Covid-19

កូវីដ១៩៖ អ្នកឆ្លងថ្មី៦៦០នាក់ ជា៧៥០នាក់ និងស្លាប់៧នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសពីការរកឃើញករណីអ្នកឆ្លងជំងឺកូវីដ១៩ថ្មីមានចំនួន៦៦០នាក់ថែមទៀត ខណៈជាសះស្បើយចំនួន៧៥០នាក់ និងស្លាប់៧នាក់។

ក្នុងនោះ ករណីឆ្លងសហគមន៍៦២៦ នាក់ និងអ្នកដំណើរពីបរទេស៣៤នាក់។

គិតត្រឹមព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន២៦,៩៨៩នាក់ អ្នកជាសះស្បើយចំនួន១៩,៧៧២នាក់ និងអ្នកស្លាប់ចំនួន១៩០នាក់៕

To Top