ភ្នំពេញ៖ ខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៩៥នាក់ បន្ថែមទៀត និងមានករណីជាសះស្បើយចំនួន២៩នាក់ និងស្លាប់ ចំនួន១នាក់ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ដូចមានរាយនាមក្នុងតារាង។ សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១០៣៤នាក់...
បរទេស៖ ប្រទេសអូស្ត្រាលី នៅថ្ងៃចន្ទនេះបានសម្រេចចិត្តយកការចាក់ថ្នាំវ៉ាក់សាំង ជាកាតព្វកិច្ចចម្បងសម្រាប់អ្នកធ្វើការងារនៅមណ្ឌលមនុស្សចាស់ជរា និងបុគ្គលិននៅតាមបណ្ដាសណ្ឋាគារធ្វើចត្តាឡីស័ក ដែលមានហានិភ័យខ្ពស់ បន្ទាប់ពីការកើនឡើងក្នុងករណីឆ្លងជម្ងឺកូវីដ១៩នៅទូទាំងប្រទេស។ លោកនាយករដ្ឋមន្ត្រី Scott Morrison បានជួបជាមួយថ្នាក់ដឹកនាំរដ្ឋនិងតំបន់ ធ្វើការពិភាក្សាគ្នាអំពីស្ថានភាព ដែលមានប្រជាជនអូស្ត្រាលីជាង២០លាននាក់ គឺស្មើនឹងប្រមាណ៨០ភាគរយនៃប្រជាជនសរុប កំពុងស្ថិតក្រោមទម្រង់នៃបម្រាមគោចរខ្លះ ឬក៏ការរឹតបន្តឹងពាក់ព័ន្ធមេរោគកូរ៉ូណា។ គួរបញ្ជាក់ថា ៥ក្នុងចំណោមរដ្ឋនិងតំបន់ចំនួន៨របស់ប្រទេសអូស្ត្រាលី បានរងការវាយប្រហារដោយការផ្ទុះឆ្លងនៃប្រភេទជម្ងឺកូវីដ១៩ Delta ដែលមានសមត្ថភាពចម្លងខ្ពស់ និងការលេចធ្លាយចេញពីសណ្ឋាគារធ្វើចត្តាឡីស័ក...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងនៅថ្ងៃចន្ទនេះថា ករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើង២០.៦៩៤នាក់ក្នុងអំឡុងពេល១ថ្ងៃ ធ្វើឲ្យតួលេខកើនឡើងដល់២.១៣៥.៩៩៨នាក់ ជាមួយគ្នានេះដែរ ចំនួនអ្នកស្លាប់បាន កើនឡើងដល់៥៧.៥៦១នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀតចំនួន៤២៣នាក់ ។ ក្រសួងបានឲ្យដឹងថា ពលរដ្ឋបន្ថែមទៀតចំនួន៩.៤៨០នាក់ បានចាកចេញពីមន្ទីរពេទ្យ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងដល់១.៨៥៩.៩៦១នាក់ ។វីរុសបានឆ្លងរាលដាលដល់ខេត្តអ្នកទំាងអស់ចំនួន៣៤ ។ ជាពិសេស...
កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សម្តែងការរីករាយនិងពេញចិត្តបំផុត ដែលបានចូលរួមគ្រប់សកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាមួយកងកម្លាំងចម្រុះ គណបញ្ជាការខណ្ឌ-រាជធានី ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេច តេជោ (TYDA) អនុគណៈកម្មការគ្រប់គ្រងសន្តិសុខនិងសណ្តាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័កដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ គណកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏ដូចជារាជរដ្ឋាភិបាល។ ចូលរួមអនុវត្តន៍វិធានការ ៣ការពារ ៣កុំ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និង សហគមន៍យើង!
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីររកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២៤នាក់បន្ថែមទៀត និងមានករណីជាសះស្បើយ៣៦នាក់ នៅថ្ងៃទី២៨ខែមិថុនា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ សរុបចំនួន៨៤៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន៤០៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន៤៣៥នាក់ និងស្លាប់៨នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៦៥នាក់ថ្មី ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ខេត្តកំពតមានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ចំនួន១,៣៥០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៨២៦នាក់ និងកំពុងសម្រាកព្យាបាលចំនួន៥១១នាក់ ស្លាប់១៣នាក់៕
ភ្នំពេញ៖រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នា២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៣១នាក់បន្ថែមទៀត និងមានករណីជាសះស្បើយចំនួន ១៤នាក់។
ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញ សេចក្ដីសម្រេចស្ដីពីការបិទខ្ទប់បណ្ដោះអាសន្ន ទីតាំងផ្ទះសំណាក់ពន្លឺថ្មី និងអាហារដ្ឋានរីករាយ ស្ថិតនៅចំណុចអូរពងមាន់ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង និងភូមិសាស្ត្រភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ចាប់ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ខណៈរកឃើញអ្នកឆ្លងថ្មី ចំនួន...
ភ្នំពេញ៖ រដ្ឋបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៤នាក់ បន្ថែមទៀត ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និងមានករណី ជាសះស្បើយចំនួន ៥នាក់ផងដែរ៕
ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានទទូចដល់ប្រជាពលរដ្ឋ ត្រូវបន្ដការពារខ្លួន ព្រោះថា តាមរយៈធ្វើការតេស្ដ លើពលករចំណាកស្រុក ត្រឡប់មកពីប្រទេសថៃវិញ បានឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ ដែលតា (Delta) មានច្រើនករណី។ យោងតាមសេចក្ដីជូនព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា...