Covid-19

កូរ៉េខាងត្បូង ប្តេជ្ញាផ្តល់ប្រាក់ ២០០លានដុល្លារ ដល់កិច្ចប្រឹងប្រែងថ្នាំ វ៉ាក់សំាងកូវីដ១៩ អន្តរជាតិ

បរទេស៖ សម្ព័ន្ធថ្នាំវ់ាក់សាំងពិភពលោក ហៅកាត់ថា GAVI បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងត្បូង នាពេលថ្មីៗនេះ បានប្តេជ្ញាផ្តល់ប្រាក់ចំនួន ២០០លានដុល្លារ ឲ្យដល់កម្មវិធី COVAX ដែលកំពុងតែធ្វើការផ្គត់ផ្គង់ថ្នាំ វ៉ាកសាំងមេរោគកូរ៉ូណា សម្រប់ប្រទេសដែមានចំណូលទាប។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា កម្មវិធី COVAX ដែលគាំទ្រដោយសម្ព័ន្ធថ្នាំវ៉ាក់សំាង GAVI និងអង្គការសុខភាពពិភពលោកនោះ មានគោលដៅផ្តល់ថ្នាំវ៉ាក់សំាងចំនួន ២ពាន់លានដូស នៅត្រឹមចុងឆ្នាំ២០២១នេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបញ្ចេញដោយ GAVI ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានមានប្រសាសន៍ដូច្នេះថា “សាធារណរដ្ឋកូរ៉េ ប្តេជ្ញារួមចំណែកផ្តល់ទឹកប្រាក់សរុបចំនួន ១០០លានដុល្លារនៅក្នុងឆ្នាំនេះ និង១០០លានដុល្លារផ្សេងទៀត នៅក្នុងឆ្នាំ២០២២ ក្នុងទម្រង់រួមបញ្ចូលគ្នានៃ ការរួមចំណែកផ្នែកហិរញ្ញវត្ថុនិងសម្ភារៈ”។

គួរបញ្ជាក់ថា ស្របពេលដែលប្រទេសអ្នកមាន ដែលមានយុទ្ធនាការដាក់ ថ្នាំវ៉ាក់សាំងខ្លាំងក្លានោះ បានចាក់ថ្នាំវ៉ាក់សាំងឲ្យដល់ ប្រជាជនភាគច្រើនរបស់ពួកគេនោះ ផ្នែកជាច្រើននៃពិភពលោកមិនទាន់ មានថ្នាំវ៉ាក់សាំងនៅឡើយនោះទេ បង្កឲ្យមានក្តីព្រួយបារម្ភខ្លាំងឡើង ស្តីពីរលកឆ្លងជម្ងឺកូវីដ១៩ច្រើនឡើង ដែលអាចបង្កើតជាប្រភេទមេរោគថ្មី ៕

ប្រែសម្រួល៖ ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top