https://www.youtube.com/watch?v=lWW95Uui7yY&t=3s ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ការរស់នៅរបស់មេរោគកូវីដ-១៩ គឺវានៅជាមួយ យើងជានិច្ច ថ្វីត្បិត រាជរដ្ឋាភិបាលបញ្ចប់ការបិទខ្ទប់ ក៏ពិតមែន ប៉ុន្តែការផ្ទុះឡើងវិញ មេរោគកូវីដ-១៩ វានឹងអាចកើតមានឡើង ប្រសិនបើយើង មានការធ្វេសប្រហែស ហើយបណ្តាប្រទេសមួយចំនួន មានរួចទៅហើយ រហូតបិទខ្ទប់លើកទី២...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីល បានឲ្យដឹងថា ប្រេស៊ីល គិតត្រឹមថ្ងៃអង្គារ ត្រូវបានគេរាយការណ៍មកថា មានអ្នកស្លាប់បន្ថែមទៀតចំនួន២.៩៦៦នាក់ ដោយសារជំងឺកូវីដ-១៩ នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់នៅទូទំាងប្រទេសបានកើនឡើង ដល់៤១១.៥៨៨នាក់ ។ ទន្ទឹមនឹងនេះដែរ ករណីថ្មីនៃជំងឺកូវីដ-១៩មានចំនួន៧៧.៣៥៩នាក់ត្រូវបានគេរកឃើញ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺកើនឡើងដល់១៤.៨៥៦.៨៨៨នាក់ ។ ប្រេស៊ីល ឥឡូវនេះ...
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ថា ប្រទេសថៃឡង់ដ៏ត្រូវបានគេបញ្ជាក់ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ និងអ្នកស្លាប់បន្តកើនឡើង បើរាប់គិតត្រឹមថ្ងៃពុធ ខណៈដែលប្រទេសកំពុងទប់ទល់នឹងការផ្ទុះឡើងនៃវីរុសកូរ៉ូណា ។ លោកស្រី Apisamai Srirangsan អ្នកនាំពាក្យមកពីមជ្ឈមណ្ឌលតាមដានស្ថានភាព ជំងឺកូវីដ-១៩ បានឲ្យដឹងថា ប្រទេសថៃឡង់ដ៏ បានរាយការណ៍ថា មានករណីថ្មីចំនួន២.១១២នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់៧៤.៩០០នាក់ ជាមួយគ្នានេះដែរ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃពុធនេះបានឲ្យដឹងថាប្រទេសហ្វីលីពីន បានធ្វើការប្រកាសដាក់បម្រាម បន្ថែមទៀតទៅលើ ក្រុមអ្នកធ្វើដំណើរដែល មានប្រភពមកពីប្រទេសបង់ក្លាដេសនេប៉ាល់ប៉ាគីស្ថាន និងស្រីលង្កាផងដោយរំពឹងថាអាចរារាំង វិរុសកូវីដពូជថ្មីរបស់ ឥណ្ឌាដែលជាវិរុសមានកម្លាំងឆ្លងលឿននិងកំពុងវាយលុយខ្លាំងក្លានៅឥណ្ឌា។ យោងតាមការគោលការណ៍ថ្មីនេះមានន័យថា អ្នកធ្វើដំណើរពីបណ្តា ប្រទេសខាងលើនេះនឹងត្រូវរងបម្រាមទាំងស្រុងចំពោះការ ធ្វើដំណើរចូលហ្វីលីពីន រយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី៧ ខែឧសភាខាងមុខនេះ។ ទោះបីជាយ៉ាងណាក្តី ប្រសិនបើការមកដល់ អាចធ្វើឡើងបាននៅមុនថ្ងៃទី៧ ខែឧសភាចំពោះបណ្តា ប្រទេសទាំង៤នោះនឹងទាមទារ ដាច់ខាតនូវការដាក់ខ្លួន...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានរៀបចំផែនការយុទ្ធសាស្ដ្រ យុទ្ធនាការជាតិចាក់វ៉ាក់ សាំងបង្ការជំងឺកូវីដ-១៩ សំដៅបង្កើតឱ្យបាននូវភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក្នុងឆ្នាំ២០២១។ យោងតាមលិខិតរបស់ រាជរដ្ឋាភិបាល មាន២៥ទំព័រ ចេញផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា «ក្នុងពេលដែលការអភិវ ឌ្ឍវ៉ាក់សាំងបានឈានដល់ដំណាក់កាលនៃការដាក់ឱ្យប្រើប្រាស់ ប្រទេសទាំងអស់ក្នុងពិភពលោក បានប្រកាន់យកវិធាន ការចាក់វ៉ាក់សាំងបង្កើតភាពស៊ាំសហគមន៍ ដើម្បីរួមចំណែកគ្រប់គ្រងការឆ្លងដាលនៃជំងឺកូវីដ-១៩...
សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ សូមអំពាវនាវដល់សមាជិកសមាជិកា និងសាធារណជនទាំងអស់ ដែលមានបំណងចង់បរិច្ចាគ ឬជួយឧបត្ថម្ភដល់បងប្អូន ដែលជួបការលំបាកប្រចាំថ្ងៃខ្លាំង ក្នុងអំឡុងពេលបិទខ្ទប់ ប្រមាណ ៧០០គ្រួសារ រស់នៅក្នុងតំបន់ក្រហម រាជធានីភ្នំពេញ។ អំណោយក្នុងមួយកញ្ចប់ អាចផ្លាស់ប្តូរតាមលទ្ធភាពជាក់ស្តែង (តម្លៃប្រហែល ២០ ដុល្លារ) រួមមាន៖ អង្ករ ១០ គីឡូក្រាម ត្រីខ...
ឡុងដ៌៖ ប្រភពមួយដែលស្និទ្ធ នឹងទំនាក់ទំនងរវាងជប៉ុន-អង់គ្លេស បានឲ្យដឹងកាលពីថ្ងៃពុធថា សមាជិកពីរនាក់នៃគណៈប្រតិភូឥណ្ឌា ទៅកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេស នៃក្រុមប្រទេសទាំង៧ នៅទីក្រុងឡុងដ៌ បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ ការរកឃើញនេះបានបង្ខំឱ្យ រដ្ឋមន្រ្តីកិច្ចការខាងក្រៅឥណ្ឌា លោក Subrahmanyam Jaishankar ដកខ្លួនចេញពីការចូលរួមសម័យប្រជុំ ចុងក្រោយនៃកិច្ចប្រជុំរយៈពេល ៣ ថ្ងៃនៅរដ្ឋធានីអង់គ្លេស។ ឥណ្ឌា មិនមែនជាសមាជិក...
ភ្នំពេញ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការដាក់ចេញវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ១៩ ដោយបែងចែកជា៣តំបន់ ធ្វើឡើងនៅសាលារាជធានីភ្នំពេញ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ពលរដ្ឋដែលមកពីបណ្តាខេត្តនានា ចង់ឡើងមកភ្នំពេញ អាចធ្វើទៅបាន ដោយមិនមានការយកសំណាក ឬធ្វើចត្តាឡីស័កឡើយ ប្រសិនបើអ្នកទាំងនោះ ត្រូវបានបញ្ជាក់ថា...