ហ្សឺណែវ ៖ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ការឆ្លងជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក បានកើនឡើង សម្រាប់សប្តាហ៍ទី ៨ ដែលមានកំណត់ត្រា ៥,២ លានករណីកាលពីសប្តាហ៍មុន និងអត្រាកំណើន គួរឱ្យព្រួយបារម្ភ ចំពោះមនុស្សវ័យក្មេង ។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាព...
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ បានថ្លែងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ក្លាយជាកងទ័ពអាវសជួរមុខ ដែលប្រជាពលរដ្ឋលើកតម្កើង សរសើរ ទោះបី មើលមិនឃើញសត្រូវអត់ស្រមោលក៏ពិតមែន តែលះបង់ដើម្បីប្រជាជន និងប្រយោជន៍ជាតិ។ តាមរយៈបណ្ដាញសង្គមតេឡេក្រាម នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ លោកស្រី...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ថា មានករណីថ្មីចំនួន ៥៤៩នាក់ ដោយសារជំងឺកូវីដ-១៩ គិតត្រឹមពាក់កណ្តាលយប់ថ្ងៃចន្ទ ធៀបនឹង ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់ ១១៥.១៩៥នាក់ ។ ការឆ្លងជំងឺប្រចាំថ្ងៃនៅថេរ គឺក្រោម ៦០០នាក់ សម្រាប់រយៈពេល ២ថ្ងៃមកនេះ ។...
ភ្នំពេញ៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយរាជធានីភ្នំពេញ បានអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋ មានការអត់ធ្មត់ ក្នុងរយៈពេល ១៤ថ្ងៃ ដើម្បីទប់ស្កាត់ ការរីករាលដាល ជំងឺកូវី-១៩ ។ លោកស្រី ម៉ែន...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីស្លាប់ជនជាតិខ្មែរ ចំនួន៤នាក់ ក្នុងនោះ បុរសអាយុ៦៥ឆ្នាំ និងម្នាក់ទៀត៧២ឆ្នាំ ដោយឡែក ស្ដ្រីអាយុ៤០ឆ្នាំ និងម្នាក់ទៀតអាយុ៤០ឆ្នាំ ដោយសារជំងឺកូវីដ-១៩៕
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ តាមរយៈ Video Conference នៅរាត្រីថ្ងៃទី១៩ ខែមេសានេះ លើកឡើងថា បងប្អូនប្រជាពលរដ្ឋដែលត្រូវ ចេញពីលំនៅឋាន ទៅផ្សារ ដើម្បីទិញម្ហូប បន្លែ ត្រីសាច់ សម្រាប់ជីវភាពក្នុងគ្រួសារ អាជ្ញាធរមូលដ្ឋាន ជាអ្នកចេញបណ្ណសម្គាល់ខ្លួនឱ្យ...
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូ វីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានឲ្យដឹងថា ប្រជាពលរដ្ឋត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ បើកំពុងរស់នៅខណ្ឌណា ត្រូវចាក់នៅខណ្ឌនោះ «ហាមឆ្លងខណ្ឌជាដាច់ខាត» ប៉ុន្ដែប្រជាពលរដ្ឋត្រូវចាក់ដូសទី១ ត្រូវផ្អាកជាបណ្តោះអាសន្នសិន។ សូមរំលឹកថា ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចស្តីពី ការកែសម្រួលវិធានការដែលត្រូវអនុវត្ត...
ភ្នំពេញ៖ ស្របពេលដែលរាជរដ្ឋាភិបាល កំពុងអនុវត្តវិធានការបិទខ្ទប់ នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍កម្ពុជានោះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋថា បើមិនបានជួយអ្វីដល់ជាតិជាដុំកំភួនទេ គឺសូមកុំធ្វើខ្លួនឲ្យក្លាយជា បន្ទុកដល់ជាតិអីមេត្តាអត់ធ្មត់បន្តិចទៅ នោះអ្វីៗនឹងល្អប្រសើរឡើងវិញ ក្នុងពេលឆាប់ៗនេះ។ តាមរៈគេហទំព័រហ្វេសប៊ុក លោក ពេជ្រ ស្រស់...
ភ្នំពេញ៖ រដ្ឋបាលខណ្ឌដូនពេញ បានសម្រេចបិទការចេញ-ចូលផ្សារកណ្តាល ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី១៩ មេសា ដល់ ២ ឧសភា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍។
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ដូសទី២នៅព្រឹកថ្ងៃទី២០ ខែ មេសានេះ ដើម្បីត្រៀមខ្លួនអញ្ជើញ ទៅចូលរួមកិច្ចប្រជុំអាស៊ាន នាថ្ងៃទី២៤ មេសា ២០២១ ខាងមុខនៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។ សូមរំលឹកថា បញ្ហាក្ដៅ ដែលកិច្ចប្រជុំអាស៊ានគ្រោងនឹង លើកឡើងនៅពេលនេះ គឺជាបញ្ហាវិបត្តិ...