ភ្នំពេញ៖ លោកអូលី វីយេ ជ្មីតស្លេ អភិបាលសហគមន៍ កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ បាននាំយកអំណោយម៉ាស ចំនួន ៧៥០០០ម៉ាស ផ្តល់ជូនរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ចែកជូនប្រជាពលរដ្ឋ ពាក់ការពារជំងឺកូវីដ-១៩។ នេះមិនមែនជាលើកទី១ នោះទេដែលសហគមន៍ កាតូលិកភូមិភាគរាជធានីភ្នំពេញ បានចូលរួមចំណែក ជាមួយអាជ្ញាធររាជធានីភ្នំពេញ ក្នុងការចែករំលែកការលំបាក...
ពោធិសាត់៖ មន្ទីរសុខាភិបាលខេត្តពោធិសាត់ នៅល្ងាចថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២១នេះបានអោយដឹងថា មានករណីវិជ្ជមានជម្ងឺកូវីដ-១៩ ដែលត្រូវបានរកឃើញចំនួន២នាក់បន្ថែមទៀត (ស្រី១នាក់) ក្នុងនោះមកពី ខេត្តព្រះសីហនុចំនួន ១នាក់និងអ្នកប៉ះពាល់អ្នកវិជ្ជមាន ជម្ងឺកូវីដ១៩ ចំនួន ១ នាក់។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ មន្ទីរសុខាភិបាលខេត្តពោធិសាត់។ សូមបញ្ជាក់ថា គិតត្រឹមវេលាម៉ោង...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសពីការរកឃើញករណីអ្នកឆ្លងជំងឺកូវីដ១៩ថ្មីមានចំនួន៦៦០នាក់ថែមទៀត ខណៈជាសះស្បើយចំនួន៧៥០នាក់ និងស្លាប់៧នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍៦២៦ នាក់ និងអ្នកដំណើរពីបរទេស៣៤នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន២៦,៩៨៩នាក់ អ្នកជាសះស្បើយចំនួន១៩,៧៧២នាក់ និងអ្នកស្លាប់ចំនួន១៩០នាក់៕
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា បើទោះបីជាកម្ពុជា បានបើកឲ្យដំណើរការឡើងវិញ នូវទីតាំងទេសចរណ៍នានាក៏ពិតមែន តែត្រូវរៀនរស់នៅតាមបែបគន្លងថ្មី ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់មេរោគកូវីដ-១៩ ។ ការរៀនរស់នៅតាមបែបគន្លងថ្មី ដែលសម្តេចតេជោសំដៅដល់នោះ គឺការចូលរួមថែរក្សាសុខភាព និងអនាម័យផងដែត ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការ រកឃើញករណីវិជ្ជមានកូវីដ-១៩ នៅស្រុកស្រែអំបិល ខេត្តកោះកុង ចំនួន ១៥នាក់ថែមទៀត នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា បច្ចុប្បន្នស្រុកស្រែអំបិល មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៧៨នាក់ហើយ បើគិតចាប់តាំងថ្ងៃទី២២ ឧសភា ឆ្នាំ ២០២១មក៕
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៣នាក់ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ដែលពាក់ព័ន្ធ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ។ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៣នាក់ រួមមានក្រោម៖ ១- ឈ្មោះ ស៊ុ សុធា...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចបិទខ្ទប់ ជាបណ្តោះអាសន្នទីតាំងផ្ទះចំនួន២ខ្នង ស្ថិតនៅក្រុមទី៤ និងក្រុមទី៤០ ភូមិដាំស្ពៃ សង្តាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង រហូតដល់មានការសម្រេចជាថ្មី។
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២១ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងជូនកងទ័ព និងគ្រួសារកងទ័ពបានចំនួន ១,០៩២,២១៣នាក់។ ដោយឡែក សម្រាប់បងប្អូនរស់នៅ តំបន់ក្រហម ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងបានចំនួន ៧៨៦,០២០នាក់។ នេះបើយោងតាមរបាយការណ៍របស់ ក្រសួងការពារជាតិ។
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន១៣នាក់ ក្នុងនោះព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ៣នាក់ និងជាពលករ វិលត្រឡប់មកពីថៃ ចំនួន១០នាក់ និងមានករណីជាសះស្បើយចំនួន ១នាក់ ។
បរទេស៖ប្រទេសកូរ៉េខាងត្បូង នឹងទទួលបានថ្នាំវ៉ាក់សាំង កូវីដ១៩ Moderna ដូសដំបូង ប៉ុន្តែចំនួនថ្នាំវ៉ាក់សំាងនោះ ប្រហែលជាមិនល្មមគ្រប់ ដើម្បីទប់ទល់ចំពោះការកើនឡើងនៃការឆ្លង ជម្ងឺកូវីដ១៩នៅក្នុងប្រទេស ដែលត្រូវបានគេរាយការណ៍មានករណីឆ្លងថ្មីរាប់រយជាប្រចាំថ្ងៃ សម្រាប់រយៈពេលជាច្រើនសប្ដាហ៍។ លោក Son Young-rae ជាមន្ត្រីនាំពាក្យក្រសួងសុខាភិបាល និងសុខុមាលភាពកូរ៉េខាងត្បូង បាននិយាយថា ថ្នាំវ៉ាក់សាំងអាមេរិក៥៥.០០០ដូស នឹងដឹកមកដល់នៅថ្ងៃទី៣១ ខែឧសភា សម្រាប់ការចែកចាយ នេះបើតាមសេចក្តីរាយការណ៍មួយ...