Covid-19

ឥណ្ឌូនេស៊ី មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ លើសពី៥,៧ម៉ឺននាក់

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងនៅថ្ងៃចន្ទនេះថា ករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើង២០.៦៩៤នាក់ក្នុងអំឡុងពេល១ថ្ងៃ ធ្វើឲ្យតួលេខកើនឡើងដល់២.១៣៥.៩៩៨នាក់ ជាមួយគ្នានេះដែរ ចំនួនអ្នកស្លាប់បាន កើនឡើងដល់៥៧.៥៦១នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀតចំនួន៤២៣នាក់ ។

ក្រសួងបានឲ្យដឹងថា ពលរដ្ឋបន្ថែមទៀតចំនួន៩.៤៨០នាក់ បានចាកចេញពីមន្ទីរពេទ្យ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងដល់១.៨៥៩.៩៦១នាក់ ។
វីរុសបានឆ្លងរាលដាលដល់ខេត្តអ្នកទំាងអស់ចំនួន៣៤ ។

ជាពិសេស ក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ ក្រុងហ្សាការតា បានកត់ត្រាចំនួនអ្នកឆ្លងថ្មី៨.៣៤៨នាក់ ខេត្ត ជ្វាលិច មានចំនួន៤.៧៧១នាក់ខេត្តជ្វាកណ្តាលចំនួន ២.១៤៣នាក់ ខេត្តជ្វាខាងកើតចំនួន១.០៨១នាក់ និងខេត្ត Yogyakarta ចំនួន៨៥៩នាក់ ។

មិនមានករណីថ្មីត្រូវបានរាយការណ៍ឲ្យដឹងនោះទេ សម្រាប់ខេត្ត North Kalimantan ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top