បរទេស៖ នាយកដ្ឋានកែប្រែ របស់ប្រទេសថៃ នៅថ្ងៃអង្គារបានរាយការណ៍ថា បានរកឃើញអ្នកឆ្លងមេរោគកូវីដ-19 ចំនួន ១ ៤០៨នាក់ បន្ថែមទៀតនៅពន្ធនាគារចំនួន ៧ ដែលបង្កើនចំនួនអ្នកជាប់ឃុំនៅពន្ធនាគារចំនួន ១៣ ទូទាំងប្រទេស ដល់ ១១ ៦៧០ នាក់។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី១៨...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ចំនួន ៣៥នាក់ ក្នុងនោះមានស្រុកបាធាយ ២២នាក់ ស្រុកជើងព្រៃ ១០នាក់ (ពលករមកពីថៃ ៥នាក់) និងស្រុកកំពង់សៀម ៣នាក់ ។ សូមអានសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តនៅខាងក្រោម៖
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានផ្ញើសារដាស់តឿនដល់ប្រជាពលរដ្ឋ ឱ្យបន្តការប្រុងប្រយ័ត្ន បើទោះជាស្ថានភាពនៃ ការចម្លងមេរោគកូវីដ-១៩ ហាក់មានការថមថយបន្តិច តែការគំរាមកំហែង នៅមានកម្រិតខ្ពស់គួរឱ្យបារម្ភ។ តាមរយៈបណ្ដាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ សម្ដេចពិជ័យសេនា ទៀ បាញ់...
តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានលើកឡើងថា «ការប្រែតំបន់ក្រហម ទៅតំបន់លឿងទុំ ឬលឿង វាជារឿងមួយ ដែលកើតចេញពីការថយចុះ នៃការឆ្លងមេរោគកូវីដ១៩ ប៉ុន្តែបើបងប្អូនប្រហែស នាំឲ្យឆ្លងមេរោគកូវីដ១៩ឡើងវិញ គឺការប្រែពណ៌ របស់តំបន់នីមួយៗ នឹងប្រែទៅពណ៌ក្រហម លឿងទុំ និងលឿងវិញជាមិនខានឡើយ...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្ដីប្រកាស ព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន ៧នាក់ ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ចំនួន៤នាក់ និងជាពលករវិលត្រឡប់ មកពីប្រទេសថៃចំនួន៣នាក់ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម ប្រកាសពីការ រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៥នាក់ ក្នុងនោះ ស្រុកបាធាយ ១នាក់, ស្រុកចំការលើ ១នាក់ (ពលករមកពីថៃ), ក្រុងកំពង់ចាម ១នាក់ និងស្រុកកំពង់សៀម ២នាក់ (មកពីភ្នំពេញ) ក្នុងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។
ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាអនុប្រធាន អនុគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នៅទីបញ្ជាការកងពលតូចលេខ៧០ បានដឹកនាំប្រជុំពិភាក្សាការងារ ជាមួយ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជេីងគោក មេបញ្ជាការកងពលតូចលេខ៧០ លើការពន្លឿនការចាក់វ៉ាក់សាំង...
បរទេស៖ នាយកដ្ឋានកែប្រែបានប្រកាសនៅថ្ងៃច័ន្ទថា ការឆ្លងមេរោគកូវីដ-19 សរុបមានចំនួន ៩ ៧៨៩នាក់ ត្រូវបានគេរកឃើញអំឡុងពេល ធ្វើតេស្តនៅឯពន្ធនាគារចំនួន ១២ ក្នុងរយៈពេល ៥ ថ្ងៃ ដោយមានចំនួនខ្ពស់បំផុត នៅពន្ធនាគារកណ្តាលខេត្ត ឈៀងម៉ៃ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា...
បាងកក៖ ប្រទេសថៃ បានរាយការណ៍នៅថ្ងៃច័ន្ទនេះ នូវកំណត់ត្រាប្រចាំថ្ងៃនៃករណីថ្មីជំងឺកូវីដ-១៩ ចំនួន ៩,៦៣៥ករណី ដែលរួមមានការឆ្លងចំនួន ៦,៨៥៣នាក់ក្នុងចំណោមអ្នកទោស ដែលមកពីក្រុមអ្នកទោសក្នុងពន្ធនាគារ ខណៈដែលប្រទេសនេះ កំពុងតស៊ូជាមួយនឹងរលកទី៣ ហើយករណីឆ្លងសរុប របស់ប្រទេសមានរហូតដល់ ១១១,០៨២ នាក់។ ក្រុមការងារពិសេសសម្រាប់ជំងឺកូវីដ-១៩ របស់ប្រទេសថៃ ក៏បានកត់ត្រានូវការស្លាប់ថ្មីចំនួន ២៥ នាក់ផងដែរ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៦១៤...
រីយ៉ូ៖ ក្រសួងសុខាភិបាលប្រេស៊ីលបានឲ្យដឹងថា ប្រទេសប្រេស៊ីល កាលពីថ្ងៃអាទិត្យ បានរាយការណ៍ថា មានមនុស្សស្លាប់ ១,០៣៦ នាក់បន្ថែមទៀតដោយសារ ជំងឺកូវីដ-១៩ ដែលធ្វើឲ្យចំនួនប្រជាជនស្លាប់សរុបកើនឡើងដល់ ៤៣៥.៧៥១ នាក់។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា ទន្ទឹមនឹងនេះដែរការឆ្លងមេរោគចំនួន ៤០,៩៤១ករណី ត្រូវបានគេរកឃើញ ដែលកើនឡើងដល់ចំនួន ១៥,៦២៧,៤៧៥ នៅទូទាំងប្រទេស។ ប្រទេសប្រេស៊ីលមានចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ខ្ពស់ជាងគេលំដាប់ទី...