ភ្នំពេញ ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន៦៩នាក់បន្ថែមទៀត និងមានករណីជាសះស្បើយ ម្នាក់។
ភ្នំពេញ៖ រដ្ឋបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានជំងឺ កូវីដ១៩ ចំនួន០៤នាក់បន្ថែមទៀត ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
ឡុងដ៌៖ ការស្លាប់ដែលទាក់ទងនឹង ជំងឺឆ្លងកូវីដ-១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់ជាង ៤ លាននាក់ហើយ កាលពីថ្ងៃព្រហស្បតិ៍ ខណៈប្រទេសជាច្រើនកំពុងព្យាយាម ទិញវ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីចាក់ថ្នាំបង្ការរោគដល់ប្រជាជនរបស់ពួកគេ។ ខណៈពេលដែលចំនួនករណីឆ្លងថ្មី និងការស្លាប់បានថយចុះ នៅក្នុងបណ្តាប្រទេសដូចជាសហរដ្ឋអាមេរិក និងអង់គ្លេស ប្រទេសជាច្រើន មានការខ្វះខាតវ៉ាក់សាំង នៅពេលដែលមេរោគឆ្លង បានក្លាយជាភាពលេចធ្លោទូទាំងពិភពលោក។ វាចំណាយពេលជាងមួយឆ្នាំ សម្រាប់ចំនួនអ្នកស្លាប់ដោយសារ ជំងឺកូវីដ-១៩...
រីយ៉ូ៖ ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសប្រេស៊ីល បានចុះបញ្ជីការស្លាប់បន្ថែមទៀតចំនួន ២,៣១១ នាក់ដោយសារជំងឺកូវីដ-១៩ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលនាំឱ្យចំនួន អ្នកស្លាប់ជាតិកើនឡើងដល់ ៤៩៦,០០៤ នាក់។ យោងតាមប្រភពព័ត៌មាន ពីក្រសួងសុខាភិបាលប្រេស៊ីល បានឲ្យដឹងថា ការឆ្លងថ្មីចំនួន ៧៤,០៤២ករណី ត្រូវបានរកឃើញ ដែលបង្កើនចំនួនអ្នកឆ្លង សរុបកើនឡើងដល់ ១៧,៧០២,៦៣០...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ថា តួលេខផ្លូវការបានប្រកាស ឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ចក្រភពអង់គ្លេស ត្រូវបានគេរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ចំនួន១១.០០៧ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់ ៤.៦០០.៦២៣នាក់ ។ ប្រទេសនេះក៏បានកត់ត្រាចំនួន អ្នកស្លាប់ដោយសារវីរុសកូរ៉ូណា បន្ថែមទៀតចំនួន១៩នាក់ ដែលនាំឲ្យចំនួនអ្នកស្លាប់ សរុបដោយសារវីរុសកូរ៉ូណា នៅចក្រភពអង់គ្លេស កើនដល់១២៧.៩៤៥នាក់...
បរទេស៖ ក្រសួងសុខាភិបាលសាធារណៈប្រទេសថៃ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ថា មានអ្នកស្លាប់ដោយជំងឺ Covid-19 ចំនួន ៣០ នាក់ទៀត នាំឱ្យចំនួនអ្នកស្លាប់ដោយសារ វីរុសនេះសរុបកើនដល់ ១ ៥៥៥នាក់ និង បានរកឃើញករណីឆ្លងថ្មីចំនួន ៣ ១២៩ នាក់ នៅក្នុងប្រទេសក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ហើយក៏មានអ្នកជំងឺ Covid-19...
បរទេស៖ អ្នកជំនួញជាន់ខ្ពស់ផ្នែក រោគរាតត្បាតរបស់ប្រទេសចិន តាមសេចក្តីរាយការណ៍ បាននិយាយថា សហរដ្ឋអាមេរិក គួរតែជាអាទិភាពក្នុងជំហានបន្ទាប់ នៃការស៊ើបអង្កេតរកប្រភពនៃជម្ងឺកូវីដ១៩ ក្រោយពីការសិក្សាមួយបានបង្ហាញថា ជម្ងឺនោះអាចនឹងរាតត្បាតនៅទីនោះ នៅដើមខែធ្នូ ឆ្នាំ២០១៩។ ការសិក្សាដែលចេញផ្សាយនៅក្នុងសប្ដាហ៍នេះ ដោយវិទ្យាស្ថានជាតិអាមេរិកសម្រាប់សុខភាព ហៅកាត់ថា NIH បានបង្ហាញថា យ៉ាងហោចណាស់មនុស្សចំនួន ៧នាក់ នៅក្នុងរដ្ឋអាមេរិកចំនួន៥ បានឆ្លងមេរោគ SARS-CoV-2...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញ វិជ្ជមានកូវីដ-១៩ ចំនួន ៥៩នាក់ ក្នុងនោះ ស្រុកបាធាយ ១១នាក់, ស្រុកស្រីសន្ធរ ១០នាក់, ស្រុកកងមាស ២៨នាក់, ក្រុងកំពង់ចាម ០៧នាក់, ស្រុកកោះសូទិន ០១នាក់ និងមកពីខេត្តត្បូងឃ្មុំ...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ថ្មីចំនួន៧៩៩នាក់ និងមានករណីជាសះស្បើយ៩១០នាក់ ស្លាប់១៤នាក់។ ក្នុងនោះជាករណីឆ្លងសហគមន៍ ៧០២ នាក់ និងអ្នកដំណើរពីបរទេស៩៧ នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុប ៤១,៥៨១...
ភ្នំពេញ៖ រដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន៥នាក់ និងជាសះស្បើយ ចំនួន១១នាក់ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ។