Covid-19

ថៃ រកឃើញអ្នកឆ្លងថ្មីនៃជំងឺកូវីដ-១៩ ជាង ២០០០នាក់ និងស្លាប់ ៨នាក់ 

បាងកក៖ ប្រទេសថៃ បានបញ្ជាក់នៅថ្ងៃច័ន្ទនេះថាមានករណីឆ្លងមេរោគកូវីដ- ១៩ ថ្មីចំនួន ២,០៤៨ ករណី និងអ្នកស្លាប់ចំនួន ៨ នាក់ នេះបើយោងតាមអ្នកនាំពាក្យមជ្ឈមណ្ឌលស្ថានការណ៍ជំងឺកុវីដ-១៩ (CCSA)។

អ្នកនាំពាក្យលោក  Apisamai Srirangsan បានប្រាប់សន្និសីទកាសែតមួយថា ប្រហែលជា ២,០៣៨ ករណីថ្មី គឺជាការឆ្លងជំងឺក្នុងគ្រួសារ និង ១០ ករណីទៀត គឺជាករណីនាំចូល។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា ក្នុងចំណោមករណីទាំងនេះ ៩០១ករណី ស្ថិតនៅក្នុងទីក្រុងបាងកក ដែលជាចំណុចកណ្តាលនៃរលកនៃការផ្ទុះថ្មី។

យោងតាមលោក Apisamai បានឱ្យដឹងថាករណីទាំងនេះបានធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ៥៧,៥០៨ នាក់ដោយមានអ្នកស្លាប់ចំនួន ១៤៨ នាក់។

ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋាភិបាលថៃ បានបញ្ជាឱ្យបិទសាលារៀន កន្លែងកម្សាន្ត និងកន្លែងហាត់ប្រាណ  ខណៈការផាកពិន័យរហូតដល់ ២០,០០០ បាត (ប្រហែល ៦៣៦ ដុល្លារ) ត្រូវបានណែនាំ សម្រាប់ការមិនពាក់របាំងមុខ នៅតាមទីសាធារណៈ។

ប្រទេសថៃ  ក៏បានសម្រេចចិត្តបិទព្រំដែនរបស់ខ្លួន ចំពោះអ្នកដំណើរមិនមែនជនជាតិថៃ មកពីឥណ្ឌាបន្ទាប់ពីមានការកើនឡើងយ៉ាងខ្លាំងនៃការឆ្លងនៅក្នុងប្រទេសឥណ្ឌា។ CCSA បានឲ្យដឹងថាប្រទេសថៃ នឹងមិនចេញវិញ្ញាបនប័ត្រនៃការចូលសម្រាប់ជនជាតិបរទេសទៅកាន់ប្រទេសថៃ ពីប្រទេសឥណ្ឌារហូតដល់មានការជូនដំណឹងបន្ថែមទៀត៕ដោយ ឈូក បូរ៉ា


To Top