បរទេស៖ ជាមួយនឹងប្រទេសវៀតណាម ចូលវិស្សមកាលរយៈពេល ៤ ថ្ងៃ បន្ទាប់ពីមួយខែ ដោយគ្មានការឆ្លងវីរុសកូវីដ១៩ក្នុងសហគមន៍, អ្នកជំនាញសុខភាពបានព្រមានពីសេណារីយ៉ូ ដែលអាចកើតមានដូចប្រទេសឥណ្ឌា។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ចុងសប្តាហ៍នេះ ការឈប់សម្រាករយៈពេល ៤ ថ្ងៃ ដែលជាថ្ងៃបង្រួបបង្រួមជាតិ នៅថ្ងៃទី...
បរទេស៖ និយតករសុខភាពរបស់ប្រទេសប្រេស៊ីល បានច្រានចោលការនាំចូលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Sputnik V របស់រុស្ស៊ីបន្ទាប់ពីបុគ្គលិកបច្ចេកទេសបានចង្អុលបង្ហាញអំពី “ហានិភ័យជាប់ទាក់ទង” ហើយបាននិយាយថា វ៉ាក់សាំងនេះខ្វះព័ត៌មានធានាសុវត្ថិភាពគុណភាពនិងប្រសិទ្ធភាព។ យោងតាមសារព័ត៌មាន Radio Free Europe ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា និយតករដែលត្រូវបានគេស្គាល់ថា Anvisa បានបោះឆ្នោតជាឯកច្ឆ័ន្ទកាលពីថ្ងៃទី ២៦ ខែមេសា...
បច្ចុប្បន្នភាព ជំងឺកូវីដ-១៩ នៅតាមបណ្តាប្រទេស មួយចំនួននៅលេីពិភពលោក ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២១
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចហាមឃាត់មិនឱ្យជនជាតិឥណ្ឌា និងជនបរទេសទាំងអស់ ដែលធ្វើដំណើរមកពី ប្រទេសឥណ្ឌា ចូលក្នុងប្រទេសកម្ពុជាឡើយ ដោយត្រូវចាប់អនុវត្តពី៤៨ម៉ោងក្រោយ។ សូមរំលឹកថា រហូតដល់ពេលនេះ ប្រទេសឥណ្ឌា មានអ្នកឆ្លងជំងឺកូវីដ-១៩ កាន់តែខ្លាំងក្លាឡើង ជាង១៧លាននាក់ និងស្លាប់ជិត២សែននាក់ ជាមួយនឹងអត្រាឆ្លងខ្ទង់រាប់សិបម៉ឺននាក់រាល់ថ្ងៃ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ លោក...
ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្ដាល នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការបន្តផ្អាកដំណើរការអាជីវកម្មផ្សារគគីរ ជាបណ្តោះអាសន្ន ស្ថិតក្នុងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល គិតចាប់ពីថ្ងៃទី២៧ ខែមេសា រហូតដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងរៀបចំឡើថវិញឱ្យបានល្អប្រសើរ នៅទីតាំងលក់ដូរ ក្នុងផ្សារគគីរ។
ភ្នំពេញ ៖ក្រសួង សុខាភិបាល នៅថ្ងៃទី ២៧មេសានេះបាន ចេញ សេចក្ដី ប្រកាស ព័ត៌មាន បញ្ជាក់ ពីការ រកឃើញអ្នកឆ្លងថ្មី ៥០៨នាក់ទៀត និងជាសះស្បើយ ១២៧នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ កម្ពុជា មាន៖ អ្នកឆ្លងសរុប=...
តូក្យូ៖ ចំនួនអ្នកស្លាប់ដោយ គ្រោះមហន្តរាយនៃជំងឺកូវីដ-១៩ របស់ជប៉ុន បានកើនឡើងដល់ ១០,០០០នាក់កាលពីថ្ងៃចន្ទ មួយថ្ងៃបន្ទាប់ពីរដ្ឋប្រកាសអាសន្នលើកទី៣ នៅទីក្រុងតូក្យូ និងអាណាខេត្តខាងលិចនៃអូសាកា ក្យូតូ និងហ៊ីហ្គូ។ មួយឆ្នាំបន្ទាប់ពីប្រទេសជប៉ុន បានបញ្ជាក់ពីករណីឆ្លងជំងឺកូវីដ -១៩ ដំបូងរបស់ខ្លួន ចំនួនអ្នកស្លាប់ដោយសារវីរុស នៅទូទាំងប្រទេសមានចំនួន ៥,០០០ នាក់ នេះបើយោងតាមទូរទស្សន៍សាធារណៈ NHK ។...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ សម្រេចផ្អាកអាជីវកម្មកាស៊ីណូទាំងអស់ ជាបណ្តោះអាសន្ន ចាប់ពីពេលនេះរហូតដល់ មានការជូនដំណឹងជាថ្មី។ យោងតាមសេចក្ដីសម្រេច ត្រង់ប្រការ១ បញ្ជាក់ថា «ត្រូវបានផ្អាកអាជីវកម្មកាស៊ីណូ ដែលមានអនុស្សារណៈ ជាមួយក្រសួងសុខាភិបាល ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី» ។ បទបញ្ញាត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងសេចក្ដីសម្រេចនេះ ត្រូវទុកជានិរាករណ៍...