ភ្នំពេញ៖ ដូចការគ្រោងទុក នៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ចំនួន៤០ម៉ឺនដូស បានដឹកមកដល់ព្រលានយន្តហោះ នៃប្រទេសកម្ពុជា ហើយ។
ភ្នំពេញ៖ក្រសួងសុខាភិបាលកម្ពុជា ចេញសេចក្ដីជូនដំណឹង ស្ដីអំពីករណីរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ថ្មី ចំនួន៦៩៨នាក់ និងមានអ្នកជាសះស្បើយ ចំនួន៩៩៤នាក់។ សូមបញ្ជាក់ថា គិតត្រឹម ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១កម្ពជា មានអ្នកឆ្លងសរុប ១១៧៦១ នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៤៦៩៨នាក់ និងអ្នកកំពុងសម្រាកព្យាបាល៦៩៦៨ នាក់ អ្នកស្លាប់ ៨៨ នាក់៕
ភ្នំពេញ៖ ក្នុងពេលដែលរាជធានីភ្នំពេញ បែងចែកជា៣តំបន់ គឺតំបន់លឿង លឿងទុំ និងតំបន់ក្រហមនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំតាមរយៈ video conference នារសៀលថ្ងៃទី២៨ មេសា បានបញ្ជាក់ថា តំបន់ក្រហម មិនអនុញ្ញាតឲ្យដំណើរការអាជីវកម្ម សូម្បីតែលក់ឥវ៉ាន់ចាប់ហួយ និងមិនឲ្យចេញ-ចូលដាច់ខាត ។...
ភ្នំពេញ: ព្រះរាជាណាចក្រកម្ពុជា (២៨ មេសា ២០២១)៖ សេដ្ឋកិច្ចប្រទេសកម្ពុជា ត្រូវបានព្យាករថានឹងកើនឡើង ៤,០% នៅឆ្នាំនេះ និង ៥,៥% ក្នុងឆ្នាំ ២០២២ ដោយសារការងើបឡើងវិញ នៃសេដ្ឋកិច្ចប្រទេស ដៃគូពាណិជ្ជកម្មសំខាន់ៗ ដែលជួយជំរុញតម្រូវការ សម្រាប់ការនាំចេញរបស់ ប្រទេស កម្ពុជា នេះបើយោងតាមរបាយការណ៍ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ចេញផ្សាយនៅថ្ងៃនេះ។...
ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាព រួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ បានធ្វើការអំពាវនាវដល់ ស្ត្រីមានផ្ទៃពោះទាំងអស់ ត្រូវប្រុងប្រយ័ត្នឱ្យមែនទែន បង្ការខ្លួនកុំឱ្យឆ្លងមេរោគកូវីដ-១៩ ព្រោះថា ស្ថានភាព កំពុងមានផ្ទៃពោះមានភាពងាយស្រួល ក្នុងការឆ្លងមេរោគណាស់។ តាមរយៈសារលិខិតរបស់ កាកបាទក្រហមកម្ពុជា...
ភ្នំពេញ៖ គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ បានដាក់ចេញជាវិធានការ យ៉ាងម៉ឺងម៉ាត់មួយ លើការកំណត់ការចេញ-ចូល និងការគ្រប់គ្រង ការអនុវត្ត នៅតំបន់ពណ៌លឿង លឿងទុំ និងតំបន់ក្រហម នៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ឱ្យបានល្អប្រសើរ ក្នុងការទប់ស្កាត់ នូវការរីករាលដាលជំងឺកូវីដ-១៩ ទៅតាមសេចក្តីសម្រេច លេខ៥៤ សសរ ចុះថ្ងៃទី២៦ មេសា ២០២១របស់រាជរដ្ឋាភិបាល...
ភ្នំពេញ ៖ លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានឱ្យដឹងថា បើចង់ឱ្យជំងឺកូវីដ-១៩ រលាយអស់ពីទឹកដីកម្ពុជាក្នុងពេលឆាប់ៗនេះ ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួម អនុវត្តបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ លោក ហ៊ុន ម៉ាណែត បានថ្លែងថា...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រើប្រាស់ប័ណ្ណអនុញ្ញាត ដឹកជញ្ជូនកម្មករនិយោជិត និងបុគ្គលិក សម្រាប់រោងចក្រ សហគ្រាស និងសិប្បកម្ម ដែលស្ថិតក្នុង «តំបន់លឿង»៕
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលសហព័ន្ធបានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ សរុបនៅក្នុងប្រទេសឥណ្ឌា មាន១៧.៦៣៦.៣០៧នាក់ គិតត្រឹមថ្ងៃអង្គារនេះ ដែលមានអ្នកឆ្លងថ្មីចំនួន៣២៣.១៤៤នាក់ ដែលបានកត់ត្រាក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ។ នេះជាថ្ងៃទី៦ ហើយដែលមានអ្នកឆ្លងជារៀងរាល់ថ្ងៃ ដែលមានចំនួនអ្នកឆ្លងជំងឺលើសពី ៣០០.០០០នាក់ ត្រូវបានចុះក្នុងបញ្ជី នៅក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ដែលចំនួននេះបានថយចុះនៃអ្នកឆ្លងជំងឺថ្មីជិត ៣០.០០០នាក់...