Covid-19

ថ្ងៃនេះថយបន្តិច! ឥណ្ឌា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបជាង ១៧លាននាក់ ខណៈចំនួនអ្នកឆ្លងជំងឺ ប្រចាំថ្ងៃថយចុះបន្តិច

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលសហព័ន្ធបានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ សរុបនៅក្នុងប្រទេសឥណ្ឌា មាន១៧.៦៣៦.៣០៧នាក់ គិតត្រឹមថ្ងៃអង្គារនេះ ដែលមានអ្នកឆ្លងថ្មីចំនួន៣២៣.១៤៤នាក់ ដែលបានកត់ត្រាក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ។

នេះជាថ្ងៃទី៦ ហើយដែលមានអ្នកឆ្លងជារៀងរាល់ថ្ងៃ ដែលមានចំនួនអ្នកឆ្លងជំងឺលើសពី ៣០០.០០០នាក់ ត្រូវបានចុះក្នុងបញ្ជី នៅក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ដែលចំនួននេះបានថយចុះនៃអ្នកឆ្លងជំងឺថ្មីជិត ៣០.០០០នាក់ ធៀបនឹងសេចក្តីរាយការណ៍កាលពីថ្ងៃចន្ទ ។

តួលេខបានប្រកាសឲ្យដឹងដោយ ក្រសួងសុខាភិបាលសហព័ន្ធ បានឲ្យដឹងថា ចំនួនអ្នកស្លាប់មាន ២.៧៧១នាក់ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ សរុបកើនឡើងដល់ ១៩៧.៨៩៤នាក់ ។

មានអ្នកជំងឺសរុប ២.៨៨២.២០០៤នាក់ នៅក្នុងប្រទេសស ជាមួយគ្នានេះដែរ អ្នកជំងឺបានកើនឡើង ៦៨.៥៤៦នាក់គិតត្រឹមថ្ងៃចន្ទ ទន្ទឹមនឹងនេះដែរ ពលរដ្ឋចំនួន ១៤.៥៥៦.២០៩នាក់ បានជាសះស្បើយពីជំងឺ និងបានចាកចេញពី មន្ទីរពេទ្យនៅទូទាំងប្រទេស ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top