បរទេស៖ ប្រទេសថៃ នៅថ្ងៃច័ន្ទបានរាយការណ៍ អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ-19 ចំនួន ៣០ នាក់បន្ថែមទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់កើនដល់ ៨០៦ នាក់ និងបានរកឃើញអ្នកឆ្លងថ្មីចំនួន ២ ៧៧៣ ករណីផ្សេងទៀត ដូច្នេះចាប់តាំងពីការរាតត្បាត រាលដាលដល់ពេលនេះ ថៃមានអ្នកឆ្លងជំងឺនេះសរុបកើនដល់ ១៣២ ២១៣ នាក់។ យោងតាមសារព័ត៌មាន Bangkok...
ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ បានដឹកនាំបើកកិច្ចប្រជុំពិភាក្សា អំពីយុទ្ធនាការជាតិ ចាក់វ៉ាក់សាំង ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅទីបញ្ជាការ កងពលតូចលេខ៧០ ដែលមាននាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ និងជាប្រធានប្រតិបត្តិ យុទ្ធនាការជាតិចាក់វ៉ាក់សាំង...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញអ្នកឆលងជំងឺកូវីដ១៩ ថ្មីចំនួន១៦នាក់ ក្នុងនោះពាក់ព័ន្ធព្រឹត្តិការសហគម ២០ កុម្ភៈ ចំនួន៧នាក់ និងជាពលករវិលត្រឡប់មកពីប្រទេសថៃ ចំនួន៩នាក់ និងករណីព្យាបាលជាសះស្បើយ ចំនួន៧នាក់។
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញជំងឺកូវីដ-១៩ លើ ពលករខ្មែរចំនួន០៣ ករណីបន្ថែមទៀតដែលបានឆ្លងដែនពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា និងមានករណីជាសះស្បើយជំងឺកូវីដ-១៩ ចំនួន០៣នាក់។
កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ០៧នាក់ថ្មីបន្ថែមទៀត ជាកម្មករ កម្មការិនី បម្រើការងារនៅរោងចក្រ ហឹរ៉ាយហ្សិន អៅដរ(Horizon Outdoor) រោងចក្រ តឹកហ្វុក(Toek Fuk) រោងចក្រធី អេស ជី(TFG)...
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ចំនួន៣០នាក់ថ្មី នៅស្រុកស្រែអំបិល។
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយ ក្រុមការងារកងទ័ព និងក្រុមគ្រូពេទ្យ បាននិងកំពុងសម្រុកចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ ខណៈដែលអតីតតំបន់ក្រហម នៅក្នុងខណ្ឌចំនួន ៤ត្រូវបាន អាជ្ញាធររាជធានីភ្នំពេញ ចាក់ជូនបងប្អូនប្រជាពលរដ្ឋ បានប្រមាណជាង ៧៦ម៉ឺននាក់ហើយ ទាំងដុសទី១ និងដុសទី២ គិតត្រឹមថ្ងៃទី២៣ឧសភា។ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញ សេចក្តីសម្រេច ស្តីពីការបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្ទះចំនួន៦ខ្នង ស្ថិតនៅភូមសំរោងស្នោ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង រហូតដល់មានការសម្រេចជាថ្មី។
ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែល មានទំនាក់ទំនងជាមួយ គ្រួសារអ្នកលក់ ឬបានទៅទិញខ្ចប់ ឬអង្គុយហូបគុយទាវ កន្លែងលក់គុយទាវ មាត់ច្រកផ្លូវឌឿងហែម ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ ១៣៩ ភូមិ២ សង្កាត់អូរឫស្សី៣ ខណ្ឌ ៧មករា (ខាងជើងផ្សារអូរឫស្សី) ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី ២១...