Covid-19

រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៣០៣នាក់ទៀតចុះជាងថ្ងៃម្សិលមិញ ខណៈជាសះស្បើយ ២៣៩នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៣០៣នាក់បន្ថែមទៀត ដែលសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ ទាំងអស់ និងមានអ្នកជាសះស្បើយ ២៣៩នាក់ ។

ចំនួនរកឃើញអ្នកឆ្លងថ្មីនេះ បានថយចុះជាងថ្ងៃម្សិលមិញប្រហែលជាង១០០នាក់។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២១ មេសានេះ បានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងទាំង ៣០៣នាក់ មាននៅភ្នំពេញ ២៤៨នាក់ កណ្ដាល ២៦នាក់ ព្រះសីហនុ ១៩នាក់ តាកែវ ៨នាក់ និង កំពត២នាក់ ។

សូមរំលឹកថា គិតត្រឹមព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ នៅកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៧៧៤៧នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ២៧៩៤នាក់ អ្នកកំពុងព្យាបាល ៤៨៩៣នាក់ និងអ្នក ស្លាប់ ៥៤នាក់ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top