ញូវដេលី៖ ក្រសួងសុខាភិបាលឥណ្ឌា បានឲ្យដឹងថា ចំនួនសរុបនៃជំងឺកូវីដ-១៩ របស់ឥណ្ឌា បានកើនឡើងដល់ ១៧លាន នៅថ្ងៃច័ន្ទនេះ ដោយមានករណីថ្មីចំនួន ៣៥២,៩៩១ ករណី ត្រូវបានកត់ត្រាក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ ក្រោយពីការផ្ទុះឡើងនេះដែរ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសចិន បានបង្ហាញការត្រៀមខ្លួន ជួយប្រទេសឥណ្ឌា ក្នុងការប្រយុទ្ធប្រឆាំង នឹងរលកថ្មីនៃការផ្ទុះឡើង...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសចិនបានបង្ហាញការត្រៀមខ្លួន ជួយប្រទេសឥណ្ឌា ក្នុងការប្រយុទ្ធប្រឆាំងនឹងរលកថ្មី នៃការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ក្នុងពេលដំបូង ដែលអាចធ្វើទៅបាន ហើយភាគីទាំងពីរកំពុងរក្សា ការប្រាស្រ័យទាក់ទងលើបញ្ហានេះ។ អ្នកនាំពាក្យលោក Wang Wenbin បានប្រាប់សន្និសីទសារព័ត៌មានថា “ប្រសិនបើភាគីឥណ្ឌា ធ្វើសំណើជាក់លាក់នោះប្រទេសចិន នឹងផ្តល់ការគាំទ្រ និងជំនួយក្នុងសមត្ថភាពរបស់ខ្លួន” ។ ការបង្ហាញឆន្ទៈរបស់ភាគីចិន ធ្វើឡើងបន្ទាប់ពីមានការផ្ទុះឡើង...
ប៉េកាំង៖ អគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀ តណាមលោកង្វៀន ភូត្រុង និងប្រធានាធិបតីវៀតណាមលោក Nguyen Xuan Phuc នៅថ្ងៃចន្ទនេះបានជួបជាមួយ សមាជិកក្រុមប្រឹក្សារដ្ឋចិន និងលោក Wei Fenghe រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅរដ្ឋធានីហាណូយប្រទេសវៀតណាម។ សម្តែងការអបអរសាទរ ចំពោះជោគជ័យរបស់ចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងសម្រេចបាននូវការ អភិវឌ្ឍសេដ្ឋកិច្ចលោក ង្វៀន...
ភ្នំពេញ ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលា រាជធានីភ្នំពេញ បានថ្លែងថា គិតត្រឹមយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ មិនទាន់បានកំណត់ផែនទីតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿងនៅឡើយទេ ក្រោយពីមានប្រជាពលរដ្ឋមួយចំនួនបែងចែកផែនទីមិនផ្លូវការ។ រាជរដ្ឋាភិបាល សម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល រយៈពេល១សប្តាហ៍បន្ថែម ទៀត...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំស្ដីពី សកម្មភាព និងវិធានការអនុវត្តក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការលួចលាក់ នាំជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់។ ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាននេះ បានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ Zoom ដោយមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការប្រចាំការ អគ្គលេខាធិការ...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានឲ្យគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសកែ សម្រួលវិធីសាស្ត្រ និងផែនការចាក់វ៉ាក់សាំងឲ្យក្លាយ ទៅជា «យុទ្ធនាការជាតិចាក់វ៉ាក់សាំង» ដើម្បីចាក់ឲ្យ បានលឿន និងឆាប់រហ័សក្នុងរយៈពេលខ្លីសម្រាប់ប្រជាពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើង ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និងទីប្រជុំជនធំនៃខេត្តកណ្តាល។ គិតត្រឹមថ្ងៃទី២៥ មេសា កម្ពុជាបានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសចំនួន...
បាងកក៖ ប្រទេសថៃ បានបញ្ជាក់នៅថ្ងៃច័ន្ទនេះថាមានករណីឆ្លងមេរោគកូវីដ- ១៩ ថ្មីចំនួន ២,០៤៨ ករណី និងអ្នកស្លាប់ចំនួន ៨ នាក់ នេះបើយោងតាមអ្នកនាំពាក្យមជ្ឈមណ្ឌលស្ថានការណ៍ជំងឺកុវីដ-១៩ (CCSA)។ អ្នកនាំពាក្យលោក Apisamai Srirangsan បានប្រាប់សន្និសីទកាសែតមួយថា ប្រហែលជា ២,០៣៨ ករណីថ្មី គឺជាការឆ្លងជំងឺក្នុងគ្រួសារ និង ១០...
បរទេស៖ ក្រោយសេចក្តីប្រកាសធ្វើឡើងដោយរដ្ឋមន្ត្រីសុខាភិបាល លោក Fahrettin Koca ថាថ្នាំវ៉ាក់សាំងកូវីដ១៩រុស្ស៊ី Sputnik V ក្នុងពេលខាងមុខឆាប់ៗនេះ នឹងមាននៅក្នុងប្រទេសនោះ ក្រុមហ៊ុនតួកគីមួយបាននិយាយថា ខ្លួនកំពុងតែគ្រោងធ្វើការផលិតទ្រង់ទ្រាយធំនូវថ្នាំវ៉ាក់សាំងក្នុងពេលប៉ុន្មានខែខាងមុខនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ ជាមួយមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី RDIF ក្រុមហ៊ុននោះបាននិយាយថា ក្រុមហ៊ុនឱសថ Viscoran İlaç នឹងផលិតថ្នាំវ៉ាក់សាំងការពារមេរោគកូរ៉ូណា នៅរោងចក្ររបស់ខ្លួន ដោយការផលិតនោះនឹងចាប់ផ្តើមក្នុងពេលប៉ុន្មានខែខាងមុខនេះ។...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពជា នៅយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចបន្តការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សម្រាប់រយៈពេល ៧ (ប្រាំពីរ) ថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ តាមរយៈសេចក្តីសម្រេចលេខ៥៤ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១!។ រយៈពេលនៃការបិទខ្ទប់នេះ អាចត្រូវបានបន្តបន្ថែមទៀត...