ភ្នំពេញ៖ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា ប្រទេសចិនកំពុងតាមដានយ៉ាងដិតដល់ នូវស្ថានភាពរាតត្បាតជំងឺកូវីដ១៩ ដែលកំពុងវិវត្ត នៅក្នុងប្រទេសកម្ពុជា។ តាមរយៈទំព័រហ្វេសប៊ុកលោកWang Wenbin បានបញ្ជាក់ថា យើងជឿជាក់ថា ក្រោមការការពារ របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី និងការដឹកនាំដ៏រឹងមាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី...
ភ្នំពេញ៖ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នាព្រឹកទី២៤ ខែមេសា ឆ្នាំ២០២១ បានចាត់ឲ្យឧត្តមនាវីត្រី ងួន ឧត្តម អនុប្រធាននាយកដ្ឋាននីតិកម្ម នាំយកនូវអំណោយរួមមានទឹកបរិសុទ្ធ ភេសជ្ជៈ និងថវិកាមួយចំនួន ទៅចែកជូនដល់កងកម្លាំងជួរមុខ រដ្ឋបាលខេត្តព្រះសីហនុ ដែលឈរជើងប្រចាំការ ការពារ...
បង់ហ្គាឡូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ថា ប្រទេសឥណ្ឌា បានកត់ត្រាចំនួនអ្នកឆ្លងវីរុសនេះ ខ្ពស់បំផុតប្រចាំថ្ងៃសម្រាប់ថ្ងៃទីពីរជាប់ៗគ្នា មកដល់នៅថ្ងៃសុក្រ នេះខណៈការស្លាប់ប្រចាំថ្ងៃដោយជំងឺកូវីដ-១៩ ក៏មានការកើនឡើងជាលំដាប់ដែរ ។ ជាមួយនឹងករណីថ្មីចំនួន ៣៣២.៧៣០ករណី ដែលនាំឲ្យចំនួនសរុបអ្នកឆ្លងជំងឺ នៅទូទំាងប្រទេសនាពេលឥឡូវនេះ បានកើនដល់ ១៦លានហើយ...
ភ្នំពេញ៖ ក្រោយស្ថានភាពវិវឌ្ឍនៃការឆ្លងរីករាលដាល ជំងឺកូវីដ១៩ ដែលកើតចេញពី ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅមិនថមថយ ជាពិសេសក្រោយសង្កេតឃើញថា អាជីវករតាមបណ្តាផ្សារទាំងអស់ ក្នុងរាជធានីភ្នំពេញ ដែលមានការឆ្លងជាបន្តបន្ទាប់ក្នុងអាត្រាប្រឈមខ្ពស់នោះ និងជាវិធានការចាំបាច់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សម្រេចផ្អាកដំណើរការ ជាបណ្តោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ ក្នុងរាជធានីភ្នំពេញ នេះបើយោងសេចក្តីណែនាំ...
ភ្នំពេញ៖ ដើម្បីកាត់ផ្តាច់ប្រភពចម្លង និងឈានដល់ការគ្រប់គ្រង ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ រដ្ឋបាលរាចធានីភ្នំពេញ នាយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានណែនាំ អោយប្រជាពលរដ្ឋទាំងអស់ ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រ “តំបន់ក្រហម” ត្រូវទៅយកសំណាក ធ្វើតេស្តរកវីរុសកូវីដ១៩ ជាកំហិត ។ ចំពោះទីតាំងសូមមើលនៅក្នុងសេចក្តីណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ លេខ០១២/២១ សណន ស្តីពីការប្រមូលសំណាក...
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ ខណ:ដែលចំនួនអ្នកកើតជំងឺកូវីដ-១៩ កាន់តែមានចំនួនកើនឡើង មានសប្បុរសជនជាច្រើន បានចូលរួមឧបត្ថម្ភជាថវិកា ភេសជ្ជ: អាហារ និងសម្ភារៈជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយវជនសម្តេចតេជោ(TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩កន្លងមក។ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សូមថ្លែងអំណរគុណដល់សប្បុរសជនដែលបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតេជោ(TYDA) តាម រយៈការឧបត្ថម្ភថវិកា សម្ភារៈ ដើម្បីផ្តល់លទ្ធភាពឱ្យសមាគមបំពេញបេសកកម្មមនុស្សធម៌សម្រាប់ជាតិ និងមាតុភូមិ។...
បុរសជនជាតិខ្មែរ២នាក់ បានស្លាប់ដោយសារជំងឺ កូវីដ១៩
វ៉ាស៊ីនតោន៖ ប្រមុខនៃបញ្ជាការយុទ្ធសាស្ត្រអាមេរិក (USSTRATCOM) បាននិយាយនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេច ហើយអាចរារាំងរាល់ការឈ្លានពានពីប្រទេសកូរ៉េខាងជើង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។ ទោះយ៉ាងណាលោក Charles Richard បានលើកឡើងថា វិធីល្អបំផុតដើម្បីដោះស្រាយបញ្ហាជាមួយប្រទេសកូរ៉េខាងជើង គឺការទូត បើទោះបីជាប្រទេសទាំងពីរ បានជាប់គាំងក្នុងកិច្ចចរចានុយក្លេអ៊ែរ។ លោកបានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាននៅមន្ទីរបញ្ចកោណថា“ ខ្ញុំនឹងប្រាប់អ្នកថា ខ្ញុំមានទំនុកចិត្តខ្លាំង ចំពោះសមត្ថភាពរបស់ខ្ញុំក្នុងការទប់ស្កាត់ ឬយើងក៏ស៊ាំនឹងសមត្ថភាពរបស់កូរ៉េខាងជើងដែរ ហើយខ្ញុំមានទំនុកចិត្តខ្ពស់ ចំពោះសមត្ថភាពរបស់យើងក្នុងការរារាំងរឿងនេះ”...
ភ្នំពេញ៖ នគរបាលស្រុកគិរីវង់ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានធ្វើការឃាត់ខ្លួន មនុស្ស២នាក់ ដែលបាន ប្រមូលផ្តុំគ្នាផឹកស៊ី ចាក់ធុងបាសបំពាន លើបំរាមរបស់រាជរដ្ឋាភិបាល។ យោងតាមតាម អធិការដ្ឋាននគរបាលស្រុកគិរីវង់ បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីសំណាក លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួល ពីលោកព្រៈរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ...