កណ្ដាល៖ រដ្ឋបាលស្រុកខ្សាច់កណ្ដាល និងអាជ្ញាធរ មូលដ្ឋាន បានធ្វើការណែនាំប្រជាពលរដ្ឋ និងអាជីវករផ្សារ ព្រែកតាមាក់ ឲ្យចេះការពារខ្លួនពីជំងឺកូវីដ-១៩ តាមរយៈការពាក់ម៉ាស់និងវិធានការមួយចំនួនទៀត ព្រមទាំងបដិសេធចោល ចំពោះការផ្សព្វផ្សាយថា មានអ្នកកើតជំងឺកូវីដ-១៩ម្នាក់ ចូលផ្សារព្រែកតាមាក់។ លោក ចាន់ តារា អភិបាលរងស្រុកខ្សាច់កណ្ដាល បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ថា...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ថា កាសែត The Guardian បានចុះផ្សាយថា ទោះបីជា សហរដ្ឋអាមេរិក បានធ្វើការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ក្តីនៅតាមបណ្តារដ្ឋ និងក្រុងជាច្រើន នៅតែជាចំណុចក្តៅដែលមានវត្តមានវីរុសកូរ៉ូណា នៅបន្តឆ្លងរាលដាលក្នុងអត្រាខ្ពស់ជាពីមុន ។ សកលវិទ្យាល័យ Johns Hopkins University បានបញ្ចេញទិន្នន័យដែល...
ភ្នំពេញ៖ រដ្ឋបាលខណ្ឌទួលគោក បានសម្រេចផ្អាកដំណើរការ ជាបណ្តោះអាសន្ននូវមូលដ្ឋានផ្សារដេប៉ូ សម្រាប់រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យនាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវិរុសកូវិដ-១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋ ដែលចេញចូល ក្នុងទីតាំងផ្សារខាងលើ។ យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខណ្ឌទួលគោក កាលពីថ្ងៃទី២០...
ភ្នំពេញ ៖ គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេស បន្ថែមទីតាំងចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ដូសទី២ ក្នុងខណ្ឌមួយចំនួន នៃរាជធានីភ្នំពេញ អំឡុងនៃការអនុវត្តវិធានការបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ថា «ដើម្បីសម្រួល ដល់ការមកទទួលការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ដូសទី២ និងធានាឲ្យបាននូវរក្សាគម្លាតបុគ្គលស្របតាមវិធានការសុខាភិបាល សម្រេចបន្ថែមទីតាំងចាក់វ៉ាក់សាំងស៊ីណូវ៉ាក់...
ភ្នំពេញ ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ដោយសារបញ្ហារីករាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល បន្តខិតខំដាក់ចេញនូវវិធានការ ចាំបាច់នានា ដើម្បីប្រយុទ្ធប្រឆាំង នឹងការរីករាលដាលក្នុងសហគមន៍ លើសពីនេះ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ អាជ្ញាធរពាក់ព័ន្ធ បានបង្កើតក្រុម (Group) ឆ្លើយឆ្លងសារអេឡិចត្រូនិក ថ្នាក់ជាតិ និងក្រោមជាតិ រហូតដល់ ស្រុក ខណ្ឌ...
ភ្ពេញ ៖ ធនាគារជាតិនៃកម្ពុជា បន្ដលើកទឹកចិត្តប្រជាពលរដ្ឋ ប្រើប្រាស់សេវាទូទាត់ តាមប្រព័ន្ធអេឡិចត្រូនិក តាមលទ្ធភាពអាចធ្វើបាន ដើម្បីចូលរួមបង្ការទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩។ យោងតាមសេចក្ដីជូនដំណឹងរបស់ ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតយ៉ាងធ្ងន់ធ្ងរក្នុងសហគមន៍ ធនាគារជាតិនៃកម្ពុជា នឹងបន្ដអនុវត្តន៍វិធានការ ការពារហានិភ័យ...
ភ្នំពេញ៖ កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ នៃកងពលតូចលេខ៧០ បានបន្តបាញ់ថ្នាំសម្លាប់មេរោគ នៅតាមបណ្តាគោលដៅផ្សារ ដែលរកឃើញមានអាជីវករ ឆ្លងជំងឺកូវីដ-១៩ ។ ប្រតិបត្តិការនេះ បានធ្វើឡើងតាមគោលដៅ មួយចំនួនដូចជា៖ ផ្សារត្រពាំងថ្លឹង, ផ្សារទួលពង្រ, ផ្សារពោធិ៍ចិនតុង, ភូមិបឹងសាឡាង, ផ្សារស៊ិនជូរី, ផ្សារកណ្តាល, ផ្សារនាគមាស និងផ្សារដើមគរ ។ សូមជម្រាបថា...
ភ្នំពេញ ៖ ថ្មីៗនេះ ចិនប្រគល់ មន្ទីរពិសោធន៍តេស្តសំណាក ក្នុងមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ ជូនចំពោះភាគីកម្ពុជា ដែលរៀបចំឡើងតាមរយៈ Video Conference។ តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់ ស្ថានទូតចិន ប្រចាំកម្ពុជា នាថ្ងៃទី២០ មេសា នេះ បានឱ្យដឹងថាក្នុងពិធីប្រគល់ និងទទួលមន្ទីរពិសោធន៍តេស្តសំណាក ក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្រោមអធិតីបភាព...
រដ្ឋបាលរាជធានី បង្ហាញអត្តសញ្ញាណ របស់អ្នកជំងឺកូវីដ១៩ ទាំង ២៧១នាក់ ដែលឆ្លងថ្មី
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានបន្តនាំយក គ្រឿងឧបភោគបរិភោគ ដែលជាអំណោយ របស់សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន យកទៅចែកជូន ដល់ប្រជាពលរដ្ឋ រស់នៅតំបន់ ដែលរដ្ឋបាលរាជធានីភ្នំពេញ ចាត់ជាតំបន់ក្រហម...