ភ្នំពេញ៖ ក្រោយរាជរដ្ឋាភិបាល បញ្ចប់ការហាមឃាត់ ធ្វើដំណើរនិងបញ្ចប់ ការបិទរមណីយដ្ឋាន ទេសចរណ៍ នៅទូទាំងប្រទេស លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានជូនជាយោបល់ថា ត្រូវដាក់ប៉ុស្តិ៍ពិនិត្យ មេរោគកូវីដ១៩ នៅតាមព្រំប្រទល់ ខេត្តនីមួយៗ ហើយធ្វើតេសរកមេរោគកូវីដ លើពលរដ្ឋ ដែលចេញពីទីតាំងហានិភ័យ ជាមុនសិន ចាំឲ្យចូលខេត្តនីមួយៗ។ តាមរយៈគេហទំព័រហ្វេសប៊ុក...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ ទៅកាន់គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ ក៏ដូចជាផ្ញើសារមួយ ពន្យល់លម្អិត ជូនប្រជាពលរដ្ឋ អំពីសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល លេខ៥៣ សសរ ចុះថ្ងៃទី២៥ មេសា ឆ្នាំ២០២១នេះ ស្តីពីការបញ្ចប់ការហាមឃាត់ ការធ្វើដំណើរ និងការបញ្ចប់ ការបិទរមណីយដ្ឋានទេសចរណ៍...
កោះកុង: លោកវេជ្ជបណ្ឌិត ទៅ មុឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុងបានប្រាប់ឲ្យដឹង នៅថ្ងៃទី២៥ ខែមសានេះថា ការយកសំណាកអ្នកបើកអូប័រនិងអ្នកបើករថយន្តឈ្នួលចំនួន៣២នាក់ស្រី១នាក់ស្ថិតនៅចំណុច(ពយជប៉ុន)ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុងកាលពីថ្ងៃទី២១ខែមេសាឆ្នាំ២០២១នោះលទ្ធផល(អវិជ្ជមាន)ទាំង៣២នាក់។ លោកវេជ្ជបណ្ឌិតបានបន្តថា ទោះបីការធ្វើតេស្តលទ្ធផលអវិជ្ជមានក៍ដោយក៍សូមឲ្យបងប្អូនទាំងអស់នៅតែបន្តការប្រុងប្រយ័ត្នឲ្យបានខ្ពស់ព្រោះជំងឺកូវិដ១៩នេះវាមានហានិភ័យខ្ពស់ព្រោះវាជាជំងឺឆ្លងសកលហើយវាឆ្លងដោយមិនថាក្មេងឬចាស់ទេហើយឆក់យកអាយុជីវិតមនុស្សរហ័សណាស់។ លោកវេជ្ជបណ្ឌិតបានអំពាវរនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានសូមអនុវត្តន៍តាមការផ្សព្វផ្សាយណែនាំអបរំរបស់រាជរដ្ឋាភិបាលជាប់ជានិច្ច(៣ការពារ៣កុំ)និងអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលដោយលាងដៃនិងសាប៑ូ.ជេល និងមានអនាម័យបរិស្ថានឲ្យល្អជាប់ជានិច្ចកុំមានការធ្វេសប្រហែសឡើយ៕
ភ្នំពេញ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃទី២៤ ខែមេសា នេះ បានចេញសេចក្ដីសម្រេច ស្ដីពីការកំណត់ ភូមិសាស្រ្តមួយចំនួន ក្នុងភូមិសាមគ្គីមានជ័យ និងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាតំបន់ក្រហម ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ធ្ងន់ធ្ងរ។
ភ្នំពេញ៖ ដោយទទួលបាននូវសំណើរ សំណូមពរ ពីប្រជាពលរដដ្ឋ និងដើម្បីឆ្លើយតប នឹងស្ថានភាព ភូមិសាស្ត្រជាក់ស្តែង រដ្ឋបាលរាជធានីភ្នំបេញ សម្រេចបន្ថែមទីតាំង យកសំណាក ៥កន្លែងទៀត ៕
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៥១១នាក់ថែមទៀត និងជាសះស្បើយចំនួន៦២នាក់។ ក្នុងនោះករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈចំនួន ៥០៩ នាក់ និងអ្នកដំណើរពីបរទេស ២ នាក់ ។ ព្រមទាំងមានអ្នកស្លាប់ថ្មី១០នាក់ថែមទៀត។ ក្នុងចំណោម៥១១នាក់នេះមាននៅភ្នំពេញចំនួយ៣១៨នាក់ ព្រះសីហនុចំនួន១២៦នាក់ កណ្ដាល ចំនួន៤៤នាក់ កំពង់ចាម៥នាក់ បន្ទាយមានជ័យ៤ នាក់កំពង់ឆ្នាំង៤នាក់ កំពង់ធំ២នាក់ ស្វាយរៀង២នាក់ ត្បូងឃ្មុំ២នាក់...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាស ពីករណីស្លាប់ជនជាតិខ្មែរចំនួន ១០នាក់ដោយសារជំងឺកូវីដ១៩។ ក្នុងនោះស្រ្តីអាយុ ៦៣ឆ្នាំ អាយុ ៦៧ឆ្នាំ អាយុ ៧១ឆ្នាំ អាយុ ៣២ឆ្នាំ និងបុរស អាយុ ៧៧ឆ្នាំ អាយុ ៣៤ឆ្នាំ អាយុ ៦៤ឆ្នាំ អាយុ ២៤ឆ្នាំ...
ភ្នំពេញ: នៅវេលាម៉ោង៤:១០នាទីល្ងាច ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ប្តីប្រពន្ធ០២នាក់ ស្នាក់នៅលើទូកបណ្ដែតទឹក ក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ដែលប្តីវិជ្ជមានជំងឺកូវីដ-១៩ មានការពាក់ព័ន្ធនឹងអាជីវករផ្សារដើមគរ បានរឹងទទឹងមិនព្រមទៅសម្រាកព្យាបាលជំងឺកូវីដ-១៩ បើទោះបីជាក្រុមគ្រូពេទ្យបានព្យាយាមបញ្ចុះបញ្ចូល ពន្យល់ហេតុផលយ៉ាងណាក៏ដោយ។ ដោយមានការស្នើសុំពីក្រុមគ្រូពេទ្យ និង លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាល...
ភ្នំពេញ៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានលើកជាយោបល់ថា រដ្ឋាភិបាលគួរចុះយកសំណាក ពីប្រជាពលរដ្ឋ តាមភូមិក្នុងតំបន់ក្រហម ហើយកំណត់ចំនួនមនុស្ស ត្រូវទៅផ្តល់សំណាក និងបែងចែកពេលវេលា ឲ្យមនុស្ស ទៅកន្លែងយកសំណាក ដោយមិនប្រជ្រៀតគ្នា និងមិនបង្កឲ្យមាន មនុស្សច្រើនកកកុញនោះទេ ។ ការលើកជាយោបល់ របស់លោក ពេជ្រ ស្រស់...
ភ្នំពេញ ៖ លោក គឹម សនិ្តភាព អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ បានឲ្យដឹងថា ប្រជាពលរដ្ឋកំពុងរស់នៅក្នុងតំបន់ក្រហម អាចចេញពីផ្ទះបាន ក្នុងមូលហេតុ ចំនួន៣ប៉ុណ្ណោះ ដូចជា ៖ មូលហេតុ សុខភាពបន្ទាន់ ,ទៅយកសំណាកវិភាគរកមេរោគកូវីដ-១៩ និងទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២។ ថ្មីៗ នេះ រាជរដ្ឋាភិបាលកម្ពុជា...