ភ្នំពេញ ៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំ និងថ្លែងសារពិសេសដោះស្រាយបញ្ហាជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា តាមប្រព័ន្ធវីដេអូ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែង ជំងឺកូវីដ១៩នឹងនៅជាមួយប្រជាពលរដ្ឋរយៈពេលយូរទៀត មិនងាយផុតរលត់ទៅណាទេ ដូច្នេះត្រូវរួមគ្នាទប់ស្កាត់ជំងឺនេះ។ សម្តេចតេជោបន្តថា “មានគេសួរថា តើកូវីដ១៩ ផុតរលត់នៅពេលណា? មិនផុតនៅពេលខ្លីនោះទេ វានៅជាមួយយើងរយៈពេលយូរ ដូចផ្តាយសាយធំសម្រាប់កើតលើមនុស្សអីចឹង។...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀពូទីន នៅថ្ងៃពុធបាននិយាយថា លោកជំទាស់ទៅនឹងការតម្រូវឱ្យ ប្រជាជនចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលចាំបាច់ស្ថិតនៅក្រោមច្បាប់ សម្រាប់ប្រជាជនរុស្ស៊ី ប៉ុន្តែបានជំរុញឱ្យប្រជាជនដែលមាន ការចាប់អារម្មណ៍ទទួលបានការចាក់ថ្នាំបង្ការ នៅពេលប្រទេសរបស់គាត់ប្រយុទ្ធនឹង រលកទីបីដែលស្លាប់។ យោងតាមសារព័ត៌មាន BARRON’S ចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ការអត្ថាធិប្បាយរបស់លោក ពូទីន បានធ្វើឡើងនៅពេលដែលប្រទេសរុស្ស៊ី...
ភ្នំពេញ៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំ និងថ្លែងសារពិសេសពាក់ព័ន្ធស្ថានភាព ជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាល នៅក្នុងប្រទេសកម្ពុជា តាមប្រព័ន្ធវីដេអូនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីការរកឃើញ អ្នកឆ្លងកូវីដ១៩ថ្មី ៩៩៩នាក់នៅថ្ងៃនេះ ខណៈតួលេខអ្នកស្លាប់ និងអ្នកជាសះស្បើយ មិនទាន់ត្រូវបានបង្ហាញនោះទេ។
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបាននិងកំពុង ដឹកនាំកិច្ចប្រជុំនិងថ្លែងសារពិសេស ដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាល នៅក្នុងប្រទេសកម្ពុជា តាមប្រព័ន្ធវីដេអូ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ។
ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងនាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ថា បុគ្គលិកធ្វើការនៅស្ថានីយ៍ទូរទស្សន៍ ប៉ុស្តិ៍លេខ ៥ (TV5) ខាងផ្នែកកាត់តចំនួន ២ នាក់ បានឆ្លងជំងឺកូវីដ១៩ ។ ដូច្នេះអ្នកដែលមានទំនាក់ទំនង ជាមួយពួកគាត់ទាំង ចាប់ពីថ្ងៃទី ១៨- ២៥ មិថុនា ត្រូវទៅធ្វើតេស្ត៕
ស្វាយរៀង ៖ អាជ្ញាធរខេត្តស្វាយរៀង នៅយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ បានចុះអនុវត្តតាមសេចក្ដីណែនាំ របស់រដ្ឋបាលខេត្ត ចំពោះទីតាំងបៀហ្គាឌិន ខ្យល់ទន្លេ ហាងផឹកស៊ីសុខាលីសា ដែល រឹងទទឹង បន្តលក់ដូរគ្រឿងស្រវឹង បើកទទួលភ្ញៀវផឹកស៊ីជួបជុំដដែល។ យោងតាមសេចក្ដីណែនាំលេខ០០៩/២១ សណន ស្ដីពីការផ្អាកការលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទ ចាប់ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ដល់ថ្ងៃទី១១...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ សម្រាប់រយៈពេល៣ ខែបន្ថែមទៀត ចាប់ពីខែកក្កដា ដល់កញ្ញា ឆ្នាំ២០២១ ខាងមុខ។ នេះយោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១។ រាជរដ្ឋាភិបាលបញ្ជាក់ថា «បន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ...
វ៉ាស៊ីនតោន៖ ការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិក កំពុងថយចុះ ខណៈដែលករណីឆ្លងទម្រង់ថ្មី Delta ដែលអាចចម្លងបានខ្ពស់បានរាលដាលដល់រដ្ឋស្ទើរតែទាំងអស់ ដែលបង្កឱ្យមានការភ័យខ្លាចរបស់អ្នកជំនាញអំពីសក្តានុពលនៃការគ្របដណ្តប់លើជំងឺកូវីដ -១៩។ យោងតាមរបាយការណ៍ប្រចាំសប្តាហ៍ចុងក្រោយបង្អស់របស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) បានឲ្យដឹងថា ចំនួនថ្នាំវ៉ាក់សាំងដែលត្រូវបានគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងមួយថ្ងៃបានថយចុះ ៥៥,៣ ភាគរយពីសប្តាហ៍មុន។ ទិន្នន័យរបស់ CDC បានបង្ហាញថា ប្រហែល ៤៦,៤...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីមានរហូតទៅដល់ចំនួន១១៣០នាក់ទៀត ជាសះស្បើយចំនួន៦៧០នាក់ និងស្លាប់ចំនួន២៧នាក់។ ក្នុងនោះករណីឆ្លងសហគមន៍ចំនួន៩៩១នាក់ និងអ្នកដំណើរពីបរទេស១៣៩នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១កម្ពុជាមានអ្នកឆ្លងសរុបចំនួន៥០៣៨៥ នាក់ អ្នកជាសះស្បើយចំនួន៤៤១៤៣នាក់ និងអ្នកស្លាប់ចំនួន៦០២នាក់៕
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានបន្តផ្តល់ប្រាក់ឧបត្ថម្ភ ៤០ដុល្លារអាមេរិក ក្នុង១ខែ សម្រាប់កម្មករ-និយោជិតម្នាក់ ដែលបំពេញការងារក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ ស្បែកជើង ផលិត ផលធ្វើដំណើរ និងកាបូប។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រាជរដ្ឋាភិបាល នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា បន្ទាប់ពីរោងចក្រ-សហគ្រាស និងអាជីវកម្ម ក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ ស្បែកជើង...