Covid-19

ថយចុះគួរឲ្យកត់សម្គាល់ ! រាជធានីភ្នំពេញ​ រកឃើញអ្នកឆ្លងកូវីដ ត្រឹមតែ ១៦៨នាក់ប៉ុណ្ណោះ គិតត្រឹមម៉ោង ៩យប់មិញ

ភ្នំពេញ ៖ គិតត្រឹមម៉ោង ៩យប់ថ្ងៃទី១២ ឧសភានេះ រាជធានីភ្នំពេញ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួនត្រឹមតែ១៦៨នាក់ ដែលជាលេខធ្លាក់ចុះ បន្ថែមទៀត គួរឲ្យកត់សម្គាល់ បន្ទាប់ពីតួលេខចុះពីជាង ៥០០នាក់ មកជាង ២០០នាក់ រយៈពេល ៤ថ្ងៃផ្ទួនៗ ។

នេះបើតាមលោក មេត មាសភក្ដី អ្នកនាំពាក្យ សាលារាជធានីភ្នំពេញ បានបានសរសេរបង្ហោះ លើបណ្ដាញសង្គមហ្វេសប៊ុក កាលពីយប់ថ្ងៃទី១២ ឧសភា ។

គួរបញ្ជាក់ដែរថា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៧៩នាក់ ដែលជាករណីឆ្លង ក្នុងសហគមន៍ ។

សូមរំលឹកថា គិតត្រឹមព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ២០៦៩៥នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ៨៥៣៩នាក់ អ្នកកំពុងព្យាបាល ១២១៥៦នាក់ និងអ្នកស្លាប់ ១៣៦នាក់ ៕

To Top