Covid-19

សម្តេចតេជោ ៖ កូវីដ១៩ នឹងនៅជាមួយយើង រយៈពេលយូរទៀត

ភ្នំពេញ ៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំ និងថ្លែងសារពិសេសដោះស្រាយបញ្ហាជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា តាមប្រព័ន្ធវីដេអូ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែង ជំងឺកូវីដ១៩នឹងនៅជាមួយប្រជាពលរដ្ឋរយៈពេលយូរទៀត មិនងាយផុតរលត់ទៅណាទេ ដូច្នេះត្រូវរួមគ្នាទប់ស្កាត់ជំងឺនេះ។

សម្តេចតេជោបន្តថា “មានគេសួរថា តើកូវីដ១៩ ផុតរលត់នៅពេលណា? មិនផុតនៅពេលខ្លីនោះទេ វានៅជាមួយយើងរយៈពេលយូរ ដូចផ្តាយសាយធំសម្រាប់កើតលើមនុស្សអីចឹង។ ដូច្នេះ បន្តខិតខំវិធានការណ៍ថ្មីៗថែមទៀត” ៕

To Top