ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៤៧នាក់ និងជាសះស្បើយចំនួន ៧២នាក់។
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន០៧ នាក់ និងមានករណី ជាសះស្បើយចំនួន ៤នាក់ ផងដែរ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ១៥២នាក់...
បរទេស៖ សម្ព័ន្ធថ្នាំវ់ាក់សាំងពិភពលោក ហៅកាត់ថា GAVI បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងត្បូង នាពេលថ្មីៗនេះ បានប្តេជ្ញាផ្តល់ប្រាក់ចំនួន ២០០លានដុល្លារ ឲ្យដល់កម្មវិធី COVAX ដែលកំពុងតែធ្វើការផ្គត់ផ្គង់ថ្នាំ វ៉ាកសាំងមេរោគកូរ៉ូណា សម្រប់ប្រទេសដែមានចំណូលទាប។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងអនុប្រធានាធិបតីលោកស្រី Kamala Harris បានជំរុញឱ្យជនជាតិអាមេរិក ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីព្រោះប្រទេសនេះហាក់ដូចជា ខកខានគោលដៅរបស់សេតវិមាន សម្រាប់ការចាក់វ៉ាក់សាំងនៅខែក្រោយ ដោយសារមេរោគថ្មីដែលបង្កឱ្យមាន ការព្រួយបារម្ភយ៉ាងខ្លាំង។ នៅក្នុងសុន្ទរកថានៅឯសេតវិមានលោក បៃដិន បានឲ្យដឹងនៅក្នុងសុន្ទរកថា នៅឯសេតវិមានដោយជំរុញឱ្យអ្នក ដែលមិនចេះខ្វល់ខ្វាយ និយាយជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់ពួកគេ ដែលបានចាក់ថ្នាំ...
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីសម្រេច តែងតាំងសមាសភាព នៃអនុគណៈកម្មការនានា ចំណុះឲ្យគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ៕
ភ្នំពេញ៖ វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន១លានដូសទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីក្រុមហ៊ុនចិននោះ បានដឹកមកដល់ប្រទេសកម្ពុជាហើយ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ។ វ៉ាក់សាំង ១លានដូស មកដល់កម្ពុជាព្រឹកនេះជាវ៉ាក់សាំង លើកទី៨ហើយ។ ដោយឡែក លើកទី៧ ចំនួន១លានដូស មកដល់កាលពីថ្ងៃទី១៣ មិថុនា ,លើកទី៦ ចំនួន១លានដូស មកដល់កាលពីថ្ងៃទី៨ មិថុនា...
បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ធ្វើការប្រកាសជាសាធារណៈ ជាលើកដំបូងរបស់លោក ស្តីពីសហរដ្ឋអាមេរិក ក្រោមការដឹកនាំរដ្ឋបាលលោក បៃដិន នៅថ្ងៃសុក្រនេះ ដោយនិយាយថា ទីក្រុងព្យុងយ៉ាងត្រូវតែត្រៀមខ្លួន ទាំងសម្រាប់ការពិភាក្សាគ្នា និងការប្រឈមមុខដាក់គ្នា ជាមួយនឹងទីក្រុងវ៉ាស៊ីនតោន។ លោក គីម ជុងអ៊ុន បានធ្វើការសង្កត់ធ្ងន់ថា ប្រទេសកូរ៉េខាងជើង គួរតែត្រៀមខ្លួនឲ្យពេលលេញជាពិសេស...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាស ព័ត៌មានស្ដីពីការរកឃើញ វីរុសកូវីដ១៩ បម្លែងខ្លួនថ្មី ប្រភេទ B.1.617.2 (Delta) ចំនួន៧ករណី លើអ្នកដំណើរចូលមកកម្ពុជា។
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២៩នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវី-១៩ ចំនួន១០នាក់ និងស្លាប់ ចំនួន១នាក់។ សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥៦៣នាក់ បានព្យាបាលជាសះ-ស្បើយចំនួន១៤៦នាក់ ស្លាប់៥នាក់...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៦៣នាក់ និងមានករណីជាសះស្បើយ២នាក់ ស្លាប់ម្នាក់ ។ សូមមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ សរុបចំនួន៦១២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន២៨៩នាក់ និងកំពុងសម្រាកព្យាបាលចំនួន៣១៩នាក់ និងស្លាប់៤នាក់៕