភិបាលរបស់ខ្លួន។ រដ្ឋធានីហាណូយរបស់វៀតណាម នៅតែជាតំបន់ដែលមានចំនួន អ្នកឆ្លងខ្ពស់បំផុតកាលពីថ្ងៃព្រហស្បតិ៍ ដោយមាន ២,៩០៧ ករណី បន្ទាប់មកទីក្រុងដាណាងកណ្តាលមាន ៨៧៣ ករណី និងខេត្ត...
បរទេស៖ សេតវិមានបាននិយាយ នៅថ្ងៃពុធសប្ដាហ៍នេះថា សហរដ្ឋអាមេរិក បានចែករំលែកថ្នាំវ៉ាក់សាំងកូវីដ១៩ចំនួនជាង ៤០០លានដូស នៅជុំវិញពិភពលោក នេះបើយោងងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២។ នៅក្នុងអំឡុងសន្និសីទកាសែតមួយ នាថ្ងៃពុធសប្ដាហ៍នេះ លោក Jeff Zients ជាមន្ត្រីសម្របសម្រួលការ ឆ្លើយតបជម្ងឺកូវីដ១៩ សេតវិមានរបស់លោកប្រធានាធិបតីអាមេរិក...
ភ្នំពេញ ៖ គិតមកដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ករណីឆ្លងកូវីដ១៩ បំប្លែងថ្មីប្រភេទអូមីក្រុង បានឆ្លងចូលសហគមន៍ ចំនួន២៦៨នាក់ហើយ ។ នេះបើតាមប្រកាស របស់ក្រសួងសុខាភិបាលកម្ពុជា។ សម្រាប់ករណីរកឃើញ អ្នកឆ្លងអូមីក្រុងថ្មី ចំនួន៣៤នាក់ទៀត ក្នុងចំណោមនោះ ឆ្លងសហគមន៍ចំនួន ២៧នាក់ និងអ្នកដំណើរពីបរទេស ចំនួន៧នាក់ ខណៈជាសះស្បើយ ចំនួន១៩នាក់...