ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៣នាក់ (ស្រី១នាក់) នៅស្រុកស្រែអំបិល ខេត្តកោះកុងពាក់ព័ន្ធនឹង សហគមន៍ ២០កុម្ភៈ។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីប្រកាសព័ត៌មានរ ស្ដីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣១នាក់ ក្នុងនោះស្រុកកងមាស ០១នាក់ ស្រុកស្រីសន្ធរ ០១នាក់ ស្រុកបាធាយ ០៧នាក់ ស្រុកកំពង់សៀម ០៥នាក់ ស្រុកជើងព្រៃ ១៦នាក់ មកពីរាជធានីភ្នំពេញ ចំនួន ០១នាក់ និងករណីជាសះស្បើយចំនួន ៦០នាក់ ក្នុងថ្ងៃទី៣១...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន១២នាក់ ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០ កុម្ភៈ ចំនួន៧នាក់ និងជាពលករទើបត្រឡប់មកពីប្រទេសថៃ ចំនួន៥នាក់ និងមានករណីជាសះស្បើយចំនួន២នាក់ ផងដែរ។
បាងកក៖ រដ្ឋាភិបាលថៃ បានប្រកាសនៅល្ងាចថ្ងៃច័ន្ទនេះ ដើម្បីពន្យាពេលការសម្រេចចិត្តរបស់អាជ្ញាធរក្នុងទីក្រុងបាងកករបស់ខ្លួន ដើម្បីបន្ធូរបន្ថយបម្រាមខ្លះលើជំងឺកូវីដ-១៩ នៅក្នុងកន្លែងដូចជាសារមន្ទីរ ឧទ្យាន និងកន្លែងម៉ាស្សាជាដើម នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ មជ្ឈមណ្ឌលសម្រាប់រដ្ឋបាលស្ថានការណ៍ជំងឺកូវីដ- ១៩ ដែលជាកម្លាំងការពារជំងឺឆ្លងថ្នាក់ជាតិបានបដិសេធសេចក្តីសម្រេចរបស់រដ្ឋបាលក្រុងបាងកក (BMA) ដើម្បីអនុញ្ញាតឱ្យមានកន្លែងដូចជាសារមន្ទីរ ឧទ្យាន និងកន្លែងម៉ាស្សា ដើម្បីបើកដំណើរការឡើងវិញចាប់ពីថ្ងៃអង្គារនេះ។ សេចក្តីថ្លែងការណ៍មិនបានផ្តល់ហេតុផលនោះទេ ប៉ុន្តែបានឲ្យដឹងថា កន្លែងទាំងនេះ នឹងត្រូវបិទរហូតដល់ថ្ងៃទី១៤ ខែមិថុនា។...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសម្រេចបិទខ្ទប់ការចេញ-ចូលជាបណ្តោះអាសន្ននៃផ្នែកខ្លះ ក្នុងភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី៣១ ខែឧសភា រហូតដល់ថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០២១។
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេច ស្តីពីការបិទខ្ទប់ជាបណ្តោះអាសន្ន ទីតាំងផ្ទះចំនួន៥ខ្នង ស្ថិតក្នុងភូមិសាស្រ្ត ស្រុកថ្មគោល ខេត្តបាត់ដំបង រហូតដល់មានការសម្រេចជាថ្មី។ ការបិទនេះធ្វើឡើង ក្នុងគោលបំណងទប់ស្កាត់ ការរាលដាលនៃជំងឺកូវីដ១៩ ក្រោយពីបានរកឃើញឈ្មោះ ចាន់ សុវណ្ណ ភេទស្រី អាយុ៧០ឆ្នាំ មានអាស័យដ្ឋានស្ថិតនៅ ភូមិថ្មគោលត្បូង ឃុំតាពួង ស្រុកថ្មគោល មានវិជ្ជមានមេរោគកូវីដ១៩...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្ដីប្រកាស ព័ត៌មានស្ដីពីការ បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន១៣នាក់បន្ថែមទៀត ក្នុងនោះស្រុករលាប្អៀរ ០១នាក់ ស្រុកកំពង់ត្រឡាច ០៧នាក់ និងស្រុកសាមគ្គីមានជ័យ ០៥នាក់។ សូមបញ្ជាក់ថា គិតមកដល់ពេលនេះ ខេត្តកំពង់ឆ្នាំងមាន អ្នកឆ្លងជមងឺកូវីដ-១៩ សរុបចំនួន២៤៦នាក់ ស្រី១៩៤នាក់, អ្នកជាសះស្បើយសរុប ៤៩នាក់ ស្រី ២៥នាក់(ជាសះស្បើយថ្មី...
ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២នាក់ ។
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រេស៊ីល កាលពីថ្ងៃអាទិត្យបានរាយការណ៍ថា មានអ្នកស្លាប់បន្ថែមទៀត ចំនួន៨៧៤នាក់ ដោយសារជំងឺកូវីដ-១៩ដែលនាំឲ្យចំនួនអ្នកស្លាប់ នៅទូទាំងប្រទេស កើនឡើងដល់ ៤៦១.៩៣១នាក់ ។ ក្រសួងបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺបន្ថែមទៀត ដែលបានរកឃើញ មានចំនួន៤៣.៥២០នាក់ ដែលនាំឲ្យចំនួនអ្នកស្លាប់ នៅទូទាំងប្រទេស កើនឡើងដល់១៦.៥១៥.១២០នាក់...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅយប់ថ្ងៃទី៣១ ឧសភានេះ បានចេញសេចក្ដីប្រកាសព័ត៌ ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវី-១៩ ថ្មី ចំនួន៣នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១នាក់។ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៣នាក់ រួមមាន៖១- ឈ្មោះ ឆប កឹង ភេទស្រី អាយុ៣២ឆ្នាំ អាសយដ្ឋាននៅភូមិសង្កែ ឃុំស្នួល...