Covid-19

ក្រុម៧១១ នៃកងពលតូចលេខ៧០ បន្តចុះបាញ់ថ្នាំ សម្លាប់មេរោគតាមផ្សារ ដែលមានអាជីវក​រ ឆ្លងជំងឺកូវីដ-១៩

ភ្នំពេញ៖ កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ នៃកងពលតូចលេខ៧០ បានបន្តបាញ់ថ្នាំសម្លាប់មេរោគ នៅតាមបណ្តាគោលដៅផ្សារ ដែលរកឃើញមានអាជីវក​រ ឆ្លងជំងឺកូវីដ-១៩ ។

ប្រតិបត្តិការនេះ បានធ្វើឡើងតាមគោលដៅ មួយចំនួនដូចជា៖ ផ្សារត្រពាំងថ្លឹង, ផ្សារទួលពង្រ, ផ្សារពោធិ៍ចិនតុង, ភូមិបឹងសាឡាង, ផ្សារស៊ិនជូរី, ផ្សារកណ្តាល, ផ្សារនាគមាស និងផ្សារដើមគរ ។

សូមជម្រាបថា ការចុះបាញ់ថ្នាំនេះ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ប្រើប្រាស់កម្លាំងចំនួន ២៣នាក់ និងរថយន្ត​ Mazda ចំនួន ៤គ្រឿងផងដែរ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងគ្រាដែលប្រទេសកម្ពុជា កំពុងផ្ទុះមានព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ៕ ដោយ៖ សែន រចនា

To Top