ញូវដេលី៖ មន្រ្តីរដ្ឋមួយរូបបានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋដែលមានប្រជាជន ច្រើនបំផុតនៅឥណ្ឌា គឺនឹងចំណាយទឹកប្រាក់រហូតដល់ទៅ ១ ពាន់លានដុល្លារអាមេរិក ដើម្បីទិញវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ និងបានធ្វើកិច្ចចរចានៅដើមសប្តាហ៍នេះ ជាមួយក្រុមហ៊ុនដូចជា Pfizer និងអ្នកចែកចាយក្នុងស្រុករបស់រុស្ស៊ី Sputnik V ។ ការផ្លាស់ប្តូរដោយរដ្ឋ Uttar Pradesh ដែលជាកន្លែងមានប្រជាជនច្រើនជាងចំនួន ប្រជាជនប្រេស៊ីល កើតឡើងនៅពេល...
បរទេស៖ អនុរដ្ឋលេខាធិការអចិន្រ្តៃយ៍ ផ្នែកសុខភាពលោកវេជ្ជបណ្ឌិត Sura Wisetsak បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា មន្ត្រីសុខភាពសាធារណៈម្នាក់បានស្លាប់ បន្ទាប់ពីបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 បាន ៧ថ្ងៃ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់វេជ្ជបណ្ឌិត Sura Wisetsak ថា ស្ត្រីដែលជាមន្រ្តីសុខាភិបាលដែលស្លាប់ត្រូវបានគេរកឃើញថា...
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ បានបន្តចែកស្បៀងអាហារ ជូនប្រជាពលរដ្ឋ រស់នៅតំបន់បិទខ្ទប់ ចំនួន៥០០០គ្រួសារបន្ថែមទៀត ដែលគិតមកដល់ពេលនេះ ប្រជាពលរដ្ឋ ជិត៤០ម៉ឺនគ្រួសារមកហើយ ទទួលបានស្បៀងអាហារ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការព្យាបាល អ្នកជំងឺកូវីដ១៩មានរហូតទៅដល់៩៨០នាក់ និងអ្នកឆ្លងថ្មីចំនួន៤៤៦នាក់ ព្រមទាំងអ្នកស្លាប់៦នាក់ទៀត។ សូមបញ្ជាក់ថា គិតមកដល់ថ្ងៃ១៣ ឧសភានេះ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ២១,១៤១នាក់ អ្នកជាសះស្បើយចំនួន ៩,៥១៩នាក់ និងអ្នកស្លាប់ចំនួន ១៤២នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ១៣នាក់ទៀត ក្នុងនោះមាននៅស្រុកកងមាស ៣នាក់ ស្រុកស្រីសន្ធរ ៣នាក់ ស្រុកបាធាយ ៣នាក់ និងមកពីខេត្តត្បូងឃ្មុំ ៤នាក់ផងដែរ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តតាកែវ បានប្រកាសជូនដំណឹង ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៧នាក់ទៀត ដែលក្នុងនោះមានស្ត្រីអាយុ ៦៧ឆ្នាំម្នាក់ បានស្លាប់ នៅមន្ទីរពេទ្យបង្អែកបាទី ។ រដ្ឋបាលខេត្ត បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ១៩ ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់សំណាក ដើម្បីវិភាគរកវីរុសកូវីដ១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតផ្ទះ...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ថ្មី ចំនួន ៤នាក់ ជាពលករមកពីប្រទេសថៃ ។ រដ្ឋបាលខេត្តបញ្ជាក់ថា ចាប់ផ្ដើមពីមានការឆ្លងរីករាលដាល ជំងឺកូវីដ១៩ ខេត្តបាត់ដំបងមានអ្នកជំងឺកូវីដ១៩ ចំនួន ៧១នាក់ ក្នុងនោះជាសះស្បើយ ២៩នាក់ និងកំពុងសម្រាកព្យាបាល ៤២នាក់៕
ភ្នំពេញ ៖ គិតត្រឹមម៉ោង ៩យប់ថ្ងៃទី១២ ឧសភានេះ រាជធានីភ្នំពេញ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួនត្រឹមតែ១៦៨នាក់ ដែលជាលេខធ្លាក់ចុះ បន្ថែមទៀត គួរឲ្យកត់សម្គាល់ បន្ទាប់ពីតួលេខចុះពីជាង ៥០០នាក់ មកជាង ២០០នាក់ រយៈពេល ៤ថ្ងៃផ្ទួនៗ ។ នេះបើតាមលោក មេត មាសភក្ដី អ្នកនាំពាក្យ...
ភ្នំពេញ ៖ លោក ស៊ី នួនសារ៉ាក់ ប្រជាពលរដ្ឋរស់នៅ ភូមិព្រៃកំពែង ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង បានស្លាប់នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ក្នុងអាយុ៣៧ឆ្នាំ ដោយសារជំងឺកូវីដ-១៩ បន្ទាប់ពី ធ្វើដំណើរមក ពីគីឡូម៉ែត្រលេខ៧ សង្កាត់ច្រាំងចម្រេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាពេលថ្មីៗនេះ។...
ភ្នំពេញ ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋ ដែលឆ្លងជំងឺកូវីដ១៩ បានជាសះស្បើយចំនួន៩ នាក់ ក្នុងចំណោមអ្នកឆ្លង ១៣៥នាក់។ លោកក៏បានសំណូមពរ ដោយទទូចឲ្យពលរដ្ឋ ដែលជាសះស្បើយ បន្តធ្វើច័ត្តឡីស័ក នៅផ្ទះរបស់ខ្លួនឯង រយៈពេល១៤ថ្ងៃជាកំហិត។...