Covid-19

កូវីដ១៩៖ រកឃើញអ្នកឆ្លងថ្មី​៧៩៩នាក់ ជាសះស្បើយ៩១០នាក់និង ស្លាប់១៤នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ថ្មីចំនួន៧៩៩នាក់ និងមានករណីជាសះស្បើយ៩១០នាក់ ស្លាប់១៤នាក់។

ក្នុងនោះជាករណីឆ្លងសហគមន៍ ៧០២ នាក់ និងអ្នកដំណើរពីបរទេស៩៧ នាក់។

សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុប ៤១,៥៨១ នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣៥,៩៤០ នាក់ និងមានករណីស្លាប់ ៣៩៥ នាក់៕

To Top