ភ្នំពេញៈ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមសហការអនុវត្តតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ស្តីពីការបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល យ៉ាងម៉ឺងម៉ាត់បំផុត តាមរយៈការចូលរួមត្រួតពិនិត្យ តាមគោលដៅបិទខ្ទប់ ការការពារ ត្រួតពិនិត្យ និងត្រៀមអន្តរាគមន៍ នៅតាមទីតាំង ដាក់ឱ្យធ្វើចត្តាឡីស័ក និងសម្រាកព្យាបាលអ្នកជំងឺឆ្លងកូវីដ-១៩ (COVID-19) និង ល្បាតត្រួតពិនិត្យ ការធ្វើដំណើរលើដងផ្លូវ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ...
រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណ អ្នកជំងឺកូវីដ១៩ ទាំង ២៥១នាក់ ឆ្លងថ្មី
ភ្នំពេញ៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណបញ្ជាការខេត្ត បានបញ្ជាឱ្យអាជ្ញាធរក្រុងស្រុក រួមជាមួយកងកម្លាំង ត្រូវចាប់ខ្លួន ចំពោះអ្នកបំពាន បម្រាមការឆ្លងចេញចូល ព្រំប្រទល់ បញ្ជូនទៅតុលាការចាត់ ការតាមនីតិវិធីច្បាប់ ខណៈការបិទចេញចូលខេត្តបាត់ដំបង ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ។ ក្នុងឱកាសអញ្ជើញ បើកកិច្ចប្រជុំទប់ស្កាត់ ការលួចឆ្លងព្រំប្រទល់ខេត្ត...
ពលរដ្ឋខ្មែរ២នាក់ ទៀតស្លាប់ដោយសារ ជំងឺកូវីដ១៩
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅយប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បានចេញសម្រេចបិទបណ្ដោះអាសន្ន នៅភូមិខ្នាចអំពារ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង បន្ទាប់ពីរកឃើញបុរសម្នាក់ ជាអ្នករកស៊ីដឹកម្នាស់លក់ទៅផ្សារនាគមាស ក្នុងរាជធានីភ្នំពេញ បានឆ្លងជំងឺកូវីដ១៩ ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ៕
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម ដាក់ឲ្យប្រើប្រាស់ទីផ្សារអនឡាញរបស់ក្រសួង សម្រាប់លក់ស្បៀង និងគ្រឿងឧបភោគបរិ ភោគចាំបាច់ ជូនប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ក្រហម។ តាមសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា «ដើម្បីផ្គត់ផ្គង់ស្បៀង និងគ្រឿងឧបភោគបរិភោគចាំបាច់ ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ក្នុងកំឡុងពេល នៃការឆ្លងរាលដាល ជំងឺកូវីដ-១៩ ក្រសួងបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវទីផ្សារអនឡាញ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានក្រើនរំលឹកដល់អាជ្ញាធរ ឬកងកម្លាំ ងអនុវត្តច្បាប់ទាំងអស់ បន្ដយកចិត្តទុកដាក់បំពេញភារកិច្ចប្រកបដោយការអត់ធ្មត់ ត្រូវចៀសវាងប្រើប្រាស់អំពើហិង្សា ក្នុងពេលអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល។ សម្ដេចក្រឡាហោម ស ខេង ក្រើនរំលឹកបែបនេះ ក្រោយពីមានអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច បានកាន់រំពាត់ដើរគំរាមប្រ ជាពលរដ្ឋ ដែលដើរចេញក្រៅផ្ទះ...
អាជ្ញាធរ សម្រេច បិទផ្សារអូឡាំពិក ១៤ថ្ងៃ
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងថា កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ៥នាក់ បន្ថែមទៀត សរុបទាំងអស់៥៩នាក់គិតមកត្រឹមថ្ងៃ២១ មេសានេះ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២១ មេសានេះ បានឲ្យដឹងថា អ្នក ស្លាប់ទាំង ៥នាក់នោះរួមមាន៖ បុរសជនជាតិខ្មែរ អាយុ៣៣ឆ្នាំ រស់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ, ស្ត្រីជនជាតិខ្មែរ...
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៣០៣នាក់បន្ថែមទៀត ដែលសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ ទាំងអស់ និងមានអ្នកជាសះស្បើយ ២៣៩នាក់ ។ ចំនួនរកឃើញអ្នកឆ្លងថ្មីនេះ បានថយចុះជាងថ្ងៃម្សិលមិញប្រហែលជាង១០០នាក់។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២១ មេសានេះ បានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងទាំង ៣០៣នាក់ មាននៅភ្នំពេញ ២៤៨នាក់...