បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទបានឲ្យដឹងថា ក្រុមគ្រូពេទ្យដែលមានប្រភពមកពីមន្ទីរពេទ្យជាច្រើនកន្លែង បាននាំគ្នាប្រមូលផ្តុំធ្វើបាតុកម្មរយៈពេល ២៤ម៉ោង ចាប់ពីព្រឹកថ្ងៃចន្ទនេះក្រោយរដ្ឋាភិបាល បានប្រកាសដកជំនួយមួយចំនួនចេញ។ សមាគមន៍គ្រូពេទ្យអ៊ីស្រាអ៊ែល IMA បានបញ្ជាក់ថា ក្រុមគ្រូពេទ្យបាននាំគ្នាធ្វើការតវ៉ាប្រឆាំងទៅនឹង ការសម្រេចចិត្តរបស់ក្រសួងហិរញ្ញវត្ថុ ដែលបានធ្វើការដកនិងបញ្ចប់ជំនួយ ជាថ្នាពេទ្យទៅដល់ទីតាំងគ្រូពេទ្យជាង ៦០០កន្លែង ដែលប្រើប្រាស់សម្រាប់ កិច្ចការងារប្រយុទ្ធប្រឆាំងកូវីដ។ លោក Zion Hagay ប្រធាន...
ភ្នំពេញ៖ វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីរដ្ឋាភិបាលចិននោះ បានដឹកមកដល់ព្រលាន យន្ដហោះអន្ដរជាតិភ្នំពេញ ហើយនាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ ។ សូមជម្រាបថា វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសដឹកមកដល់កម្ពុជានាពេលនេះ ជាវ៉ាក់សាំងលើកទី៣ ហើយដែលកម្ពុជាបានបញ្ជាទិញពីចិន ក្នុងនោះរួមមាន ៖ ទិញលើកទី១ ចំនួន១.៥លានដូស ដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២៦...
ភ្នំពេញ ៖ រដ្ឋាភិបាលអូស្ដ្រាលី បានចុះកិច្ចព្រមព្រៀងជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដើម្បីផ្ដល់ថវិកា៤លានដុល្លារអូស្ដ្រាលីបន្ថែមទៀតសម្រាប់កាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើសេដ្ឋកិច្ច និងប្រជាពលរដ្ឋកម្ពុជា។ តាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ដ្រាលី ប្រចាំកម្ពុជា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១បានឲ្យដឹងថា ថវិកាផ្តល់នេះ ជាថវិកាបន្ថែមលើមូលនិធិពង្រឹងភាពធន់របស់អូស្ត្រាលី-UNDP ដែលជាយន្តការមួយប្រកបដោយភាពទន់ភ្លន់ដែលបាននឹងកំពុងផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការឆ្លើយតប និងស្តារផលប៉ះពាល់ សង្គមសេដ្ឋកិច្ចបង្កឡើងដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩។ ថវិកា៤លានដុល្លារអូស្ត្រាលីបន្ថែមនេះ ក៏នឹងត្រូវប្រើប្រាស់សម្រាប់បន្តការអនុវត្តការងារពង្រឹងកម្មវិធី ជំនួយសង្គម...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន២១នាក់ (១២នាក់ ជាកម្មករ កម្មការិនីរោងចក្រ លីឈាងខប ស្រុកបាធាយ និង ០៩នាក់ ជាអ្នកប៉ះពាល់អ្នកវិជ្ជមានកូវីដ-១៩ ក្នុងនោះស្រុកកងមាស ០៧នាក់ និងស្រុកចំការលើ ០២នាក់) ក្នុងថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២១។
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីក្រកាសព័ត៌មាន ស្ដីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ២នាក់ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ។ រដ្ឋបាលខេត្តបានបញ្ជាក់ថា អ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើមានឈ្មោះដូចខាងក្រោម៖១- ឈ្មោះ ម៉ាក់ ភា ភេទប្រុស អាយុ៣៦ឆ្នាំ មានអាសយដ្ឋាននៅភូមិប្រឡាយ ឃុំខ្នាត ស្រុកពួក មានទំនាក់ទំនងជាមួយ ស៊ាង...
ភ្នំពេញ៖ រយៈពេល១០ថ្ងៃ ពោលចាប់ពីថ្ងៃទី០១ ដល់ទី១០ ខែឧសភា ឆ្នាំ២០២១ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងជូនបងប្អូន ប្រជាពលរដ្ឋនៅតំបន់ក្រហម បានចំនួន ៤៤៩,៣១២នាក់ (នារី ២៤១,៥៨៤នាក់)។ នេះតាមការបញ្ជាក់ពីនាយឧត្ដសេនីយ៍ ឈុំ សុជាតិអ្នកនាំពាក្យក្រសួងការពារជាតិ។ ដោយឡែកក្នុងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់បងប្អូនប្រជាពលរដ្ឋនៅតំបន់ក្រហមចំនួន...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៩នាក់បន្ថែមទៀត ក្នុងនោះជាពលករទើបត្រឡប់ មកពីប្រទេសថៃ ចំនួន៨នាក់ និងម្នាក់ទៀតពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ។
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ បានបង្ហាញអត្តសញ្ញាណមនុស្សចំនួន ៤នាក់ មកពីរាជធានីភ្នំពេញ (សង្កាត់ស្ទឹងមានជ័យ តំបន់ក្រហម) ។ រដ្ឋបាលខេត្តបញ្ជាក់ថា អ្នកវិជ្ជមានខាងលើ បានធ្វើដំណើរដោយម៉ូតូផ្ទាល់ខ្លួន ដែលមានស្រុកកំណើត នៅស្រុកកញ្រ្ជៀច ត្រូវបានរកឃើញថា វិជ្ជមានជំងឺកូវីដ-១៩ បន្ទាប់ពីបានធ្វើតេស្តរហ័ស ( Rapid Test )...
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះថា ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុង នាចុងសប្តាហ៍ ចាប់ពីថ្ងៃទី០៧-០៩ ខែឧសភា មានចំនួនសរុប ១៩,៧០៩ នាក់ ក្នុងនោះមានភ្ញៀវជាតិ ១៩,៤៩២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២១៧ នាក់។ នេះបើយោងតាមក្រសួងទេសចរណ៍។...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០៦នាក់ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ។