Covid-19

ប្រមុខការពារជាតិ ដាស់តឿនពលរដ្ឋ បន្តអនុវត្តវិធានសុខាភិបាល ឱ្យបានម៉ឺងម៉ាត់បើទោះជាស្ថានភាព នៃការចម្លងកូវីដ១៩ មានការថមថយបន្តិច

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានផ្ញើសារដាស់តឿនដល់ប្រជាពលរដ្ឋ ឱ្យបន្តការប្រុងប្រយ័ត្ន បើទោះជាស្ថានភាពនៃ ការចម្លងមេរោគកូវីដ-១៩ ហាក់មានការថមថយបន្តិច តែការគំរាមកំហែង នៅមានកម្រិតខ្ពស់គួរឱ្យបារម្ភ។

តាមរយៈបណ្ដាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងយ៉ាងដូច្នេះថា «បើទោះជាស្ថានភាពនៃការចម្លងមេរោគកូវីដ-១៩ ហាក់មានការថមថយបន្តិច តែការគំរាមកំហែង នៅមានកម្រិតខ្ពស់គួរឱ្យបារម្ភ។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តឱ្យបានម៉ឺងម៉ាត់ បំផុតនូវវិធានការ “៣ការពារ ៣កុំ” ដើម្បីការពារការចម្លង នៃជំងឺដ៏កាចសាហាវ នេះ»។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២២ ៨៨៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ សរុបចំនួន ១៤ ៣៤៣នាក់ និងស្លាប់សរុបចំនួន ១៥៦នាក់៕

To Top
×