ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ ប្រកាសពីការរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន០៧នាក់ទៀត នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។
គិតត្រឹមរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ នៅក្នុងពិភពលោក មានអ្នកឆ្លងវីរុសកូវីដ១៩សរុបចំនួន 160,363,284នាក់, ស្លាប់ចំនួន 3,332,762នាក់ និងមានអ្នកជាសះស្បើយចំនួន 138,152,659នាក់ ទី១ សហរដ្ឋអាមេរិក ឆ្លង 33,550,115នាក់, ស្លាប់ចំនួន 596,946នាក់, អ្នកជាសះស្បើយ 26,558,138នាក់ទី២. ឥណ្ឌា ឆ្លង 23,340,938នាក់, ស្លាប់...
បរទេស៖ នៅថ្ងៃពុធរដ្ឋាភិបាលថៃ បានរាយការណ៍ពីចំនួនអ្នកស្លាប់ដែលទាក់ទងនឹងជំងឺកូវីដ-19 ចំនួន ៣៤ នាក់បន្ថែមទៀត ដែលនាំឱ្យអ្នកស្លាប់ដោយសារជំងឺនេះ កើនឡើងដល់ ៤៨៦ នាក់ និងអ្នកឆ្លងថ្មីចំនួន ១,៩៨៣ នាក់ ដូច្នេះ សរុបអ្នកឆ្លងជំងឺកូវីដ១៩ កើនដល់ ៨៨ ៩០៧នាក់ ចាប់តាំងពីការរាតត្បាតបានចាប់ផ្តើមនៅដើមឆ្នាំ។ យោងតាមសារព័ត៌មាន Bangkok Post...
ភ្នំពេញ៖ លោក ព្រុំ សុខា រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានសម្រេចបង្កើតក្រុមការងារពិនិត្យ សំណុំឯកសារបេក្ខជន ដែលត្រូវបានជ្រើសរើសបញ្ចូល ក្នុងក្របខ័ណ្ឌមន្ត្រីរាជការសុខាភិបាល ឆ្នាំ២០២១ ដើម្បីបម្រើការងារ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ តាមសេចក្ដីសម្រេចរបស់ ក្រសួងមុខងារសាធារណៈ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ លោក ព្រុំ សុខា បានឲ្យដឹងថា ក្រុមការងារត្រូវត្រួតពិនិត្យ...
ញ៉ូដេលី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ថា ក្រុមគ្រូពេទ្យបានលើកឡើង កាលពីថ្ងៃច័ន្ទទី១០ ខែឧសភាថា ចំនួនអ្នកជំងឺដែលកំពុងកើនឡើង និងបច្ចុប្បន្នដែលបានរកឃើញ នៅក្នុងប្រទេសឥណ្ឌា កំពុងឆ្លងវីរុសផ្សិត និងករណីកម្រដែលសម្លាប់មនុស្ស ខណៈដែលប្រជាជាតិដ៏ធំមួយនេះ កំពុងតែប្រយុទ្ធដើម្បីទប់ទល់ នឹងការផ្ទុះឡើងនៃករណីវីរុស ។ ប្រទេសដែលមានប្រជាជន ច្រើនជាងគេលំដាប់ទី២...
វ៉ាស៊ីនតោន៖ អ្នកសម្របសម្រួលគោលនយោបាយ របស់សេតវិមានប្រចាំតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក លោកស្រី Kurt Campbell បានលើកឡើងថា សហរដ្ឋអាមេរិក យល់ពីបញ្ហាដែលកូរ៉េខាងត្បូង កំពុងប្រឈមមុខដោយសារ តែកង្វះខាតវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ និងកំពុងប្រឹងប្រែងអស់ពីសមត្ថភាព សម្រាប់សម្ព័ន្ធមិត្តអាស៊ីរបស់ខ្លួនមួយនេះ។ លោក Hwang Kyo-ahn អតីតនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង បានលើកឡើងថាលោកស្រី Campbell ក៏បានយល់ព្រមផងដែរក្នុងអំឡុងពេល...
ភ្នំពេញ៖ អ្នកជំងឺចំនួន ៣៣៣នាក់បន្ថែមទៀត ត្រូវបានក្រុមគ្រូពេទ្យឲ្យត្រឡប់ ទៅផ្ទះវិញនៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ក្រោយពីទទួលការព្យាបាល យ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ ហើយត្រូវបានជាសះស្បើយ ។ ពួកគាត់ក៏នឹងត្រូវធ្វើចត្តាឡីស័ក ខ្លួនឯងដាច់ដោយឡែករយៈពេល ១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព ៕
ញូវដេលី៖ អ្នកនាំពាក្យក្រសួងកិច្ចការក្រៅប្រទេសលោក Arindam Bagchi បានប្រកាសកាលពីថ្ងៃអង្គារថា នាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី នឹងមិនចូលរួមកិច្ចប្រជុំកំពូល នៃក្រុមប្រទេសទាំង ៧ (G-7) ដោយផ្ទាល់នោះទេ ដោយសារវិបត្ដិជំងឺកូវីដ-១៩ ដែលកំពុងកើតមាននៅក្នុងប្រទេសរបស់លោក។ លោកម៉ូឌី ត្រូវបានអញ្ជើញដោយ សមភាគីអង់គ្លេសលោក បូរីស ចនសុន ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល G-7...
ភ្នំពេញ៖ អាជ្ញាធរខេត្តព្រះសីហនុ បានប្រកាសជូនដំណឹងពីការរកឃើញ និងបង្ហាញអត្តសញ្ញាណ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ២៨នាក់ទៀត ដែលជាអាជីវករ និងក្រុមគ្រួសារ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកពាក់ព័ន្ធ ។ សូមអានសេចក្ដីជូនដំណឹងលម្អិត របស់រដ្ឋបាលខេត្តព្រះសីហនុ ដូចខាងក្រោម៖
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការរកឃើញ អ្នកឆ្លងជំងឺកូវីដថ្មីចំនួន៤៧២នាក់ទៀត និងជាសះស្បើយ ៣៦៩នាក់ ខណៈមានអ្នកស្លាប់ថ្មី៥នាក់។ ក្នុងចំណោម៤៧២នាក់នេះ ករណីឆ្លងសហគមន៍៤៦៩នាក់ និងអ្នកដំណើរពីបរទេស៣នាក់។ គិតត្រឹមព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងសរុបចំនួន ២០៦៩៥នាក់ អ្នកជាសះស្បើយ៨៥៣៩នាក់ និងអ្នកស្លាប់ចំនួន១៣៦នាក់៕