Covid-19

មន្រ្តីសុខាភិបាលថៃម្នាក់ស្លាប់ ក្រោយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បាន៧ថ្ងៃ

បរទេស៖ អនុរដ្ឋលេខាធិការអចិន្រ្តៃយ៍ ផ្នែកសុខភាពលោកវេជ្ជបណ្ឌិត Sura Wisetsak បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា មន្ត្រីសុខភាពសាធារណៈម្នាក់បានស្លាប់ បន្ទាប់ពីបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 បាន ៧ថ្ងៃ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់វេជ្ជបណ្ឌិត Sura Wisetsak ថា ស្ត្រីដែលជាមន្រ្តីសុខាភិបាលដែលស្លាប់ត្រូវបានគេរកឃើញថា បានលេបថ្នាំគ្រាប់សម្រកទម្ងន់ផងដែរ។ មូលហេតុនៃការស្លាប់នេះកំពុងត្រូវបានស៊ើបអង្កេតនៅឡើយ។

វេជ្ជបណ្ឌិត Sura បាននិយាយថា នាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីមានជំងឺខ្សោយបេះដូង។

កំណត់ត្រាមន្ទីរពេទ្យរបស់នាងបានបង្ហាញថា នាងបានទទួលវ៉ាក់សាំង Covid-19 កាលពី ៧ថ្ងៃមុន មុនពេលនាងស្លាប់។ វេជ្ជបណ្ឌិត Sura បាននិយាយថា នាងក៏បានប្រើថ្នាំសម្រកទម្ងន់ផងដែរ។ ករណីនេះគឺស្ថិតនៅក្នុងរបៀបវារៈនៃការប្រជុំគណៈកម្មាធិការមួយដែលពិចារណាពីផលប៉ះពាល់នៃការចាក់វ៉ាក់សាំង Covid-19 ៕ប្រែសម្រួលៈ ណៃ តុលា

To Top