Covid-19

ថៃ រាយការណ៍អំពីកំណត់ត្រា ខ្ពស់បំផុតនៃជំងឺឆ្លងប្រចាំថ្ងៃជិត ១ម៉ឺនករណី ក្នុងនោះឆ្លងក្នុងពន្ធនាគារជិត ៧ពាន់ករណី

បាងកក៖ ប្រទេសថៃ បានរាយការណ៍នៅថ្ងៃច័ន្ទនេះ នូវកំណត់ត្រាប្រចាំថ្ងៃនៃករណីថ្មីជំងឺកូវីដ-១៩ ចំនួន ៩,៦៣៥ករណី ដែលរួមមានការឆ្លងចំនួន ៦,៨៥៣នាក់ក្នុងចំណោមអ្នកទោស ដែលមកពីក្រុមអ្នកទោសក្នុងពន្ធនាគារ ខណៈដែលប្រទេសនេះ កំពុងតស៊ូជាមួយនឹងរលកទី៣ ហើយករណីឆ្លងសរុប របស់ប្រទេសមានរហូតដល់ ១១១,០៨២ នាក់។

ក្រុមការងារពិសេសសម្រាប់ជំងឺកូវីដ-១៩ របស់ប្រទេសថៃ ក៏បានកត់ត្រានូវការស្លាប់ថ្មីចំនួន ២៥ នាក់ផងដែរ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៦១៤ នាក់ ចាប់តាំងពីការរាតត្បាត បានចាប់ផ្តើមកាលពីឆ្នាំមុន។

ដោយមិនរាប់បញ្ចូល ក្រុមអ្នកទោសករណីថ្មីចំនួន ២,៧៨២ កាលពីថ្ងៃច័ន្ទ គឺជិតដល់កម្រិតខ្ពស់បំផុត គឺ ២,៨៣៩ ដែលត្រូវបានកត់ត្រាកាលពីចុងខែមុន។

រហូតមកដល់ពេលនេះប្រទេសថៃ បានចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ចំនួន ២,២ លានដូសដល់បុគ្គលិកជួរមុខ និងក្រុមដែលមានហានិភ័យខ្ពស់ ដោយប្រើវ៉ាក់សាំងនាំចូល ដែលត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុនចិន Sinovac Biotech និង AstraZeneca ។

ការចាក់ថ្នាំបង្ការឱ្យបាន ទូលំទូលាយត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅខែមិថុនា ជាមួយនឹងកម្រិតថ្នាំ AstraZeneca ដែលផលិតនៅក្នុងស្រុក។ ការចុះឈ្មោះចាក់វ៉ាក់សាំង បានបើកជាសាធារណៈនៅចុងសប្តាហ៍នេះ ដោយមានគោលដៅ បង្កើតមនុស្សពេញវ័យចំនួន ៧០ ភាគរយនៅក្នុងប្រទេស ដែលមានប្រជាជនជាង ៦៦ លាននាក់មួយនេះ៕

ដោយ ឈូក បូរ៉ា

To Top