Covid-19

លោក គីម ជុងអ៊ុន៖ កូរ៉េខាងជើង ត្រូវតែត្រៀមប្រឈមមុខ ជាមួយសហរដ្ឋអាមេរិក

បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ធ្វើការប្រកាសជាសាធារណៈ ជាលើកដំបូងរបស់លោក ស្តីពីសហរដ្ឋអាមេរិក ក្រោមការដឹកនាំរដ្ឋបាលលោក បៃដិន នៅថ្ងៃសុក្រនេះ ដោយនិយាយថា ទីក្រុងព្យុងយ៉ាងត្រូវតែត្រៀមខ្លួន ទាំងសម្រាប់ការពិភាក្សាគ្នា និងការប្រឈមមុខដាក់គ្នា ជាមួយនឹងទីក្រុងវ៉ាស៊ីនតោន។

លោក គីម ជុងអ៊ុន បានធ្វើការសង្កត់ធ្ងន់ថា ប្រទេសកូរ៉េខាងជើង គួរតែត្រៀមខ្លួនឲ្យពេលលេញជាពិសេស សម្រាប់ការប្រឈមមុខដាក់គ្នា ដើម្បីការពារសេចក្តីថ្លៃថ្នូរ និងផលប្រយោជន៍ជាតិ សម្រាប់ការអភិវឌ្ឍដោយឯករាជ្យ និងដើម្បីធានាដល់បរិយាកាស សន្តិភាពនិងសន្តិសុខប្រទេស។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ការថ្លែងបែបនេះរបស់ មេដឹកនាំកូរ៉េខាងជើងរូបនេះ គឺត្រូវបានធ្វើឡើងនៅក្នុងអំឡុងថ្ងៃទី៣ នៃកិច្ចប្រជុំពេញអង្គរបស់ គណបក្សកាន់អំណាច គឺបក្សពលករកូរ៉េ។

ទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េខាងជើង KCNA បានរាយការណ៍ថា លោក គីម ជុងអ៊ុន បានធ្វើការវិភាគយ៉ាងលម្អិត ចំពោះនិន្នាការគោលនយោបាយ របស់រដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក និងបានធ្វើការបញ្ជាក់ពីចំណាត់ការ ទប់ទល់ប្រកបដោយយុទ្ធសាស្ត្រ ដ៏សមស្របផងដែរ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top